ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ុក្កែតជា​​ច្រើន​គ្រាប់​បា.ញ់​សំដៅ​ស្ថាន​ទូត​​អា​មេ​រិ​ក

4 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉ា​ក់ ៖ គ្រាប់​រ៉ុក្កែត​ជា​ច្រើន​គ្រាប់ ត្រូវ​បាន​បាញ់​នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៦​ ខែ​កុម្ភៈ ឆ្នាំ​២០២០ ទៅ​ធ្លាក់​នៅ​ជិត​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ក្រុង​បា​ដា​ដ​។​ នេះ​ជា​ការ​អះអាង​ប្រាប់ ​AFP របស់​ប្រភព​យោធា​អា​មេ​រិ​កមួយ…

ប្រទេស​អ៊ី​រ៉ា​ក់ ៖ គ្រាប់​រ៉ុក្កែត​ជា​ច្រើន​គ្រាប់ ត្រូវ​បាន​បាញ់​នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៦​ ខែ​កុម្ភៈ ឆ្នាំ​២០២០ ទៅ​ធ្លាក់​នៅ​ជិត​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ក្រុង​បា​ដា​ដ​។​ នេះ​ជា​ការ​អះអាង​ប្រាប់ ​AFP របស់​ប្រភព​យោធា​អា​មេ​រិ​កមួយ ដែល​ជា​ការ​វាយប្រហារ​លើក​ទី​១៩ ប្រឆាំង​ផលប្រយោជន៍​អា​មេ​រិ​ក​នៅ​អ៊ី​រ៉ា​ក់ រយៈពេល​ជិត​៤​ខែ​មកនេះ​។

គេ​បាន​ស្ដាប់​ឮ​ការ​ផ្ទុះ​ខ្លាំង​នានា​កណ្ដាល​ក្រុង​បា​ដា​ដ ដែល​នៅ​ទីនោះ​មាន​តំបន់​ការពារ​សន្តិសុខ​ខ្ពស់​បំផុត ហៅ​តំបន់​បៃតង​ដែល​មាន​ស្ថានទូត​ជា​ច្រើន ព្រមទាំង​បណ្ដា​ស្ថាប័ន​អ៊ី​រ៉ា​ក់​។ ក្នុង​បណ្ដា​ម៉ោង​ដំបូង​នៃ​ថ្ងៃ​ទី​១៦​កុម្ភៈ ពុំ​មាន​សេចក្ដីរាយការណ៍​ពី​ជន​រង​គ្រោះ​ឬ​ពី​ការ​ខូ​ត​ខាត​ឡើយ​។

ការ​វាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត ប្រឆាំង​កង​ទាហាន​អា​មេ​រិ​ក ពួក​អ្នកការទូត​ឬ​បណ្ដា​ទីតាំង​របស់​សហរដ្ឋអាមេរិក​នៅ​អ៊ី​រ៉ា​ក់ មានការ​កើនឡើង​ចាប់តាំងពី​ដំណាច់​ខែតុលា​មក​។ ការ​វាយប្រហារ​បណ្ដាល​ឲ្យ​បុគ្គលិក​បណ្ដែត​អា​មេ​រិ​ក​ម្នាក់​និង​ទាហាន​អ៊ី​រ៉ា​ក់​ម្នាក់​ស្លាប់​។ ការ​វាយប្រហារ​ទាំង​១៩​លើក​នេះ ដែល​កំណត់​ឃើញ​ចាប់តាំងពី​ថ្ងៃ​ទី​២៨​តុល្លារ​មក ពុំ​មាន​ក្រុម​ណា​ប្រកាស​ទទួល​ខុស​ត្រូវ​ឡើយ តែ​ក្រុង​វ៉ា​ស៊ិ​ន​តោន​បាន​ចោទប្រកាន់​ថា នោះ​ជា​ស្នាដៃ​របស់​បណ្ដា​ក្រុម​ប្រដាប់​អាវុធ​ស្និទ្ធ​អ៊ី​រ៉​ង់​។

ភាព​តានតឹង​រវាង​ក្រុង​វ៉ា​ស៊ិ​ន​តោន​និង​ក្រុង​តេ​ហេ​រ៉​ង់​ដែល​ជា​សម្ព័ន្ធមិត្ត​អ៊ីរ៉ា​ក់​ដូច​គ្នា ក្នុង​ដំណាច់ឆ្នាំ​២០១៩​បាន​ក្លាយ ទៅ​ជា​កើត​មាននៅ​លើ​ទឹកដី​អ៊ី​រ៉ា​ក់ ដែល​នាំ​ទៅ​ដល់​ការ​ធ្វើឃាត​នៅ​ក្រុង​បាដាដ ឧត្ដមសេនីយ​អ៊ី​រ៉​ង់​កា​សេ​ម​សូឡី​ម៉ា​នី តាម​បទបញ្ជា​របស់​លោក​ដូ​ណា​ល់​ត្រាំ​៕ ដកស្រង់​ចេញ​ពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ