ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​សកម្មភាព​រើសអើង​ជាតិ​សាសន៍​លើ​ខ្សែប្រយុទ្ធ Moussa Marega របស់​ក្រុម Porto

4 ឆ្នាំ មុន

ខ្សែប្រយុទ្ធ Moussa Marega របស់​ក្រុម Porto បាន​ព្យាយាម​ដើរ​ចេញពី​ទីលាន នៅ​ពេល​ដែល​រូបគេ​ត្រូវ​បាន​អ្នកគាំទ្រ​របស់ Vitoria SC បង្ហាញ​សកម្មភាព​រើសអើង​ជាតិ​សាសន៍…

ខ្សែប្រយុទ្ធ Moussa Marega របស់​ក្រុម Porto បាន​ព្យាយាម​ដើរ​ចេញពី​ទីលាន នៅ​ពេល​ដែល​រូបគេ​ត្រូវ​បាន​អ្នកគាំទ្រ​របស់ Vitoria SC បង្ហាញ​សកម្មភាព​រើសអើង​ជាតិ​សាសន៍ បន្ទាប់​ពី​រូបគេ​រក​គ្រាប់​បាល់​យកឈ្នះ​សម្រាប់​ក្រុម​កាល​ម្សិលមិញ​។

Marega បាន​អបអរ​គ្រាប់​បាល់​ក្នុង​ជ័យជម្នះ ២-១ ដោយ​ចង្អុល​ស្បែក​នៅ​លើ​កំភួនដៃ​របស់​ខ្លួន ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ក្រុម​ម្ខាង​ទៀត បង្កើត​សម្លេង​សត្វ​ស្វា​ក្នុង​ន័យ​រើសអើង​ពណ៌​សម្បុរ​។

ក្រោយ​បញ្ចប់​ការ​ប្រកួត​ភ្លាម​ៗ ខ្សែប្រយុទ្ធ​ជម្រើសជាតិ​ម៉ា​លី​រូប​នេះ បាន​បង្ហោះ​ក្នុង Instagram ខ្លួន​ផ្ញើ​ទៅ​កាន់​អ្នកគាំទ្រ​ដែល​ប្រកាន់​ជាតិ​សាសន៍​ថា «​ខ្ញុំ​ចង់​ប្រាប់​ដល់​ពួក​អសុរកាយ​ទាំងនោះ ដែល​បាន​មក​ពហុ​កីឡាដ្ឋាន​ដើម្បី​ស្រែក​រើសអើង​ជាតិ​សាសន៍ ចេញ​ឱ្យ​ឆ្ងាយ​ទៅ (go f*** yourself) ។ ខ្ញុំ​ក៏​ចង់​អបអរសាទរ​អាជ្ញាកណ្តាល​ដែល​មិន​បានការ​ពារ​ខ្ញុំ និង​បង្ហាញ​កាត​លឿង​ដល់​ខ្ញុំ​ពីព្រោះ​ខ្ញុំ​ការពារ​ពណ៌​ស្បែក​របស់ខ្ញុំ​។​ខ្ញុំ​សង្ឃឹមថា​ខ្ញុំ​នឹង​មិន​ជួប​គាត់​ម្តងទៀត​នៅ​លើ​ទីលាន​បាល់ទាត់​ទេ !! អ្នក​គឺជា​មនុស្ស​គួរ ឱ្យ​ស្អប់ !!!» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ