ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ដឹក​ភ្ញៀវ​ទេសចរណ៍​ធំ​១​គ្រឿង ចូល​​ចត​នៅ​កំពង់​ផែ​អន្តរជាតិ​ក្រុង​ព្រះ​សីហនុ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​នាវា​ដឹក​ភ្ញៀវ​ទេសចរណ៍​ធុន​ធំ​១​គ្រឿង បាន​ចូល​ចត​នៅ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ កាលពី​ម៉ោង​៨​និង​១០​នាទី​ព្រឹក ដែល​មានឈ្មោះ​ថា COSTA FORTUNA សញ្ជាតិ…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​នាវា​ដឹក​ភ្ញៀវ​ទេសចរណ៍​ធុន​ធំ​១​គ្រឿង បាន​ចូល​ចត​នៅ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ កាលពី​ម៉ោង​៨​និង​១០​នាទី​ព្រឹក ដែល​មានឈ្មោះ​ថា COSTA FORTUNA សញ្ជាតិ ITALY ដែល​មាន​បណ្ដោយ​ប្រវែង​២៧២,១៥​​​ម៉ែត្រ និង​ទទឹង​៣៥.៥០​ម៉ែត្រ មាន​ភ្ញៀវ​ទេសចរណ៍​ចំនួន​២,១០១​នាក់ ក្នុង​នោះ​ស្រី​១១៦៤​នាក់ មាន​៥១​សញ្ជាតិ និង​នា​វឹក​ចំនួន​៩៩៤​នាក់ ក្នុង​នោះ​ស្រី​១៨០​នាក់ មាន​៣៩​សញ្ជាតិ​។

បើ​តាម​មន្ត្រី​ច្រក​ទ្វារ​អន្តរជាតិ​កំពង់​ផែ​ក្រុងព្រះសីហនុ​បានឱ្យ​ដឹង​ថា នាវា​ទេសចរណ៍​នេះ​បាន​ចេញដំណើរ​ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា និង​បន្ត​ទៅ​ប្រទេស​សាំង​ហ្គា​ពួ ហើយ​នាវា​ចាកចេញ​ទៅ​វិញ​នៅ​ម៉ោង​៧​នាទី​យប់ ក្នុង​ថ្ងៃ​ដដែល​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ថា ទាំង​អស់នេះ គឺ​ដោយសារ​តែ​ប្រទេស​កម្ពុជា មាន​សុខ​សន្តិភាព​ពេញលេញ​ធ្វើ​ឲ្យ​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ជា​ពិសេស​នៅ​ខេត្ត​ព្រះ​សីហ​នុ​នា​ពេល​បច្ចុប្បន្ន យើង​សង្កេត​ឃើញ​ថា​មាន​សំណង់​អគារ​ធំ​ខ្ពស់​ៗ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្វាត់ខ្វែង កំពុង​មានការ​ស្ថាបនា ។

ហើយ​ខេត្ត​ព្រះ​សីហ​នុ គឺជា​ខេត្ត​គោលដៅ​ទេសចរណ៍ធម្មជាតិ មាន​ឆ្នេរ​.​ស​ល្អ​ស្អាត និង​ឆ្នេរ​កោះ​ជា​ច្រើន រួម​ទាំង​គោលដៅ​ទេសចរណ៍​ជា​ច្រើន​កន្លែង​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​​អន្តរជាតិ មក​សំរាកលំហែ​កម្សាន្ត​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ