មាន​អ្នក​ឆ្លង​ថ្មី​៦៧​នាក់​ទៀត​ លើ​នាវា​កម្សាន្ត​


ប្រទេស​ជប៉ុន ៖ អ្នក​ឆ្លង​វីរុស ​COVID-19 ​ចំនួន​៦៧​នាក់​ទៀត​ត្រូវ​បាន​ប្រកាស នា​ថ្ងៃ​ទី​១៥ ខែ​​កុម្ភៈ ​លើ​នាវា​កម្សាន្ត ដែល​បង្ខាំង​ទុក​នៅ​ជប៉ុន ខណៈ​បណ្ដា​អ្នកដំណើរ​ជនជាតិ​អា​មេ​រិ​ក នឹង​ត្រូវ​ជម្លៀស​ចេញ​និង​ធ្វើ​មាតុភូមិនិវត្តន៍​តាម​យន្តហោះ​។

លទ្ធផល​នៃ​ការ​ធ្វើតេស្ត​បន្ថែម​ទៀត ចេញផ្សាយ​ដោយ​រដ្ឋមន្ត្រី​សុខាភិបាល​ជប៉ុន នាំ​ឲ្យ​ចំនួន​អ្នកដំណើរ​និង​សមាជិក​ក្រុម​នាវិក​លើ​នាវា​នោះ ដែល​មាន​វត្តមាន​នៃ​វីរុស​ឡើង​ដល់​២៨៥​នាក់ ដោយ​មិន​រាប់​បញ្ចូល​មន្ត្រី​ធ្វើ​ច​ត្តា​ឡី​សកៈ ម្នាក់​ដែល​ក៏​ឆ្លង​វីរុស​ដែរ​។

ក្រុង​វ៉ា​ស៊ិ​ន​តោន​ប្រកាស​នា​ថ្ងៃ​ទី​១៥​កុម្ភៈ ក្នុង​សារលិខិត​មួយ​ច្បាប់ ផ្ញើ​ដល់​បណ្ដា​អ្នកដំណើរ​ជា​ជនជាតិ​អា​មេ​រិ​ក ជិះ​លើ​នាវា​កម្សាន្ត​DIAMOND PRINCESS ដែល​បង្ខាំង​ទុក​ក្នុង​ដែនទឹក​ក្រុង​យូ​កូ​ហា​ម៉ា ដោយ​ប្រាប់​ពួក​គេ​ពី​ចេតនា​ជម្លៀស​ពួក​គេ​ចេញ និង​ធ្វើ​មាតុភូមិនិវត្តន៍​។

យន្តហោះ​ដែល​មក​ដឹក​អ្នក​ទាំងនេះ ត្រូវ​មក​ដល់​ជប៉ុន​នា​យប់​ថ្ងៃ​ទី​១៦​កុម្ភៈ​។ មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​និង​បង្ការ​ជំងឺ​របស់​អា​មេ​រិ​ក អះអាង​នា​ថ្ងៃ​ទី​១៥​កុម្ភៈ​ថា ម​ណ្ដា​មនុស្ស​ដែល​ធ្វើ​មាតុភូមិ​និវត្តន៍ ត្រូវ​គោរព​ការ​បង្ខាំង​ឲ្យ​នៅ​ដាច់​ពី​គេ​រយៈពេល​១៤​ថ្ងៃ​បន្ថែម​ទៀត​។ ជនជាតិ​អា​មេ​រិ​ក​ដែល​ស្ថិត​លើ​នាវា​កម្សាន្ត​នេះ មាន​ប្រមាណ​ជា​៤០០​នាក់​។

ពួក​គេ​ពេល​វិល​ទៅ​អា​មេ​រិ​ក​វិញ ត្រូវ​យក​ទៅ​ដាក់​ក្នុង​ទីតាំង​យោធា​២ សម្រាប់​ការ​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ គឺ​ក្នុង​មូលដ្ឋាន​អាកាសចរណ៍​ត្រា​វី​ស​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា និង​នៅ​មូលដ្ឋាន​យោធា​មួយ​នៅ​រដ្ឋ​តិច​សាស់​។ ពួក​គេ​នឹង​ត្រូវ​ដឹក​តាម​យន្តហោះ​ជា​២​ដំណាក់កាល​គឹ​២​ជើង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ