ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រសក់ផ្អែម​រាប់​សិប​តោន​នេះ​ត្រូវ​បោះចោល​ទាំងស្រុង​បើ​បន្ត​លក់​មិន​ចេញ​ក្នុង​២​ពេល​ស​ប្តា​ហ៍​ទៀត

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ត្រសក់ផ្អែម​ស្រុក​បន្ទាយស្រី ដែល​ធ្លាប់តែ​មានកេរ្តិ៍ឈ្មោះ​ល្បី ប្រឈម​មុខ​នឹង​ការ​ខាតបង់​ទាំងស្រុង លើ​ការ​ប្រមូល​ផល​របស់​ខ្លួន​ក្នុងឆ្នាំនេះ ។ ដោយ​ទីផ្សារ​ត្រសក់ផ្អែម​ត្រូវ​បាន​លក់​ចេញ​ទៅ​តាម​សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ​ទំនើប…

ខេត្តសៀមរាប ៖ ត្រសក់ផ្អែម​ស្រុក​បន្ទាយស្រី ដែល​ធ្លាប់តែ​មានកេរ្តិ៍ឈ្មោះ​ល្បី ប្រឈម​មុខ​នឹង​ការ​ខាតបង់​ទាំងស្រុង លើ​ការ​ប្រមូល​ផល​របស់​ខ្លួន​ក្នុងឆ្នាំនេះ ។ ដោយ​ទីផ្សារ​ត្រសក់ផ្អែម​ត្រូវ​បាន​លក់​ចេញ​ទៅ​តាម​សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ​ទំនើប និង​តំបន់​ទេសចរណ៍​នានា​នៅ​ក្នុង​ខេត្តសៀមរាប ស្រាប់តែ​ឆ្នាំ​នេះ​តម្រូវការ​ត្រសក់ផ្អែម​ធ្លាក់​ចុះ​យ៉ាង​គំហុក​រហូត​ដល់​ទៅ​៩០% ដែល​មិន​អាច​អោយ​អ្នក​ដាំ​លក់​ចេញ​បាន ទោះបីជា​លក់​ក្នុង​តម្លៃ​ថោក​យ៉ាងណា​ក៏​ដោយ ។ នេះ​បើ​យោង​ទៅ​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ករប​ស់លោក ឃឹម ហ្វី​ណ​ង់ – khim Finan ចុះ​ផ្សាយ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ​នេះ ។

រូបភាពពីផេ​ក​ហ្វេ​ស​ប៊ុ​ករប​ស់លោក ឃឹម ហ្វី​

លោក​បន្ត​ថា ស​ប្តា​ហ៍​នេះ គឺ​ជាស​ប្តា​ហ៍​ប្រមូល​ផល ហើយ​ប្រសិនបើ​នៅ​តែ​បន្ត​លក់​មិន​ចេញ​ក្នុង​រយៈពេល​២​ស​ប្តា​ហ៍​ទៀត​ទេ ត្រសក់ផ្អែម​រាប់​សិប​តោន​នេះ​នឹង​ត្រូវ​បោះចោល​ទាំងស្រុង ហើយ​ពួក​គាត់​នឹង​មិន​មាន​ទុន​គ្រប់គ្រាន់​សម្រាប់​ទូទាត់​ថ្លៃ​ជួល​ដី បង់ការ​ប្រាក់​ធនាគារ ថ្លៃ​ពូជ និង​កម្មករ ហើយ​ក៏​នឹង​មិន​មាន​ទឹកចិត្ត ដើម្បី​បន្ត​ដាំ​ទៀត​ដែរ ។ ខ្ញុំ​បាន​សម្របសម្រួល​រៀបចំ​អោយ​មានការ​លក់​ត្រសក់ផ្អែម​ទ្រង់ទ្រាយ​ធំ​មួយ ពី​សំណាក់​សហគមន៍​អ្នក​ដាំ​ត្រសក់ផ្អែម​បន្ទាយស្រី នៅ​ក្នុង​ផ្សារ​ហេ​រី​ថេ​ក ក្នុង​ក្រុង​សៀមរាប រយៈពេល​មួ​យស​ប្តា​ហ៍​ពេញ គិត​ចាប់ពី​ថ្ងៃ​ទី​២០ កុម្ភៈ​នេះ រហូត​ដល់​ថ្ងៃ​ទី​២៦ កុម្ភៈ ដោយ​តម្លៃ​ពិសេស​ត្រឹមតែ​១​ដុល្លារ​ក្នុង​១​គីឡូក្រាម និង​១០​គីឡូ​ថែម​ជូន​១​គីឡូ​ដោយ​ឥត​គិតថ្លៃ ។

រូបភាពពីផេ​ក​ហ្វេ​ស​ប៊ុ​ករប​ស់លោក ឃឹម ហ្វី​

លោក​សូម​អំពាវនាវ​ដល់​បងប្អូន​ទាំងអស់​គ្នា ជា​ពិសេស​អ្នក​ខេត្តសៀមរាប ចូលរួម​កម្មវិធី​នេះ​នៅ​ផ្សារ​ហេ​រី​ថេ​ក​អោយ​បាន​ច្រើន​កុះករ ដើម្បី​ជួយ​ទិញ​ត្រសក់ផ្អែម​របស់​ពួក​គាត់​ក្នុង​តម្លៃ​ពិសេស និង​ដើម្បី​ជួយ​ស្រោចស្រង់ និង​លើកទឹកចិត្ត​ដល់​សហគមន៍​អ្នក​ដាំ​ត្រសក់ផ្អែម​បន្ទាយស្រី​ក្នុង​គ្រាអាសន្ន​មួយ​នេះ ។

រូបភាពពីផេ​ក​ហ្វេ​ស​ប៊ុ​ករប​ស់លោក ឃឹម ហ្វី​

បញ្ជាក់​: តម្លៃ​នេះ​ថោក​ជាង​តម្លៃ​ទីផ្សារ​ប្រហែល​ពាក់កណ្តាល បាន​ត្រឹមតែ​អាច​អោយ​ពួក​គាត់​ស្រង់​ដើម​វិញ​យក​ទៅ​ដាំ​បន្ត​ទៀត​តែ​ប៉ុណ្ណោះ ៕

រូបភាពពីផេ​ក​ហ្វេ​ស​ប៊ុ​ករប​ស់លោក ឃឹម ហ្វី​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ