ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាញ់​ឬ​ឈ្នះ​រមែង​កើត​មាន​ដល់​មនុស្ស​គ្រប់​រូប

4 ឆ្នាំ មុន

រឿង​ចាញ់​ឬ​ឈ្នះ​ក្នុង​កិច្ចការ​ទាំងពួង​រមែង​កើត​មាន​គ្រប់​មនុស្ស​ទាំងអស់​ក្នុង​លោក​ជា​ធម្មតា​ទៅ​ហើយ ។ អ្នក​ឈ្នះ​មិន​ត្រូវ​ជិះសេះ​លែងដៃ កុំ​ប្រមាទ គួរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ដើម្បី​រក្សា​ជម្នះ​នេះ​បាន​គង់វង្ស​យូរអង្វែង ចំណែក​អ្នក​ចាញ់​ក៏​កុំ​អាល​តូចចិត្ត ត្រូវ​បង្កើន​ការ​ព្យាយាម​ឡើង ហើយ​គួរ​បើក​ចិត្ត​ឱ្យ​ធំ​ទូលាយ​អបអរសាទរ​ដល់​អ្នក​ឈ្នះ​នោះ និង​យក​គេ​ជា​គំរូ​ទៅ ។…

រឿង​ចាញ់​ឬ​ឈ្នះ​ក្នុង​កិច្ចការ​ទាំងពួង​រមែង​កើត​មាន​គ្រប់​មនុស្ស​ទាំងអស់​ក្នុង​លោក​ជា​ធម្មតា​ទៅ​ហើយ ។ អ្នក​ឈ្នះ​មិន​ត្រូវ​ជិះសេះ​លែងដៃ កុំ​ប្រមាទ គួរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ដើម្បី​រក្សា​ជម្នះ​នេះ​បាន​គង់វង្ស​យូរអង្វែង ចំណែក​អ្នក​ចាញ់​ក៏​កុំ​អាល​តូចចិត្ត ត្រូវ​បង្កើន​ការ​ព្យាយាម​ឡើង ហើយ​គួរ​បើក​ចិត្ត​ឱ្យ​ធំ​ទូលាយ​អបអរសាទរ​ដល់​អ្នក​ឈ្នះ​នោះ និង​យក​គេ​ជា​គំរូ​ទៅ ។

ដូចដែល​មាតាបិតា​ខ្លះ​បាន​ផ្តាំកូន​ថា ចូរ​កូន​សម្តែង​នូវ​ការ​រីករាយ​ដល់​អ្នក​ដែល​ឈ្នះ​កូន​គ្រប់​ករណី ដើម្បី​ដល់​ថ្ងៃក្រោយ​តទៅ នៅ​ពេល​ដែល​កូន​ឈ្នះ​គេ​វិញ គេ​នឹង​សម្តែង​ការ​រីករាយ​មករ​កកូន​ដូច​គ្នា​ដែរ ។

ប៉ុន្តែ​បើ​គេ​មិន​បាន​សម្តែង​ការ​រីករាយ​មករ​កកូន​ទេ​នោះ កូន​ក៏​គួរ​សម្តែង​នូវ​ការ​យល់​ដល់​ចិត្ត​របស់​គេ និង​អាណិត​គេ​ផង ព្រោះ​គេ​បាន​ចាញ់​តាំង​តែ​ពី​គ្រា​ដំបូង​ដែល​គេ​បាន​ឈ្នះ​កូន​ម្ល៉េះ គឺ​ចាញ់ចិត្ត​របស់​ខ្លួន​គេ​ហ្នឹងឯង​។

ចំណែក​កូន​វិញ គឺ​ឈ្នះ​ចិត្ត​របស់​កូន ដែល​ជា​ការ​ឈ្នះ​ដ៏​ប្រសើរ ព្រោះ​មិន​មានការ​តស៊ូ​ណា ឱ្យ​ក្រៃ​លែង​ជាង​ការ​តស៊ូ​យកឈ្នះ​ចិត្តអាក្រក់​របស់​ខ្លួន​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ