ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យ​កុមារ​ជាតិ ទទួល​បាន​ទឹក​បរិ​សុទ្ធ​៩០០០​កេស​ពី​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​​ក្នុងស្រុក​ដ៏​ធំ​មួយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ទិវា​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់ ប្រជាជន​ទូ​ទាំង​ពិភពលោក​បាន​ផ្ដល់​នូវ​កាដូ​អនុ​ស្សាវរីយ៍​​ទៅ​គ្នា​វិញ​ទៅ​មក និង​ផ្ដល់​នូវ​ការ​ស្រលាញ់​ការ​ចែករំលែក​អោយ​គ្នា​ផង​ដែរ ក្នុង​នោះ​ដើម្បី​ចូលរួម​ចំណែក​ក្ដី​ស្រលាញ់​មួយ​នេះ​ទៅ​កាន់​មនុស្ស​ជា​ច្រើន ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​បន្ត​បរិច្ចាគ​ទឹក​ពិសា​បរិសុទ្ធ​កម្ពុជា​ទៅ​មន្ទីរពេទ្យ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ទិវា​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់ ប្រជាជន​ទូ​ទាំង​ពិភពលោក​បាន​ផ្ដល់​នូវ​កាដូ​អនុ​ស្សាវរីយ៍​​ទៅ​គ្នា​វិញ​ទៅ​មក និង​ផ្ដល់​នូវ​ការ​ស្រលាញ់​ការ​ចែករំលែក​អោយ​គ្នា​ផង​ដែរ ក្នុង​នោះ​ដើម្បី​ចូលរួម​ចំណែក​ក្ដី​ស្រលាញ់​មួយ​នេះ​ទៅ​កាន់​មនុស្ស​ជា​ច្រើន ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​បន្ត​បរិច្ចាគ​ទឹក​ពិសា​បរិសុទ្ធ​កម្ពុជា​ទៅ​មន្ទីរពេទ្យ ជាក់ស្ដែង​ក្នុង​ថ្ងៃ​ទី​១៤ កុម្ភៈ ២០២០ នេះ ក្រុម​ហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​បរិច្ចាគ​ទឹកបរិសុទ្ធ​ដល់​មន្ទីរពេទ្យ​កុមារ​ជាតិ​ចំនួន​៩០០០​កេស ដើម្បី​ចែក​ជូន​បងប្អូន​ដែល​យក​បុត្រ​ធីតា​មក​សម្រាក​ក្នុង​មន្ទីរពេទ្យ​នេះ​ផង​ដែរ ។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់ និង​ទទួល​ទឹក​ពិសារ​បរិសុទ្ធ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ លោកស្រី គង់ កុសល នាយិកា​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បានអោយ​ដឹង​ថា ថ្ងៃនេះ​ជា​ថ្ងៃ​ទី​២​ហើយ ដែល​ក្រុមហ៊ុន​បាន​បរិច្ចាគ​ទឹកបរិសុទ្ធ​ដល់​មន្ទីរពេទ្យ​ធំ​ៗ​ចំនួន​៥ នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​សរុប​មាន​ចំនួន ៣៣០០០ កេស ក្នុង​នោះ​រួម​មាន មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត មន្ទីរពេទ្យ​កាល់​ម៉ែ​ត មន្ទីរពេទ្យ​កុមារ​គន្ធ​បុប្ផា​ទី​៤ មន្ទីរពេទ្យ​ព្រះ​កុសុមៈ និង​មន្ទីរពេទ្យ​កុមារ​ជាតិ ។

សម្រាប់​ក្នុង​ថ្ងៃ​ទី​២​នេះ មន្ទីរពេទ្យ​បាន​បរិច្ចាគ​ទឹកបរិសុទ្ធ​ទៅ​មន្ទីរពេទ្យ​ពីរ​គឺ​មន្ទីរពេទ្យ​កុមារ​ជាតិ និង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែ​-​រ​សូ​វៀត ដោយ​មន្ទីរពេទ្យ​កុមារ​ជាតិ​ទទួល​បាន​ទឹកបរិសុទ្ធ​កម្ពុជា ៩០០០ កេស និង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ទទួល​បាន ៥៥០០​កេស ។

លោកស្រី​បន្ត​ថា គោលបំណង​ដែល​ក្រុមហ៊ុន​បរិច្ចាគ​ទឹកបរិសុទ្ធ​ដល់​មន្ទីរពេទ្យ​ធំ​ៗ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​នេះ គឺ​ចង់អោយ​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មាន​សុខ​ភាព​ល្អ​ប្រសើរ​ឡើង​វិញ ដោយ​ពិសា​ទឹក​ដែល​មានគុណ​ភាព និង​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​អ្នកជំងឺ​នៅ​ក្នុង​មន្ទីរពេទ្យ ។ អ្វី​ដែល​សំខាន់​នោះ គឺ​ក្រុមហ៊ុន​មាន​គោលបំណង​មួយទៀត​នោះ ចង់​តបស្នង​ដល់​សង្គម​ដែល​ខ្លួន​រស់នៅ និង​ធ្វើ​អាជីវកម្ម ។

លោកស្រី​បន្ថែម​ថា ក្រុមហ៊ុន​នឹង​បន្ត​ផ្ដល់​ជំនួយ ដើម្បី​ចូលរួម​ចំណែក​ក្នុង​សង្គម​កម្ពុជា តាម​រយៈ​ការ​ផ្ដល់​នូវ​ភេសជ្ជៈ​ដូច​ជា​ទឹក​ពិសា​នេះ​ជាដើម ។ ពេល​នេះ ក្រុមហ៊ុន​បាន​ជ្រើសរើស​យក​មន្ទីរ​ពេទ្យ​ធំ​ៗ​ដើម្បី​ផ្ដល់​អំណោយ​សប្បុរសធម៌​ហើយ​នៅ​ពេល​ខាង​មុខ​ក្រុមហ៊ុន​នឹង​ផ្ដល់​អំណោយ​នេះ​ទៅ​ដល់​មន្ទីរពេទ្យ​តូច​ធំ​ផ្សេង​ៗ​ដែល​មាន​តម្រូវការ​ចាំបាច់ ។

តំណាង​មន្ទីរពេទ្យ​កុមារ​ជាតិ ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​បាន​បរិ​ច្ចាគ​​ទឹកបរិសុទ្ធ​ដល់​មន្ទីរពេទ្យ​សម្រាប់​ចែក​ជូន​មាតាបិតា ដែល​យក​បុត្រ​ធីតា​របស់​ខ្លួន​មក​សម្រាក និង​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ហើយ​ទឹកបរិសុទ្ធ​នេះ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​ទារក​ដែល​ត្រូវការ​ទឹក​ដែល​មាន​គុណភាព​សម្រាប់​ឆុង​ទឹកដោះគោ និង​ទទួលទាន ៕ ដោយ​សហការ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ