ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​ញ់ មក​រា និង​បាង កា​យ៉ាក ដឹក​ដៃ​គ្នា​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រោយ​​ឈ្នះ​​ថៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ​កម្ពុជា​២​រូប​គឺ​តា​ញ់ មក​រា និង​បាង កា​យ៉ាក បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​កម្មវិធី​ប្រកួត​ប្រដាល់​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​បន្ទាប់​ពី​ពួក​គេ​យកឈ្នះ​លើ​កីឡាករ​ថៃ​ដោយ​ពិន្ទុ​រៀងខ្លួន​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី កាលពី​ថ្ងៃ​ទី​១៥​កុម្ភៈ​។ មុន​ពេល​ប្រកួត…

រាជធានី​ភ្នំពេញ ៖ កីឡាករ​កម្ពុជា​២​រូប​គឺ​តា​ញ់ មក​រា និង​បាង កា​យ៉ាក បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​កម្មវិធី​ប្រកួត​ប្រដាល់​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​បន្ទាប់​ពី​ពួក​គេ​យកឈ្នះ​លើ​កីឡាករ​ថៃ​ដោយ​ពិន្ទុ​រៀងខ្លួន​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី កាលពី​ថ្ងៃ​ទី​១៥​កុម្ភៈ​។

មុន​ពេល​ប្រកួត កីឡាករ​កម្ពុជា​ទាំង​២​រូប​បាន​ប្ដេជ្ញា​ថា ត្រូវ​តែ​យកឈ្នះ​ការ​ប្រកួត​ដ៏​សំខាន់​នេះ​ឱ្យ​ទាល់តែ​បាន ។ ជាមួយនឹង​ការ​តាំងចិត្ត​នេះ ពួក​គេ​ធ្វើ​បាន​សម្រេច​មែន ដោយ​កីឡាករ តា​ញ់ មក​រា មក​ពី​សមាគមកីឡាប្រដាល់​ក្រសួង​ការពារ​ជាតិ បាន​យកឈ្នះ​កីឡាករ​ថៃ Vithak Yayuth ដោយ​ពិន្ទុ​ទាំង​៥​ទឹក​ដាច់​តែ​ម្ដង ធ្វើ​ឱ្យ​កីឡាករ​ថៃ​ខកចិត្ត​យ៉ាង​ខ្លាំង ដោយសារ​គេ​ត្រូវ​ធ្លាក់​មក​ប្រកួត​យក​ចំណាត់ថ្នាក់​លេខ​៣​វិញ​។

កីឡាករ​កម្ពុជា​១​រូប​ទៀត​គឺ​បាង កា​យ៉ាក មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម បាន​យក​ឈ្នះ​កីឡាករ​ថៃ​Phat Kreang Krai ដោយ​ពិន្ទុ​ដូច​គ្នា​ធ្វើ​ឱ្យ​កីឡាករ​ថៃ​រូប​នេះ​មាន​កា​រខក​ចិត្តជា​លើក​ទី​២ ព្រោះ​អី​កាលពី​ជួប​ប្រកួត​គ្នា​លើក​ទី​១ Kreang Krai​ធ្លាប់​ចាញ់​ក្រោម​កណ្ដាប់ដៃ​បាង​កា​យ៉ាក​ដោយ​ពិន្ទុ​រួច​ម្ដង​មក​ហើយ ។ លើក​នេះ​គេ​ក៏​មាន​បំណង​ចង់​សងសឹក​បាង កា​យ៉ាក​ដែរ​តែ​បែរជា​ភ្លាត់ស្នៀត​ចាញ់​ទាំង​មិន​អស់ចិត្ត​ទៅ​វិញ ។ តាម រយៈ​ជ័យជម្នះ​នេះ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ដោយសារ​បានឃើញ​កីឡាករ​កម្ពុជា​ទាំង​២​រូប​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​១​។

ចំណែក​គូប្រកួត​មិត្តភាព​វិញ កីឡាករ អេ​លី​ត ភក្ដី មក​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ យកឈ្នះ​កីឡាករ​ថៃ​Phit Saychhun​ដោយ​ពិន្ទុ និង​គូប្រកួត​បើក​ឆាក កីឡាករ អេ​លី​ត សុខ​ចិន​មក​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ចាញ់​ពិន្ទុ​កីឡាករ ឌុន រ​ដ្ឋា មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ