មូល​ហេតុ​ដែល​នាំ​ឱ្យ​​មានការ​លាន​ក្លន​ឆ្អឹងខ្នង


គ្រប់​គ្នា​ដែល​ធ្លាប់​មាន​បញ្ហា​លាន​ក្លន​ឆ្អឹងខ្នង​ពី​មុន​បានដឹង​ហើយ​ថា តើ​វា​មានការ​ឈឺចាប់​ខ្លាំង​ប៉ុណ្ណា​។ ការ​ធ្វើ​ចលនា​អាច​ធ្វើ​ឲ្យ​វា​កាន់តែ​ធ្ងន់ធ្ងរ និង​សាំ​ចិត្តខ្លាំង​ក្នុង​ការ​រង​ចាំ​ឲ្យ​វា​ជា​វិញ​។
តើ​អ្វី​ទៅ​ជា​ការ​លាន​ក្លន​ឆ្អឹងខ្នង?

មធ្យោបាយ​ដ៏​ងាយស្រួល​បំផុត​ក្នុង​ការ​យល់​ដឹង​អំពី​ការ​លាន​ក្លន​ឆ្អឹងខ្នង​គឺ​គិត​អំពី​នំ​ចាហួយ​។ មនុស្ស​យើង​មាន​ទ្រនាប់​ឆ្អឹង​កង​ខ្នង​ចំនួន ២៤ ចាប់ពី​ឆ្អឹង​កងក រហូត​ដល់​ចង្កេះ​។ ទ្រនាប់​នេះ​មាន​នាទី​ជំនួយ​ដល់​ការ​ធ្វើ​ចលនា​របស់​ឆ្អឹង​កង​ខ្នង​។ បើសិនជា​អ្នកមាន​បញ្ហា​លាន​ក្លន​ឆ្អឹងខ្នង មាន​ន័យ​ថា ផ្នែក​កណ្តាល​របស់​ទ្រនាប់​ឆ្អឹង​កង​ខ្នង​នេះ​លាន​ចេញ​មក​ខាងក្រៅ​រហូត​ដល់​សង្កត់​សរសៃប្រសាទ​នៅ​ជិត​ឆ្អឹង​កង​ខ្នង​រហូត​ដល់​ចេញ​អាកា​រៈ​លាន​ក្លន​ឆ្អឹងខ្នង​តែ​ម្តង​។

មូលហេតុ ៖
ការ​ធ្វើ​ចលនា ការ​មាន​របួស សម្ពាធ អាយុ ឬ​គ្រាន់តែ​សំណាងអាក្រក់​ក៏​អាច​ធ្វើ​ឲ្យ​ផ្នែក​កណ្តាល​នៃ​ទ្រនាប់​ឆ្អឹងខ្នង​លាន​ចេញ​មក​ខាងក្រៅ​បាន​ដែរ​។ អ្នកខ្លះ​មាន​គ្រោះថ្នាក់ ហើយ​ក៏​មានការ​លាន​ក្លន​នេះ​តែ​ម្តង ជា​ពិសេស​ការ​អោន​ចង់ខ្សែ​ស្បែកជើង​ធម្មតា​ៗ​ក៏​អាច​បង្ក​ជា​បញ្ហា​នេះ​ដែរ​។ មនុស្ស​​យើង​ភាគច្រើន​ដឹង​ច្បាស់លាស់​ថា​ពេល​ណា​វា​នឹង​កើតឡើង ឬអ្វី​ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​នេះ ដោយសារ​តែ​ការ​ឈឺចាប់​កើតឡើង​ភ្លាម​ៗ​តែ​ម្តង​។

ការ​លាន​ក្លន​ឆ្អឹងខ្នង​ក៏​អាច​បង្ក​ឡើង​ដោយ​ការ​ខូច​ទ្រនាប់​ឆ្អឹង​កង​ខ្នង ហ្សែ​ន ឬ​ទាំង​ពីរ​ចូល​គ្នា​។ សកម្មភាព​ផ្សេង​ៗ​ដូច​ជា កា​រលើ​របស់​ធ្ងន់ធ្ងរ ឬ​លេង​កីឡា​ក៏​អាច​បង្ក​ជា​ការ​កើត​ក្លន​ដែរ​។

រោគ​សញ្ញា ៖
ពេលវេលា​ជា​មធ្យម​សម្រាប់​ការ​លាន​ក្លន​ឆ្អឹងខ្នង​ដើម្បី​ជា​វិញ​នោះ​គឺ​អាច​ស៊ីពេល​ពី ៤ ទៅ​៦​ស​ប្តា​ហ៍ ប៉ុន្តែ​វា​អាច​ស្រួលបួល​វិញ​រយៈពេល ពីរ​ទៅ​បី​ថ្ងៃ​អាស្រ័យ​ទៅ​តាម​ភាព​ធ្ងន់ធ្ង​របស់​ក្លន​នោះ និង​កន្លែង​ដែល​វា​កើតឡើង​។ កត្តា​ដ៏​ធំ​បំផុត​ក្នុង​ការ​ជួយ​ឲ្យ​ក្លន​នេះ​ជា​វិញ​គឺ​ពេលវេលា ដោយសារ​តែ​ភាគច្រើន​វា​នឹង​ស្រួលបួល​វិញ​ដោយ​ខ្លួនឯង​។ ពេលវេលា​ជា​វិញ​ក៏​អាស្រ័យ​ទៅ​តាម​អ្វី​ដែល​អ្នក​ចង់​ឲ្យ​ជា និង​ប្រភេទ​នៃ​ការ​ព្យាបាល​ដែល​អ្នក​កំពុង​តែ​ប្រើ​។

ការ​ព្យាបាល  ៖
មាន​ជម្រើស​ព្យាបាល​មួយ​ចំនួន​ដែល​អាច​ចាប់ផ្តើម​ភ្លាម​ៗ៖

១-ស្អំ​ទឹកកក និង​សម្រាក
២- ការ​ព្យាបាល​ដោយ​ចលនា និង​ពុត​ពែន​ខ្លួន
៣- ការ​លេបថ្នាំ (​ថ្នាំ​ប្រឆាំង​ការ​រលាក ឬ​ថ្នាំ​បន្ធូរ​សាច់ដុំ​អាច​ជួយ​សម្រួលការ​ឈឺចាប់​នៅ​សរសៃប្រសាទ​)
៤- ថ្នាំ Steroids

ការ​វះកាត់​គឺជា​ជម្រើស​មួយ​សម្រាប់​មនុស្ស​មួយ​ចំនួន​ដែល​សម​ស្រប​ដែរ​ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ