ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​កើត​ជំងឺ​គាំង​បេះដូង​លើ​មនុស្ស​វ័យក្មេង​

4 ឆ្នាំ មុន

យោង​ទៅ​តាម CDC អា​មេ​រិ​កបាន​ឲ្យ​ដឹង​ថា ជំងឺ​បេះដូង​គឺជា​ដើមហេតុ​នាំ​ឲ្យ​មនុស្ស​បុរស​ស្រី​ស្លាប់​ច្រើន​ជាងគេ​ក្នុង​សហរដ្ឋអាមេរិក ដោយ​មាន​មនុស្ស​ម្នាក់​បាន​​បាត់​បង់​ជីវិត​​ដោយសារ​តែ​បញ្ហា​បេះដូង​ជា​រៀង​រាល់ ៣៧​វិនាទី​។ តើនរ​ណាខ្លះ​ដែល​ប្រឈម​នឹង​ជំងឺ​បេះដូង​ទៅ? មាន​កត្តា​ច្រើន​ណាស់​ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺ​បេះដូង​ដូច​ជា​ ៖១-ភេទ​ប្រុស២- អាយុ​ច្រើន៣-…

យោង​ទៅ​តាម CDC អា​មេ​រិ​កបាន​ឲ្យ​ដឹង​ថា ជំងឺ​បេះដូង​គឺជា​ដើមហេតុ​នាំ​ឲ្យ​មនុស្ស​បុរស​ស្រី​ស្លាប់​ច្រើន​ជាងគេ​ក្នុង​សហរដ្ឋអាមេរិក ដោយ​មាន​មនុស្ស​ម្នាក់​បាន​​បាត់​បង់​ជីវិត​​ដោយសារ​តែ​បញ្ហា​បេះដូង​ជា​រៀង​រាល់ ៣៧​វិនាទី​។

តើនរ​ណាខ្លះ​ដែល​ប្រឈម​នឹង​ជំងឺ​បេះដូង​ទៅ?

មាន​កត្តា​ច្រើន​ណាស់​ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺ​បេះដូង​ដូច​ជា​ ៖
១-ភេទ​ប្រុស
២- អាយុ​ច្រើន
៣- គ្រួសារ​មាន​ប្រវត្តិ​កើត​ជំងឺ​បេះដូង
៤- កំពុង​តែ​រ៉ាំ​ង​រដូវ
៥- កំពុង​តែ​ជក់បារី
៦- លើស​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម

៧-លើស​សម្ពាធ​ឈាម
៨- មិនសូវ ឬ​គ្មាន​សកម្មភាព​រាង​កាយ
៩- ធាត់​ជ្រុល
១០- លើស​ជាតិ​ស្ករ​ក្នុង​ឈាម​មិន​អាច​គ្រប់គ្រង​បាន
១១- ស្ត្រេ​ស បាក់ទឹកចិត្ត ឬ​ខឹង
១២- របប​អាហារ​មិនល្អ
១៣- ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ពេក

តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​កើត​ជំងឺ​គាំងបេះដូង​លើ​មនុស្ស​វ័យក្មេង?

បញ្ហា​បេះដូង ជា​ពិសេស​គាំងបេះដូង​ច្រើន​តែ​ជាប់​ទាក់ទង​នឹង​មនុស្ស​វ័យ​ចំណាស់​។ យើង​ក៏​ឃើញ​ថា មនុស្ស​អាយុ​កាន់តែ​ច្រើន​គឺជា​កត្តា​ប្រឈម​មុខ​មួយ​នៃ​ជំងឺ​បេះដូង ដែល​វា​អាច​នាំ​ឲ្យ​កើត​ជំងឺ​គាំងបេះដូង​បាន​ទៀត​។ យ៉ាងណាមិញ អត្រា​នៃ​ការ​កើត​ជំងឺ​គាំងបេះដូង​លើ​មនុស្ស​វ័យក្មេង​ក៏​កើនឡើង​ដែរ​។ យោង​ទៅ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មនុស្ស​អាយុ​ក្រោម ៤០​ឆ្នាំ មានការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​គាំងបេះដូង​ជាង​មុន​។ ខាងក្រោម​នេះ​គឺជា​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​នេះ​៖

១-ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ៖ យោង​ទៅ​តាម​អ្នកជំនាញ​ខាង​ជំងឺ​បេះដូង​បាន​ឲ្យ​ដឹង​ថា ការ​កើនឡើង​ចំនួន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​គឺជា​កត្តា​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​ដ៏​ធំ​បំផុត​លើ​មនុស្ស​វ័យក្មេង​។ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​បង្ក​ឡើង​នៅ​ពេល​ដែល​កោសិកា​ក្នុង​រាង​កាយ​ទៅ​ជា​រ៉េ​ស៊ី​ស្តង់​នឹង​អាំង​ស៊ុ​យ​លី​ន ហើយ​ក៏​មិន​អាច​បឺត​ស្រូប និង​ប្រើប្រាស់​អាំង​ស៊ុ​យ​លី​ន​ដើម្បី​ចាប់ជាតិ​ស្ករ​ចេញពី​សរសៃឈាម​ចូល​ទៅ​ក្នុង​កោសិកា​បាន​ដែរ​។

២-ធាត់​ជ្រុល ៖ ការ​កើនឡើង​នៃ​ភាពធាត់​ជ្រុល​ប្រហែលជា​កត្តា​ប្រឈម​មុខ​មួយទៀត​នៃ​ជំងឺ​គាំង​បេះដូង​លើ​មនុស្ស​វ័យក្មេង​។ ភាពធាត់​ជ្រុល​គឺជា​កត្តា​ប្រឈម​នឹង​ជំងឺ​តឹក​នោម​ផ្អែម​ប្រភេទ​ទី​២​។ វា​ក៏​ជា​សញ្ញា​សម្គាល់​មួយ​នៃ​ការ​រស់នៅ​មិន​ផ្តល់​សុខភាព មិន​មាន​សកម្មភាព​រាង​កាយ និង​របប​អាហារ​មិន​ផ្តល់​សុខភាព​ផង​ដែរ​។

៣-របប​អាហារ​មិន​ផ្តល់​សុខភាព ៖ របប​អាហារ​មិន​ផ្តល់​សុខភាព​អាច​ជំរុញ​ឲ្យ​ប្រឈម​នឹង​ជំងឺ​គាំង​បេ​ហ​ដូង​លើ​មនុស្ស​វ័យក្មេង​។ របប​អាហារ​មិន​ផ្តល់​សុខភាព​អាច​នាំ​ឲ្យ​ធាត់​ជ្រុល​បាន​។ វា​ក៏​ធ្វើ​ឲ្យ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ក្នុង​ឈាម​កើនឡើង និង​បង្ក​ជា​ការ​លើស​សម្ពាធ​ឈាម​ទៀត​។ របប​អាហារ​មិន​ផ្តល់​សុខភាព ជា​ពិសេស​អាហារ​កៃ​ឆ្នៃ​ច្រើន​តែ​ធ្វើ​ឲ្យ​ប្រឈម​ខ្ពស់​នឹង​ការ​គាំងបេះដូង ដោយសារ​តែ​វា​មាន​ជាតិ​ស្ករ ប្រៃ និង​កាបូ​អ៊ី​ដ្រា​ត​កៃ​ឆ្នៃ​ច្រើន​។

៤-របៀប​រស់នៅ​បែប​ស៊ី​ដេក​ៗ ៖ របៀប​រស់នៅ​បែប​ស៊ី​ដេក​ៗ និង​មិន​មាន​សកម្មភាព​រាង​កាយ គឺជា​កត្តា​ដ៏​សំខាន់​បំផុត​នាំ​ឲ្យ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន​។ ការ​មិន​មាន​សកម្មភាព​រាង​កាយ​គឺជា​ហេតុផល​លេខ​មួយ​ដែល​នាំ​ឲ្យ​ធាត់​។ នៅ​ពេល​អ្នក​ហាត់ប្រាន ចង្វាក់​បេ​ហ​ដូង​នឹង​កើន​ឡើងជា​បណ្តោះអាសន្ន ហើយ​ក៏​ចុះ​មក​ធម្មតា​វិញ ដែល​រឿង​នេះ​នឹង​ជួយ​ផ្តល់​ភាពរឹងមាំ​ដល់​បេះដូង និង​ធ្វើ​ឲ្យ​វា​កាន់តែ​មាន​សុខភាព​ល្អ​ជាង​មុន​ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែ​សម្រួល​​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ