ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មោះ Kobe Bryant នឹង​ត្រូវ​ប្រើ​ក្នុង​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់ NBA

4 ឆ្នាំ មុន

អ្នកតំណាង​សហព័ន្ធ​បាល់បោះ NBA លោក Adam Silver បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ Kia NBA All-Star Game…

អ្នកតំណាង​សហព័ន្ធ​បាល់បោះ NBA លោក Adam Silver បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ Kia NBA All-Star Game MVP Award ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ជា​អចិ​ន្ត្រៃយ៍ ដោយ​ប្រើ​ឈ្មោះ​លោក Kobe Bryant ដែល​រូបគេ​ធ្លាប់​បាន​ឈ្នះ​ពានរង្វាន់​នេះ​ចំនួន៤​លើក ។

ពានរង្វាន់ Kia NBA All-Star Game Kobe Bryant MVP Award នឹង​ត្រូវ​ប្រគល់​ជូន​កីឡាករ​ឆ្នើម ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ ទី​១៦ ខែ​កុ​ម្ភៈ​ នៅ​បញ្ចប់​នៃ​កម្មវិធី​ការ​ប្រកួត NBA All-Star Game 2020 នៅ​ទីក្រុង​ឈី​កា​ហ្គោ ដែល​ជា​កន្លែង​ឆក់​យក​ជីវិត Kobe Bryant និង​កូនស្រី Gianna រួម​ទាំង​មនុស្ស ៧​នាក់​ផ្សេង​ទៀត​ក្នុង​សោកនាដកម្ម​ធ្លាក់​ឧទ្ធម្ភាគចក្រ​កាលពី​ថ្ងៃ​ទី​២៦ ខែមករា កន្លង​ទៅ​។

លោក Silver បាន​និយាយ​ថា «Kobe Bryant គឺ​មាន​ន័យ​ដូចនឹង NBA All-Star និង​ជា​តំណាង​ស្មារតី​នៃ​ការ​ប្រារព្ធ​ពិធី​ជាស​កល​នៃ​ហ្គេ​ម​របស់​យើង​។ គាត់​តែងតែ​សង្ឃឹមថា នឹង​ប្រកួតប្រជែង​ជាមួយ​អ្នក​ដែល​ពូកែ​ក្នុង​កម្រិត​ខ្ពស់​បំផុត សម្រាប់​អ្នកគាំទ្រ​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​»​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ