ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​​បញ្ហា​​រលាក​ក្រពះ​ពោះ​វៀន​មែន​ទេ វិធី​ទាំង​នេះ​​បំបាត់​​រោគ​សញ្ញា​ខ្លួន​ឯង​បាន

4 ឆ្នាំ មុន

ការ​រលាក​ក្រពះ​ពោះវៀន ឬ​ហៅ​ថា Stomach Flu គឺជា​ការ​បង្ក​រោគ​មួយ​ទៅ​លើ​ក្រពះ និង​ពោះ​វៀន​។ ថ្វីបើ​វា​មាន​ពាក្យ​ថា Flu តែ​មិនមែន​មាន​ន័យ​ថា មាន​ក្រពះ​ផ្តាសាយ​ទេ​។​ការ​បង្ក​រោគ​នៅ​ក្រពះ​ពោះវៀន…

ការ​រលាក​ក្រពះ​ពោះវៀន ឬ​ហៅ​ថា Stomach Flu គឺជា​ការ​បង្ក​រោគ​មួយ​ទៅ​លើ​ក្រពះ និង​ពោះ​វៀន​។ ថ្វីបើ​វា​មាន​ពាក្យ​ថា Flu តែ​មិនមែន​មាន​ន័យ​ថា មាន​ក្រពះ​ផ្តាសាយ​ទេ​។​ការ​បង្ក​រោគ​នៅ​ក្រពះ​ពោះវៀន នេះ​ច្រើន​តែ​បង្ក​ឡើង​ដោយ​វីរុស ប៉ុន្តែ​វា​ក៏​អាច​បង្ក​ឡើង​ដោយ​បាក់តេរី ឬ​ប៉ា​រ៉ា​សិត​ដែរ​។

នៅ​ពេល​ដែល​អ្នកមាន​មេរោគ​ក្នុង​ក្រពះ មានរឿង​ច្រើន​ណាស់​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ជួយ​បំបាត់រោគ​សញ្ញា​ដូច​ជា​៖

១-ការ​សម្រាក​៖ មនុស្ស​ភាគច្រើន​ត្រូវការ​សម្រាក​រយៈពេល​ពីរ​បី​ថ្ងៃ​ដើម្បី​ឲ្យ​ជំងឺ​នេះ​អស់​មួយ​ជាតិ​របស់​វា

២-ស្អំ​ទឹក​ក្តៅ​៖ ការ​ស្អំ​ទឹក​ក្តៅ​ប្រហែលជា​អាច​ជួយ​បំបាត់​ការ​ឈឺពោះ​បែប​រមួល​បាន

៣-ថ្នាំ Acetaminophen (Tylenol)៖ ចូរ​ប្រើ​ថ្នាំ​នេះ​ដើម្បី​បំបាត់​ការ​ឈឺ ឬ​ក្តៅខ្លួន​។ រឿង​នេះ​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​ជំនួស​ថ្នាំ​អាស្ពីរីន ឬ​ថ្នាំ Nonsteroidal Anti-inflammatory Drugs (NSAIDs) ដែល​អាច​បង្ក​ទុក្ខទោស​ដល់​ក្រពះ​បាន​។

៤-ថ្នាំ​បំបាត់​ការ​រាក​ដោយ​មិនបាច់​មាន​វេជ្ជបញ្ជា​៖ ថ្នាំ​ប្រភេទ Loperamide Hydrochloride (Imodium) ឬ Bismuth Subsalicylate (Pepto-Bismol) អាច​ជួយ​បំបាត់​ការ​រាករូស​បាន។

៥-ប្រូ​បាយ​អូ​ទិច​៖ Lactobacillus Casei GG និង​S Boulardii ប្រហែលជា​មាន​ប្រយោជន៍​លើ​ករណី​រលាក​ក្រពះ​ពោះវៀន​ខ្លះ​ដែល​បង្ក​ឡើង​ដោយ​វីរុស ហើយ​អាច​ជួយ​ដោះស្រាយ​ការ​រាករូស​។ យ៉ា​អួរ​ប្រហែលជា​ផ្ទុក​ទៅ​ដោយ​ប្រូ​បាយ​អូ​ទិច​ប្រភេទ​នេះ​។ ចូរ​ជ្រើសរើស​យ៉ា​អួរ​មាន​ជាតិ​ខ្លាញ់​ទាប ឬ​មិន​មាន​ជាតិ​ខ្លាញ់​បើសិនជា​អ្នក​មិន​អាច​ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹកដោះគោ​បាន​។

៦-ថ្នាំ​បំប៉ន​ជាតិ​ស័​ង្គ​សី​៖ ថ្នាំ​ប្រភេទ​នេះ​ប្រហែលជា​អាច​បន្ថយ​ភាព​ធ្ងន់ធ្ងរ និង​រយៈពេល​នៃ​ការ​រលាក​ក្រពះ​ពោះវៀន​ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ