ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទី​ពេទ្យ​កាល់​ម៉ែ​ត​លើកកម្ពស់​បច្ចេក​ទេស​​​វិទ្យុ​សាស្ត្រ និង​ការ​ព្យាបាល​មហារីក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ប្តេជ្ញា​ចិត្ត​ចូលរួម​ចំណែក​យ៉ាង​សកម្ម​លើ​ការ​ព​ង្រើ​ក​នូវ​វិសាលភាព ផ្នែក​វិទ្យុ​សាស្ត្រ ដើម្បី​សំរួល​ដល់​ការ​វិភាគ រក​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​អោយ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ឡើង​ថែម​ទៀត ។ នេះ​ជា​ការ​ប្តេជ្ញា របស់​លោក​សាស្ត្រាចារ្យ…

រាជធានី​ភ្នំពេញ ៖ មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ប្តេជ្ញា​ចិត្ត​ចូលរួម​ចំណែក​យ៉ាង​សកម្ម​លើ​ការ​ព​ង្រើ​ក​នូវ​វិសាលភាព ផ្នែក​វិទ្យុ​សាស្ត្រ ដើម្បី​សំរួល​ដល់​ការ​វិភាគ រក​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​អោយ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ឡើង​ថែម​ទៀត ។ នេះ​ជា​ការ​ប្តេជ្ញា របស់​លោក​សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​លើក​ឡើង​នៅ​ក្នុង​មហាសន្និបាត​លើក​ទី​១២ របស់​សមាគម​អ្នកបច្ចេកទេស​វិទ្យុ​សាស្ត្រ​កម្ពុជា​ប្រចាំឆ្នាំ ២០២០ ស្តី​អំពី «​ការ​លើកកម្ពស់ អ្នកបច្ចេកទេស​វិទ្យុ​សាស្ត្រ និង​ការ​ព្យាបាល​មហារីក​នៅ​កម្ពុជា​» កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០ នា​មន្ទីរពេទ្យ​កាល់​ម៉ែ​ត រាជធានី​ភ្នំពេញ ។

លោក​សាស្ត្រាចារ្យ ឈាង រ៉ា បាន​ប្តេជ្ញា​ថា មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង​ខិតខំ​ប្រឹងប្រែង និង​ធ្វើការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ចូលរួម​ចំណែក​យ៉ាង​សកម្ម លើ​ការ​ព​ង្រើ​ក​នូវ​វិសាលភាព​ផ្នែក​វិទ្យុ​សាស្ត្រ តាម​រយៈ​ការ​អភិវឌ្ឍ​ន៏​ទៅ​លើ​សំណង់​អគារ​, ការ​បំពាក់​នូវ​បរិក្ខារ​វេជ្ជសាស្ត្រ ទំនើប​ចុង​ក្រោយ និង​ចូលរួម​ជួយ​បណ្តុះ បណ្តាល​ធនធានមនុស្ស​ផ្នែក​វិទ្យុ​សាស្ត្រ​នេះ​អោយ​បាន​កាន់តែ​ច្រើន និង​ប្រកបដោយ​ចំណេះដឹង និង​គុណភាព​ខ្ពស់ ដើម្បី​សំរួល​ដល់​ការ​វិភាគ​រក​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​អោយ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ឡើង​ថែម​ទៀត ។

លោក​សាស្ត្រាចារ្យ ឈាង រ៉ា បាន​បន្ត​ថា ស្រប​តាម​គោលនយោបាយ​របស់​ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ ដោយ​ឈរ​លើ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​សុខា​ភិបាល ស្រប​តាម​គោលនយោបាយ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​សម្រេច​បាន​នូវ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។

លោក​សាស្ត្រាចារ្យ​ឈាង រ៉ា បានអោយ​ដឹង​ថា សព្វ​ថ្ងៃនេះ ប្រព័ន្ធ​បច្ចេកវិទ្យា​មានការ​រីក​ចំរើន​យ៉ាង​ឆាប់រហ័ស ហើយ​ផ្នែក​វេជ្ជសាស្ត្រ​គឺ​មាន​ម៉ាស៊ីន​ជា​ច្រើន​សំរាប់​ត្រួតពិនិត្យ និង​ព្យាបាល​ជម្ងឺ ដូច​ជា​ម៉ាស៊ីន​ព្យាបាល​ជំងឺមហារីក​(Radiation Therapy), ម៉ាស៊ីន​អ៊ឹម​-​អ​-​អាយ​(MRI), ម៉ាស៊ីន​ស៊ី​ធី​ស្កេ​ន (CT Scan), ម៉ាស៊ីន​អេ​ន​ជី​អូ​ហ្គ្រា​ស​ហ្វី (Angiography), ម៉ាស៊ីន​ថត​ឆ្លុះ​ដោយ​កាំរស្មីអ៊ិច​គឺ​សុទ្ធ​សឹង​ជា​ម៉ាស៊ីន​ដែល​ទំនើប​ៗ និង​ប្រើ​បច្ចេកវិទ្យា ចុង​ក្រោយ​ដើម្បី​ប្រកួតប្រជែង​លើ​ទីផ្សារ និង​ដើម្បី​ផ្តល់​នូវ​រោគវិនិច្ឆ័យ​ជូន​អ្នកជំងឺ និង​គ្រូពេទ្យ​ព្យាបាល​បាន​យ៉ាង​ច្បាស់លាស់ និង​ជាទី​ទុកចិត្ត​។

លោក​សាស្ត្រាចារ្យ ឈាង រ៉ា បាន​បញ្ជាក់​ថា អ្នកបច្ចេកទេស​វិទ្យុ​សាស្ត្រ​ទាំងអស់ មិន​ត្រឹមតែ​ជា​អ្នកបញ្ជា​ម៉ាស៊ីន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ដើរតួរ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​រុករក​រោគវិនិច្ឆ័យ ក៏​ដូច​ជា​ព្យាបាល​អ្នកជំងឺ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​ការ​ប្រើ​នូវ​ចំណេះ និង​ជំនាញ​នានា​ដែល​ខ្លួន ដែល​បាន​សិក្សា​រៀនសូត្រ​កន្លង​មក និង តាម​រយៈ​សមត្ថភាព​ដ៏​ល្អ ក្នុង​ការ​ប្រើប្រាស់​។

លោក​អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ធ្វើការ​ថ្លែងអំណរគុណ​ចំពោះ សាស្ដ្រាចារ្យ វេជ្ជបណ្ឌិត និង​អ្នកបច្ចេកទេស​ជាតិ​-​អន្តរជាតិ​ដែល​បាន​ចូលរួម​ចែករំលែក​នូវ វប្បធម៌ និង ចំណេះដឹង​ល្អ​ៗ មក​ពី​ប្រទេស​អូស្ត្រាលី​, ជប៉ុន​, សិង្ហ​បុរី​, ហុងកុង​, ម៉ា​កាវ​, ម៉ា​ឡេ​ស៊ី​, បង់​ក្លា​ដេ​ស​,​វៀតណាម និង​ថៃ​ផង​ដែរ ដើម្បី​ជួយ​គាំទ្រ និង​ធ្វើ​បទ​បង្ហាញ​នៅ​ក្នុង​អង្គសន្និបាត​សមាគម​អ្នកបច្ចេកទេស វិទ្យុ​សាស្ត្រ​កម្ពុជា ដែល​ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​ជួបជុំ​ក៏​ដូច​ជា​ចែករំលែក​នូវ​ចំនេះដឹង និង​ផ្ដល់​បទ​ពិសោធ​ន៏​ល្អ​ៗ​ដល់​អង្គសន្និបាត​ទាំងមូល​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ