ឱសថ​ដំបូង​មាន​ប្រសិទ្ធភាព​ប្រឆាំង​វីរុស​ COVID-19


ប្រទេស​ចិន ៖ បើ​តាម​សេចក្ដី​ប្រកាស​មួយ​របស់​អាជ្ញាធរ​ទីក្រុង ​TAIZHOU ​ចិន ដកស្រង់​ផ្សាយ​តាម​បណ្ដាញ​សង្គម ​WECHAT បាន​ឱ្យ​ដឹង​​ថា ឱសថ​មួយ​ដែល​អាច​មាន​ប្រសិទ្ធភាព​ប្រឆាំង​ការ​ឆ្លង​​រាលដាល​នៃ​វីរុស​ COVID-19 ត្រូវ​បាន​អនុម័ត ​និង​អនុញ្ញាត​ឲ្យ​ចាប់ផ្ដើម​ផលិតកម្ម​ចាប់ពី​ថ្ងៃ​ទី​១៦ ខែ​​កុម្ភៈ ឆ្នាំ​២០២០​នេះ​​ទៅ​​។

យោង​តាម​អាជ្ញាធរ​ទីក្រុង ​TAIZHOU ​ខេត្ត​ហ្សេ​យ៉ាង ​ភាគ​ខាងកើត​ចិន​ថា ថ្នាំ​ដំបូង​នោះ​ដែល​អាច​មាន​ប្រសិទ្ធភាព ក្នុង​ការ​តស៊ូ​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ ត្រូវ​បាន​បញ្ជូន​ឲ្យ​ធ្វើ​ផលិតកម្ម​ចាប់ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ​ទៅ​។ នោះ​ជា​ថ្នាំ​ដែល​កាលពី​មុនគេ​ស្គាល់​ក្រោម​ឈ្មោះ​ថា ​FAVIPIRAVIR ឬ​AVIGAN ។

សេច​ក្ដី​ប្រកាស​គូសបញ្ជាក់​ថា ឱសថ​នោះ​ផលិត​ដោយ​ក្រុមហ៊ុន ​ZHEJIANG HISUN PHARMACEUTICAL​ ទទួល​បានការ​អនុម័ត​ជា​ផ្លូវការ ដោយ​អាជ្ញាធរ​ជាតិ​ត្រួតពិនិត្យ​ស្បៀង​និង​ថ្នាំពេទ្យ​ចិន ដើម្បី​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម​។

សេចក្ដី​ប្រកាស​តាម ​WECHAT​ ដកស្រង់​ផ្សាយ​ដោយ​បណ្ដា​សារព័ត៌មាន​ចិន​បន្ត​ថា នោះ​ជា​ឱសថ​​ដំបូង​របស់​ប្រទេស ដែល​ក្នុង​កាលៈទេសៈ​កំពុង​មានការ​ឆ្លង​រាលដាល​ខ្លាំង​នៃ​វីរុស​ប្រភេទ​ថ្មី ត្រូវ​បាន​អនុម័ត​ជា​ផ្លូវការ​បញ្ចូល​ក្នុង​បញ្ជី​នៃ​ឱសថ​ដែល​អាច​មាន​ប្រសិទ្ធភាព ក្នុង​ការ​ព្យាបាល​ប្រឆាំង​វីរុស​ COVID-19៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ