ឃើញ​បទល្មើស​ធំ​មិន​រាយការណ៍ ទុក​ដល់​ណា​ទៀត៉? មេ​ភូមិ​ស្គន់


ខេត្តសៀមរាប ៖ នៅ​ទីបំផុត មេ​ភូមិ​ស្គន់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ត្រូវ​បាន​ថ្នាក់​ដឹកនាំ​អាច​សម្រេច​ដក​តួនាទី បន្ទាប់​ពី​រក​ឃើញ​កំហុស មិន​រាយការណ៍ ពាក់ព័ន្ធ កាប់​ទន្ទ្រាន​ព្រៃ​ឈើ​។

លោក ឃឹម ហ្វី​ណ​ង់ អភិបាលស្រុក​បន្ទាយស្រី បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​នៅ​រសៀល​ថ្ងៃនេះ​ថា ចំណាត់ការ​បឋម​ចំពោះ​អ្នក​ពាក់ព័ន្ធ​នឹង​ករណី​លួច​ទន្ទ្រាន​កាប់​ព្រៃកោង​កាង​​លិច​ទឹក និង​ព្រៃ​ក្បាល​ជប់ នៅ​ក្នុងភូមិ​ស្គន់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី​។

ក្រោយ​ពី​បាន​ត្រួតពិនិត្យ​ឯកសារ​យ៉ាង​ម៉ត់ចត់ និង​ប្រមូល​ព័ត៌មាន​បាន​ពេញលេញ​រួច​មក យើង​អាច​សន្និដ្ឋាន​បាន​ថា ៖ អ្នក​មានទោស​កំហុស​មុនគេ គឺ​មន្ត្រី​នៅ​ក្នុងភូមិ​ស្គន់​។ ខុស​ដោយសារ​មិន​បាន​រាយការណ៍ ខុស​ដោយសារ​ឆ្លើយ​ថា មិនដឹង ទោះបីជា​បទល្មើស​នេះ​បាន​កើតឡើង​ជាង​មួ​យស​ប្តា​ហ៍​នៅ​ក្នុង​តំបន់​ដែល​ខ្លួន​គ្រប់គ្រង និង​មាន​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុងភូមិ រហូត​ដល់​អ្នក​ភូមិ​អស់ជំនឿ​ចិត្ត ទើប​សម្រេចចិត្ត​រាយការណ៍​ដោយ​ផ្ទាល់​មក​ខ្ញុំ​ជំនួស​វិញ​។

លោក​ឃឹម ហ្វី​ណ​ង់ បញ្ជាក់​ថា ខ្ញុំ​បាន​តម្រូវ​ឲ្យ​មេ​ភូមិ​ចេញ​លិខិត​ទទួលស្គាល់​ទោស​កំហុស​របស់​ខ្លួន ចំពោះ​ការ​ដែល​មិន​បាន​បំពេញ​តួនាទី​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​។ លិខិត​នេះ​នឹង​ក្លាយទៅជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ក្រុមប្រឹក្សា​ឃុំ​ត្រួតពិនិត្យ​តួនាទី​របស់​គាត់​ឡើង​វិញ តាម​នីតិវិធី​ច្បាប់ ប្រសិន​បើ​បន្ត​មានទោស​កំហុស​ផ្សេង​ៗ​ទៀត​នៅ​ថ្ងៃ​ខាង​មុខ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ