៥​យ៉ាង​នេះ​​ មិន​អាច​លាប​លើ​មុខ​ ​​ឡើយ អាច​បំផ្លាញ​មុខ​របស់​អ្នក​បាន


មុខ​គឺជា​កន្លែង​ដែល​សំខាន់​ណាស់​ចំពោះ​មនុស្ស​ស្រី បើ​មុខ​អ្នកមាន​បញ្ហា នោះ​វា​នឹង​អាច​បំផ្លាញ​អនាគត​របស់​នារី​ម្នាក់ ដូចនេះ​អ្នក​ត្រូវ​តែ​មើលថែ​មុខ​អ្នក​ឲ្យ​បាន​ល្អ ដោយ​មិន​ត្រូវ​លាប​ផ្តេសផ្តាស​លើ​មុខ​អ្នក​ឡើយ​។ តើ​មាន​អ្វីខ្លះ​ដែល​មិន​អាច​ប៉ះ​មុខ​អ្នក​បាន​នោះ?

១-ក្រូចឆ្មារ ៖ នៅ​ក្នុង​ក្រូចឆ្មារ​មាន​ជាតិ​ជូរ​ខ្ពស់​ណាស់ ហើយ​មាន ​pH​ ស្មើនឹង​២ ដូចនេះ​បើ​វា​ប៉ះ​នឹង​មុខ​អ្នក​ផ្ទាល់ វា​នឹង​អាច​បំផ្លាញ​ស្បែក​មុខ​អ្នក​យ៉ាង​ងាយ​បំផុត​។

២-ស្ករ ៖ អ្នក​ទាំងអស់​គ្នា​សុទ្ធតែ​ធ្លាប់​ដឹង​មក​ហើយ​ថា​ នៅ​ពេល​ដែល​អ្នក​ស្រូប​យកជាតិ​ស្ករ​ច្រើន វា​នឹង​ធ្វើ​ឲ្យ​ស្បែក​អ្នកមាន​សម្ពាធ ដូចនេះ​បើ​អ្នក​យក​វា​មក​លាប​លើ​មុខ​អ្នក វា​នឹង​ធ្វើ​ឲ្យ​ស្បែក​មុខ​អ្នក​កាន់តែ​ស្តើង​ទៅ​ៗ​។

៣-អាកុល ៖ ប្រសិនជា​អ្នក​ប្រើ​ផលិតផល​ដែល​មាន​ជាតិ​អាកុល​មក​លាប​លើ​មុខ​អ្នក នោះ​វា​នឹង​ធ្វើ​ឲ្យ​មុខ​អ្នកមាន​អាកា​រៈ​កាន់តែ​ស្ងួត ថែម​ទាំង​អាច​ធ្វើ​ឲ្យ​រន្ធ​ញើស​អ្នកមាន​សម្ពាធ​ទៀត​ផង ដូច​នេះ​នៅ​ពេល​ដែល​អ្នកទិញ អ្នក​ត្រូវ​តែ​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់ ទើប​មិន​អាច​បំផ្លាញ​ស្បែក​អ្នក​បាន​។

៤-ថ្នាំដុសធ្មេញ ៖ ថ្វី​ត្បិត​តែ​ថ្នាំដុសធ្មេញ​អាច​ធ្វើ​ឲ្យ​ធ្មេញ​អ្នក​ស ប៉ុន្តែ​អ្នក​មិន​អាច​ប្រើ​វា​លើ​មុខ​អ្នក​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​មុខ​អ្នកមាន​មុន ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​របួស ជា​ហេតុ​ដែល​អាច​បន្សល់​ទុក​ស្នាម​លើ​មុខ​អ្នក ដែល​ពិបាក​ក្នុង​ការ​បំបាត់​ស្នាម​ទាំងនោះ​ណាស់​។

៥-ទឹក​ក្តៅ ៖ នៅ​ពេល​ដែល​អ្នក​ប្រើ​ទឹក​ក្តៅ​មក​លុបមុខ នោះ​វា​កំពុង​តែ​ប៊ឺ​ត​យកជាតិ​ទឹក​ពី​ស្បែក​មុខ​អ្នក​ហើយ ដែល​អាច​ធ្វើ​ឲ្យ​មុខ​អ្នកមាន​អាកា​រៈ​ស្ងួត​បាន។ ដូចនេះ​អ្នក​ដែល​មាន​ស្បែក​ឆាប់​ឡើង​ខ្លាញ់ និង​កើត​មុន អ្នក​គួរតែ​ចៀង​វាង​ប្រើ​ទឹក​ក្តៅ​ដើម្បី​លុបមុខ អ្នក​គួរតែ​ប្រើ​ទឹក​ក្តៅ​អ៊ុ​ន​ៗ​ទើប​ល្អ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ