ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​ព្រៃឈើ​​ចង្ក្រាន​រយបង្ហាញ​សម្រស់ធម្មជាតិ​ទាក់ទាញភ្ញៀវ​ទេសចរ​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​ប្រសាសន៍​របស់​ប្រធាន​សហគមន៍​ព្រៃឈើ​ចង្ក្រាន​រយ​បាន​ប្រាប់​ថា ព្រៃឈើ​របស់​សហគមន៍​ចង្ក្រាន​រយ មាន​តំបន់​ទេសចរណ៍​អេកូ​ធម្មជាតិ​ជាង​៤០​កន្លែង ស្ថិត​នៅ​លើ​ភ្នំ​ចង្ក្រាន​រយ​ស្ថិត​ក្នុង​ឃុំ​ស្វាយស ស្រុក​វ៉ា​រិ​ន ខេត្ត​សៀមរាប ដែល​មាន​ចំងាយ​ហែល​៨០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​សៀមរាប​។ តំបន់​ទេសចរណ៍​ព្រៃឈើ​នេះ…

ខេត្តសៀមរាប ៖ បើ​តាម​ប្រសាសន៍​របស់​ប្រធាន​សហគមន៍​ព្រៃឈើ​ចង្ក្រាន​រយ​បាន​ប្រាប់​ថា ព្រៃឈើ​របស់​សហគមន៍​ចង្ក្រាន​រយ មាន​តំបន់​ទេសចរណ៍​អេកូ​ធម្មជាតិ​ជាង​៤០​កន្លែង ស្ថិត​នៅ​លើ​ភ្នំ​ចង្ក្រាន​រយ​ស្ថិត​ក្នុង​ឃុំ​ស្វាយស ស្រុក​វ៉ា​រិ​ន ខេត្ត​សៀមរាប ដែល​មាន​ចំងាយ​ហែល​៨០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​សៀមរាប​។ តំបន់​ទេសចរណ៍​ព្រៃឈើ​នេះ គ្របដណ្តប់​ដោយ​ទេសភាព​ព្រៃឈើ​នៅ​លើ​ផ្ទៃដី​ចំនួន​៩.០០០​ហិ​កតា ជា​ជម្រក​សត្វព្រៃ និង​ជីវចម្រុះ​គ្រប់​ប្រភេទ​ដែល​អាច​ជួយ​ដល់​ការ​រៀបចំ​អេកូ​ទេសចរណ៍​តាម​បែប​សហគមន៍ ។

ភាព​ទាក់ទាញ​នៃ​តំបន់​នោះ​មាន​ដូច ជា​កន្លែង​ហែល​ទឹក​លេង​នៅ​រដូវវស្សា ទស្សនា​សត្វព្រៃ និង​សត្វ​មេអំបៅ រួម​ជាមួយ​ការ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង ទៅ​គយគន់​សមុទ្រ​ឈើ ល្អាង​ប្រជៀវ និង​ភ្នំ​ចាន់​ក្រហម នាំ​គ្នា​ជិះ​គោ​យន្ដ​ឬ​ជិះ​កង់​កំសាន្ត ស្វែង​យល់​ពី​វប្បធម៌ ទស្សនា​ថ្ម ជា​រូប​ចង្ក្រាន​រាប់រយ​រាប់​ពាន់​នៅ​លើ​ភ្នំ​នោះ​ហើយ រីករាយ​ជាមួយ​ការ​រស់នៅ​បែប​ជន​បទ អ្នក​ទេសចរណ៍​អាច​បោះ​ត់ង​ស្នាក់​នៅ​ដោយ​ភាព​សប្បាយ​រីករាយ​ផង​ដែរ ។

ក្នុង​នោះ​ប្រធាន​សហគមន៍​បាន​បន្ដ​ថា បច្ចុប្បន្ន​សហគមន៍​ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់បំព្រង​មួយ​នេះ មាន​អ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ចូល​មក​កំសាន្ត​ជា​បន្ដបន្ទាប់ ប៉ុន្ដែ​ជា​អ្នក​ទេសចរណ៍​ជា​ក្រុម​ៗ​។

សហគមន៍​ព្រៃឈើ​ស​ង្ក្រា​ន​រយ​មិន​ត្រឹមតែ​ជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​យុទ្ធសាស្ដ្រ​មួយ​ជួយ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​ផង​ដែរ ពីព្រោះ​ព្រៃ​សហគមន៍​នោះ មាន​ទាំង​ព្រៃស្រោង និង​ព្រៃរបោះ ដែល​គ្របដណ្ដប់​ដោយ​ព្រៃឈើ​ប្រមាណ​ជិត​១​ម៉ឺន​ហិ​កតា ។ ម្យ៉ាងទៀត តំបន់​អេកូ​ទេសចរណ៍​ទាំងនោះ​កំពុង​បង្ហាញខ្លួន ដើម្បី​រង់ចាំ​អ្នក​ទេសចរណ៍​ទៅ​កំសាន្ដ ដោយ​មាន​ទាំង​តំបន់​ទេ​ចរណ៍​ធម្មជាតិ​ប្រវត្ដិសាស្ដ្រ​ផង​ដែរ​។ លោក​បាន​បន្ដ​ថា តំបន់​នោះ​ក៏​មានការ​ទាក់ទាញ​ផង​ដែរ​នូវ​អ្នក​ទេសចរណ៍​បែប​ពនេចរ ដើរ​ផ្សងព្រេង​គ្រប់​ជាតិ​សាសន៍​ជាដើម ។

ព្រៃឈើ​ទាំងនោះ​ជួយ​កាត់​បន្ថយ​នូវ​ភាព​បន្សាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ ចូលរួម​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​តំបន់​នោះ និង​ការ​អភិរក្ស​ប្រកបដោយ​និរន្ដរភាព​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ