ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើងពន្លះជាមួយគ្រឿង​ចក្រឈូសដី​ខ្ទេចទាំង​សងខាង​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គ្រោះ​ថ្នាក់លើ​ផ្លូវដែក​រវាង​រថភ្លើង​បុក​គ្រឿងចក្រ​ឈូស​ដី​មួយ​គ្រឿង​ជា​របស់​ក្រុមហ៊ុន​ធ្វើ​ផ្លូវជាតិ​លេខ​៥ បណ្តាល​ឱ្យ​អ្នកបើកបរ​គ្រឿងចក្រ​ម្នាក់​រង​របួសធ្ងន់ ​ចំណែករថភ្លើង និង​គ្រឿង​ចក្រឈូសដីបានរងការខូចខាតធ្ងន់ធ្ងរទាំង​សងខាង​។ ​ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៥៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​រោង​ម៉ាស៊ីនកិនស្រូវ​ឥណ្ឌា…

ខេត្តបន្ទាយមានជ័យ ៖ គ្រោះ​ថ្នាក់លើ​ផ្លូវដែក​រវាង​រថភ្លើង​បុក​គ្រឿងចក្រ​ឈូស​ដី​មួយ​គ្រឿង​ជា​របស់​ក្រុមហ៊ុន​ធ្វើ​ផ្លូវជាតិ​លេខ​៥ បណ្តាល​ឱ្យ​អ្នកបើកបរ​គ្រឿងចក្រ​ម្នាក់​រង​របួសធ្ងន់ ​ចំណែករថភ្លើង និង​គ្រឿង​ចក្រឈូសដីបានរងការខូចខាតធ្ងន់ធ្ងរទាំង​សងខាង​។

​ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៥៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​រោង​ម៉ាស៊ីនកិនស្រូវ​ឥណ្ឌា ស្ថិត​ក្នុងភូមិ​បាណ​យ សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ជន​រង​គ្រោះ​ម្នាក់​ខាងលើ​ឈ្មោះ​រឿង វាសនា ភេ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​កំពង់ថ្ម ឃុំ​កំពង់ថ្ម ស្រុក​កំពង់ធំ ខេត្តកំពង់ធំ ជា​អ្នកបើកបរ​គ្រឿងចក្រ​ឈូស​ដី​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថភ្លើង​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​គ្រឿងចក្រ​ឈូស​ដី​មួយ​គ្រឿង​បាន​បើក​ឆ្លងកាត់​ផ្លូវ​រថភ្លើង​នោះ ហើយ​រថភ្លើង​ក៏​បាន​បុក​បណ្តាល​ឱ្យ​ក្រឡាប់​គ្រឿងចក្រ​ឈូស​ដី​សង្កត់​លើ​អ្នកបើកបរ​រង​របួសធ្ងន់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គល​បូ​រី ។ ចំណែក​គ្រឿងចក្រ​ឈូស​ដី​និង​រថភ្លើង​បាន​រង​ការ​ខូចខាត​ធ្ងន់​ទាំង​សងខាង ។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា មូលហេតុ​បណ្តាល​ឲ្យ​ថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​កើតឡើង គឺ​បង្ក​ឡើង​ដោយ​គ្រឿងចក្រ​ឈូស​ដី​បើក​បំពាន​ផ្លូវ​អាទិភាព​របស់​រថភ្លើង​។

ក្រោយ​ពេល​កើតហេតុ តំណាង​ភាគី​ក្រុមហ៊ុន​ទាំង​សងខាង​បាន​សម្របសម្រួល​ដោះស្រាយ​គ្នា​នៅ​កន្លែង​កើតហេតុ ដើម្បី​បញ្ចប់រឿង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ