ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​តាម​អាកាសផ្តាច់​ជីវិត​​ជន​សី​ុ​វិល​៣១​នាក់

4 ឆ្នាំ មុន

ប្រទេស​យេ​ម៉ែ​ន ៖ ជន​ស៊ីវិល​យ៉ាងតិច​៣១​នាក់​បាន​ត្រូវ​បាត់​បង់​ជីវិត​ ​កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ក្នុង​ការ​វាយប្រហារ​តាម​អាកាស​នានា​នៅ​យេ​ម៉ែ​ន បន្ទាប់​ពី​ការ​បាញ់​ធ្លាក់ យន្តហោះ​ប្រយុទ្ធ​អា​រ៉ា​ប៊ី​សា​អូឌីត​ ដែល​លូកដៃ ធ្វើ​អន្តរាគមន៍​ក្នុង​សង្គ្រាម​នៅ​ប្រទេស​នេះ​១​គ្រឿង​មក​។…

ប្រទេស​យេ​ម៉ែ​ន ៖ ជន​ស៊ីវិល​យ៉ាងតិច​៣១​នាក់​បាន​ត្រូវ​បាត់​បង់​ជីវិត​ ​កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ក្នុង​ការ​វាយប្រហារ​តាម​អាកាស​នានា​នៅ​យេ​ម៉ែ​ន បន្ទាប់​ពី​ការ​បាញ់​ធ្លាក់ យន្តហោះ​ប្រយុទ្ធ​អា​រ៉ា​ប៊ី​សា​អូឌីត​ ដែល​លូកដៃ ធ្វើ​អន្តរាគមន៍​ក្នុង​សង្គ្រាម​នៅ​ប្រទេស​នេះ​១​គ្រឿង​មក​។

ពួក​ឧទ្ទាម​យេ​ម៉ែ​ន​ហ៊ូ​ធី​អះអាង​ថា បាន​បាញ់​ធ្លាក់​យន្តហោះ​អា​រ៉ា​ប៊ី​សា​អូឌីត ធុន​TORNADO​មួយ​គ្រឿង ដោយសារ​មី​ស៊ីល​ដី​-​អាកាស​១​គ្រាប់​។ ការ​បាញ់​ធ្លាក់​យន្តហោះ​បែប​នេះ​កម្រ​មាន​ណាស់ ចាប់តាំងពី​ដើមឆ្នាំ​២០១៤ ​នៃ​ជម្លោះ​នៅ​យេ​ម៉ែ​ន​មក​។ ក្នុង​ប្រទេស​នេះ​ក្រុមចម្រុះ​អា​រ៉ាប់ នាំមុខ​ដោយ​​អា​រ៉ា​ប៊ី​សា​អូឌីត ​និង​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម បាន​ធ្វើ​អន្តរាគមន៍​ជួយ​ទ្រទ្រង់​រដ្ឋអំណាច ប្រឈម​មុខ​នឹង​ពួក​ឧទ្ទាម​ចាប់តាំងពី​ឆ្នាំ​២០១៥​មក​។

អ្នកនាំពាក្យ​របស់​ក្រុមចម្រុះ​និយាយ​ថា កាលពី​យប់​ថ្ងៃ​ទី​១៤​កុម្ភៈ យន្តហោះ​ធុន​ TORNADO​មួយ​គ្រឿង របស់​កងទ័ពអាកាស​អា​រ៉ា​ប៊ូ​សា​អូឌីត​បាន​ត្រូវ​ធ្លាក់ ក្នុង​ខេត្ត​JAWF​ភាគ​ខាងជើង​យេ​ម៉ែ​ន ពេល​កំពុង​បំពេញបេសកកម្ម​ជួយ​ទ្រទ្រង់​ខាង​អាកាស ដល់​កងទ័ព​រដ្ឋាភិបាល​។

ក្រោយ​ការ​ធ្លាក់​យន្តហោះ​នោះ​ទូរទស្សន៍ ​MASSIRAH​ របស់​ពួក​ឧទ្ទាម រៀបរាប់​ពី​ការ​វាយ​ប្រហារ​​ជា​ច្រើន របស់​ក្រុមចម្រុះ​ប្រឆាំង​តំបន់​ AL-HAYJAH ក្រោម​ការ​ត្រួតត្រា​របស់​ពួក​ឧទ្ទាម និង​បង្ហាញ​រូបភាព​ប្រជាជន​លើកគ្នា​មើល​ជុំវិញ​បំណែក​យន្តហោះ​ដែល​ត្រូវ​បាញ់​ធ្លាក់​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ការិយាល័យ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌ របស់​អ​.​ស​.​ប​ប្រចាំ​យេ​ម៉ែ​ន​​អះអាង​ថា តាម​ព័ត៌មាន​ដំបូង​នានា​ថា ជន​ស៊ី​វិល​៣១​នាក់​បាន​ត្រូវ​បាត់​បង់​ជីវិត ​និង​១២​នាក់​រង​របួស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ