ប្រទេសថៃ ៖ បណ្ដាសណ្ឋាគារក្លាយជាស្ងាត់ជ្រងំ បណ្ដាទីតាំងកម្សាន្តមាត់សមុទ្រក៏ស្ងាត់ និងទន្ទឹមនេះ មានការលុបចោលការធ្វើដំណើរ។ បែបនេះនាំឲ្យអាស៊ីអាគ្នេយ៍ដែលចំណុះជាពិសេសលើទេសចរណ៍ ត្រូវបង់តម្លៃខ្ពស់ចំពោះការឆ្លងរាលដាលនៃវីរុស COVID-19 ជាមួយការខាតបង់ប្រាក់ ដែលមានដល់ច្រើនពាន់លានដុល្លារ។
ទិដ្ឋភាពពិតជាខ្លោចចិត្តនៅទីតាំងទេសចរណ៍សំខាន់នៅប៉ាតាយ៉ា ដែលជាកន្លែងពេញនិយម របស់ពួកអ្នកទេសចរពិសេសមកពីចិន។ នៅទីនោះបច្ចុប្បន្នក្លាយជាស្ងាត់ជ្រៀប ដែលតាមធម្មតាតែងមានមនុស្សច្រើនកុះករ។ បណ្ដានាវាកម្សាន្តដឹកអ្នកទេសចរនៅចតចោល ហើយក្នុងផ្សារក៏ស្ងាត់។
នៅឯឧទ្យានដំរី CHANG STAM PARK ជាកន្លែងទាក់ទាញនៃទីក្រុងMA MYAបណ្ដាអ្នកលក់របស់អនុស្សាវរីយ៍៍ មានចំណូលធ្លាក់ចុះខ្លាំងដល់ប្រមាណជាពាក់កណ្ដាល។ អ្នករកស៊ីនៅទីនោះនិយាយថា ឧទ្យាននោះក្នុង១ថ្ងៃៗ តែងទទួលអ្នកទៅលេងពី១៥០០ទៅ២០០០នាក់ តែពេលនេះនៅសល់តែជាង២០០នាក់។
នៅកម្ពុជា ជាពិសេសនៅប្រាសាទអង្គរវត្តដ៏ល្បីល្បាញចំណូលពីទេសចរណ៍ក៏ធ្លាក់ចុះ ដោយការលក់សំបុទ្រចូលធ្លាក់ចុះពី៣០ទៅ៤០%។ នៅវៀតណាមក៏កត់សម្គាល់ឃើញថា បន្ទប់សណ្ឋាគារដល់ទៅ១៣.០០០បន្ទប់ត្រូវគេលុបចោលរួចហើយនៅក្រុងហាណូយ រួចនៅឆកហាឡុងក៏មានការធ្លាក់ចុះនៃការកក់បន្ទប់សណ្ឋាគារ៦០%ដែរ។
ប្រទេសថៃកាលពីឆ្នាំទៅមិញទទួលអ្នកទេសចរចិន១១លាននាក់ តែនាដើមខែកុម្ភៈអ្នកទេសចរចិនបានធ្លាក់ចុះដល់ជាង៨៦%។ នេះបើតាមរដ្ឋមន្ត្រីទេសចរណ៍ថៃ លោកភីផាត់រ៉ាតចាគីតប្រាកាន។ នៅវៀតណាមអ្នកទេសចរចិនបាត់ស្ទើរទាំងស្រុង។
ការឆ្លងរាលដាលនៃវីរុសឆ្លងចូលដល់បណ្ដាប្រទេសអឺរ៉ុប ហើយបណ្ដាជនជាតិអាមេរិកឬអូស្ត្រាលី បានបោះបង់ចោលការធ្វើដំណើរដោយខ្លាចឆ្លងវីរុស ក៏ទោះបីវីរុសឆ្លងខ្លាំង ជាពិសេសនៅចិនដីគោក ហើយមនុស្សតិចតួចឆ្លងនៅអាស៊ីអាគ្នេយ៍ក្ដី។ សភាពការណ៍បែបនោះអាចនាំឲ្យមានគ្រោះមហន្តរាយ ដល់សេដ្ឋកិច្ចរបស់តំបន់ ដែលពឹងផ្អែកខ្លាំងលើទេសចរ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ