ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​បញ្ជាក់​ថា​កំពុង​ធ្វើ​យ៉ាង​សកម្ម​រុករក​វីរុស​កូ​រ៉ូ​ណា​ថ្មី​លើ​ស្រី្ត​អា​មេ​រិ​ក​កាំ​ង​ម្នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ខ្លួន​កំពុង​តែ​ធ្វើការ​យ៉ាង​សកម្ម ក្នុង​ការ​រុករក​វីរុស​កូ​រ៉ូ​ណា​ថ្មី ( COVIa-19) លើ​ជនជាតិ​បរទេស​ដែល​ចាក​ចេញពី​នាវា​យក្ស​នឹង​ត្រូវ​បន្តដំណើរ​នៅ​ថ្ងៃ​ទី​16 កុម្ភៈ​នេះ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ខ្លួន​កំពុង​តែ​ធ្វើការ​យ៉ាង​សកម្ម ក្នុង​ការ​រុករក​វីរុស​កូ​រ៉ូ​ណា​ថ្មី ( COVIa-19) លើ​ជនជាតិ​បរទេស​ដែល​ចាក​ចេញពី​នាវា​យក្ស​នឹង​ត្រូវ​បន្តដំណើរ​នៅ​ថ្ងៃ​ទី​16 កុម្ភៈ​នេះ ។

ការ​បញ្ជាក់​របស់​ក្រសួងសុខាភិបាល​នេះ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​គណនេយ្យ​ធ្វើតេស្ត​វិជ្ជមាន​ពី​រូប កូ​រ៉ូ​ណា​ថ្មី​លើ​ស្ត្រី​ជនជាតិ​អា​មេ​រិ​ក​ម្នាក់ នៅ​ម៉ា​ឡេ​ស៊ី ក្រោយ​ពី​បាន​ចាក​ចេញពី​នាវា​ខ្នាត​ធំ វេ​ស្ទី​ម​ដាម (Westerdam) ចូល​ចត​នៅ​កម្ពុជា ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​16 ខែកុម្ភៈ បាន​លើក​ឡើង​ថា ក្រោយ​ពី​ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ករណី​ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ថ្មី លើ​ស្ត្រី​ជនជាតិ​អា​មេ​រិ​ក​កាំ​ង​ម្នាក់ មាន​អាយុ 83 ឆ្នាំ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ កុម្ភៈ មក​ក្រសួង​បាន​ធ្វើការ​ទាក់ទង​យ៉ាង​ជិត​ស្និទ្ធ​តាម​បណ្ដាញ​ព័ត៌មាន​និយ័ត​កម្ម សុខភាព​អន្តរជាតិ​ឆ្នាំ 2005 របស់​អង្គការ​សុខភាព​ពិភពលោក ដោយ​មានការ​ពិភាក្សា​គ្នា​ជាមួយ​អង្គការ​សុខភាព​ពិភពលោក (WHO) មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​សហរដ្ឋអាមេរិក (USCDC) វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ក្រសួងសុខាភិបាល​កម្ពុជា​នៅ​តែ​ទាមទារ​ឲ្យ​អាជ្ញាធរ​សុខាភិបាល​ម៉ា​ឡេ​ស៊ី​មានការ​ត្រួតពិនិត្យ​ឡើង​វិញ​យ៉ាង​ហ្មត់ចត់​នូវ​លទ្ធផល​ដែល​បាន​ប្រកាស​ចេញ ដោយ​អាជ្ញាធរ​សុខាភិបាល​ម៉ា​ឡេ​ស៊ី កាលពី​យប់​ថ្ងៃ​ទី​15 ខែកុម្ភៈ​នេះ ដែល​ក្រសួងសុខាភិបាល​កម្ពុជា​បាន​សង្កេត​ឃើញ​មានការ​ផ្សាយ​តាម​បណ្ដាញសារព័ត៌មាន​ក្នុង​ប្រទេស ដើម្បី​បញ្ជាក់​ពី​សុក្រឹតភាព​នៃ​លទ្ធផល​ធ្វើតេស្ត​លើ​ស្ត្រី​ជនជាតិ​អា​មេ​រិ​កាំ​ង​ម្នាក់ អាយុ​83​ឆ្នាំ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ។

លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ម៉​ម ប៊ុ​ន ហេង ជា​ប្រធាន​ក្រុមការងារ​ឆ្លើយ​តប​បន្ទាន់​របស់​ក្រសួងសុខាភិបាល​បាន​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ហួសហេតុ ហើយ​បុគ្គល​គ្រប់​រូប​ត្រូវ​បន្ត​អនុវត្ត​វិធានការ​ការពារ​ខ្លួន​សំខាន់​ៗ​ជា​ចាំបាច់​ដូច​ជា ៖១.​ជៀសវាង​ប៉ះពាល់​ជិត​ស្និទ្ធ​ជាមួយ​អ្នកមាន​ជំងឺ​ផ្លូវដង្ហើម ឬ​អ្នកជំងឺ​ដែល​សង្ស័យ ។ ២.​លាងដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត​ឬ​អត់​ស្គាល់​លាងដៃ ជា​ពិសេស​បន្ទាប់​ពី​ប៉ះពាល់​អ្នកជំងឺ​ផ្ទាល់ ឬ​បរិស្ថាន​ជុំវិញ​គាត់ ។ ៣.​បើ​លោក​អ្នកមាន​ក្អក ឬ​កណ្ដាស់​ត្រូវ​តែ​ទុក​មាត់ និង​ច្រមុះ​ដោយ​ពួកម៉ាក ឬ​ប្រើ​កន្សែង​ក្រ​ម៉ា ឬ​ក៏​ក្រដាស់​ជូត​មាត់ ។ ៤ .​ត្រូវ​ប្រកាន់​យក​នូវ​អនាម័យ​ដៃ​ស្អាត និង​អនាម័យ​ផ្លូវដង្ហើម​ស្អាត​…​។ ៥.​ជៀសវាង​ប៉ះពាល់​ជិត​ស្និទ្ធ​ឬ​កាត់​បន្ថយ​ទៅ​ទីកន្លែង​ដែល​មាន​មនុស្ស​ច្រើន​កុះករ​ក្នុង​ករណី​មិន​ចាំបាច់​កសិដ្ឋាន​ដែល​មាន​សត្វ​រស់ ឬ​សត្វព្រៃ​ឬ​កន្លែង​ដែល​គេ​ដឹង​ថា​មាន​រូប​កំពុង​ចរាចរណ៍​។​ល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ