ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មេម៉ាយ​ម្នាក់​អំពាវ​នាវសុំ​សម្តេច​តេ​ជោ​ផ្តល់​មេធាវី​ជួយ​រក​យុត្តិធម៌​នៅ​ក្រុង​បា​វិត

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ស្ត្រី​មេម៉ាយ​ម្នាក់​ឈ្មោះ ឃ្លាំង អូន អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​ធ្លក​សង្កាត់ ច្រក​ម្ទេស ក្រុង​បា​វិត ខេត្តស្វាយរៀង…

ខេត្តស្វាយរៀង ៖ ស្ត្រី​មេម៉ាយ​ម្នាក់​ឈ្មោះ ឃ្លាំង អូន អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​ធ្លក​សង្កាត់ ច្រក​ម្ទេស ក្រុង​បា​វិត ខេត្តស្វាយរៀង បាន​សុំ​អំពាវនាវ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន​សែន មេត្តា​ផ្តល់​មេធាវី​របស់​សម្តេច​តេ​ជោ ជួយ​ការពារ​ក្តី និង​រក​យុត្តិធម៌​ដល់​រូប​គាត់​ដែល​ជា​ស្ត្រី​មេម៉ាយ​ក្រីក្រ​ត្រូវ​អតីត​ប្តី​ឈ្មោះ មាឃ រស់ អាយុ​៥៥​ឆ្នាំ លែងលះ​ហើយ​លួច​យក​ដី​លំនៅ​ឋាន និង​ដីស្រែ​ទំហំ​២​ហិ​កតា ដែល​ជា​ទ្រព្យ​រួម​ប្តី​ប្រពន្ធ​យក​ទៅ​លក់ ខណៈ​កំពុង​ប្តឹង​លែងលះ​នៅ​តុលាការ ។

សូម​បញ្ជាក់ ករណី​ទំនាស់​លែងលះ​ប្តឹង​ចូល​សាលាដំបូង​ខេត្តស្វាយរៀង នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១២ បញ្ចប់ និង​ចេញ​សាលក្រម ថ្ងៃ​ទី​២៣ កក្កដា ២០១៣ សាលក្រម​បាន​សម្រេច ទី​១- បញ្ចប់​ភាព​ជា​អ​នីតិ​សង្វាស់​រវាង​ដើមចោទ​ឈ្មោះ ឃ្លាំង​អូន និង​ចុង​ចម្លើយ​ឈ្មោះ​មាឃ​រស់ ចាប់ពី​ចេញ​សាលក្រម​តទៅ ដោយ​ការ​ព្រមព្រៀង ។ ២-​កូន​ទាំង​បី​នាក់​ដែល​នៅ​លីវ​ប្រគល់​ឲ្យ​ឈ្មោះ​មាឃ​រស់ ជា​ឪពុក​គ្រប់គ្រង​បីបាច់​ថែរក្សា​ចិញ្ចឹម​តទៅ ។ ៣-​ទុក​សិទ្ធិ​ឲ្យ​ឈ្មោះ​ឃ្លាំង​អូន ជា​ម្តាយ​ទៅ​សួរសុខទុក្ខ​ដល់​កូន​បាន ។ ទី​៤- អំពី​ទ្រព្យសម្បត្តិ​រួម បែងចែក​ជា​ពី​ចំណែក «​ក​»​ផ្ទះ ក្រោល​ក្របី ,​ម៉ាស៊ីន​ភ្ជួ​ដី​មួយ ,​ម៉ាស៊ីន​ច្រូតស្រូវ​មួយ ,​ម៉ាស៊ីនបូមទឹក​មួយ​,​ត្រូវ​ប្រគល់​ឲ្យ​ទៅ​ឈ្មោះ​មាឃ​រស់ ជា​ចុង​ចម្លើយ​គ្រប់គ្រង​តែ​ត្រូវ​ឲ្យ​ឈ្មោះ​នេះ​ចេញ​ប្រាក់​ជា​ចំណែក​ទ្រព្យ​រួម​ខាងលើ​នេះ ចំនួន​៦៥០​ដុល្លារ​ទៅ​ឈ្មោះ​ឃ្លាំង​អូន​ជាដើម​ចោទ ។

«​ខ​»​ដីស្រែ​ចំនួន​១​ហិ​កតា​៣០​អា​ស្ថិត​នៅ​ភូមិ​សាលា​ទាន​សង្កាត់​ច្រក​ម្ទេស​ក្រុង​បា​វិត​ត្រូវ​បែងចែក​ជា​បី​ចំណែក​ស្មើគ្នា គឺ​ប្រគល់​ជា​កម្មសិទ្ធិ​ឲ្យ​ដល់​ភាគី​ដើមចោទ​ឈ្មោះ ឃ្លាំង​អូន​មួយ​ចំណែក និង​ឈ្មោះ​មាឃ​រស់ ជា​ចុង​ចម្លើយ​ចំនួន​២​ចំណែក «​ចៅក្រម​ជំនុំ​ជំ​រះ​លោក​ពេជ្រ​ឈឿ​ត​» ។ ក៏​ប៉ុន្តែ​មិន​ទាន់​បាន​ចុះ​អនុវត្ត​សាលក្រម​ផង​ពិនិត្យ​លើ​ទ្រព្យ​រួម​ត្រូវ​ឈ្មោះ​មាឃ​រស់​ជា​ចុង​ចម្លើយ​បាន​លួច​លក់​ទ្រព្យសម្បត្តិ​រួម​អស់​ទៅ​ហើយ (​មានផ្ទះ​,​ម៉ាស៊ីន​ច្រូតស្រូវ​មួយ​,​ម៉ាស៊ីន​ភ្ជួ​ដី​មួយ​,​ម៉ាស៊ីនបូមទឹក​មួយ និង​ដីធ្លី​ស្រែ​ទំហំ​១,៥០​ហិ​កតា​និង​ដី​ភូមិ​៥០​អា​) «​ស្មើ​២​ហិ​កតា​» ហើយ​បាន​នាំ​ប្រពន្ធ​ក្រោយ​ទៅ​បាត់ ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ចូល​តុលាការ​ស្វាយ​រៀង​ជា​ថ្មី លោក​ចៅក្រម​សាលាដំបូង​ខេត្តស្វាយរៀង​បាន​បើក​សវនាការ​នៅ​ថ្ងៃ​ទី​០៨ កញ្ញា ២០១៥ ។

ទី​១-​ផ្តន្ទាទោស​លើ​ឈ្មោះ មាឃ​រស់ អាយុ​៥០​ឆ្នាំ ជាតិខ្មែរ​ដាក់​ពន្ធនាគារ​កំណត់​១​ឆ្នាំ​ពី​បទៈ​ការ​ខ្លែង​បន្លំ​ប្រព្រឹត្ត​ទៅ​នៅ​ភូមិ​សាលា​ទាន សង្កាត់​ច្រក​ម្ទេស​ក្រុង​បា​វិត កាលពី​ថ្ងៃ​ទី​១២ មិថុនា ២០១២ ។ ២-​បង្គាប់​ឲ្យ​ឈ្មោះ​មាឃ​រស់ សង​សំណង​ខូចខាត និង​ជម្ងឺ​ចិត្ត​ទៅ​ឈ្មោះ​ឃ្លាំង​អូន​ជាដើម បណ្តឹងរដ្ឋប្បវេណី​ជា​ប្រាក់​ចំនួន​ពី​លាន​រៀល «​ចៅក្រម​ជំនុំ​ជំ​រះ​លោក​កើត​សាំង​»​ដោយ​ពុំ​បាន​បែងចែក​ដីធ្លី​២​ហិ​កតា និង​ទ្រព្យសម្បត្តិ​រួម​ជន​រង​គ្រោះ​ក៏​ដាក់​ពាក្យបណ្តឹង​ឧទ្ធរណ៍​ដំណើ​ការ​ក្តី មិន​បាន​បញ្ចប់​បញ្ជូន​សំណុំរឿង​ឡើង​ដល់​សាលា​កំពូល​ស្ត្រី​រង​គ្រោះ​បាន​ឈ្នះក្តី និង​ប​ង្វឹ​លម​ក​សាលាឧទ្ធរណ៍​វិញ ។

ស្ត្រី​រង​គ្រោះ​បាន​ឈ្នះក្តី​ក្នុង​សំណុំរឿង​រដ្ឋប្បវេណី លេខ​៤៤១​ចុះ​ថ្ងៃ​ទី​២២​ខែសីហា​ឆ្នាំ​២០១៦​ហើយ​លោក​ចៅក្រម​បាន​សម្រេច​លើកយក​តែ​ដីស្រែ​ទំហំ​១​ហិ​កតា​៣០​អា​ស្ថិត​នៅ​ភូមិ​សាលា​ទាន​សង្កាត់​ច្រក​ម្ទេស​ក្រុង​បា​វិត​ជា​ទ្រព្យ​រួម​ប្តី​ប្រពន្ធ​និង​បែងចែក​ដី​ជា​ពី​ចំណែក​ស្មើគ្នា​«​ស្មើ​៦៥​អា​ម្នាក់​»​។​សាល​ដិ​ការ​រដ្ឋប្បវេណី​លេខៈ​០៧​ក្រ​VII(​ធ​)​ចុះ​ថ្ងៃ​ទី​១៧​ខែកុម្ភៈ​២០១៧​របស់​សាលាឧទ្ធរណ៍ ។

យោង​ការ​ដាក់​ពាក្យសុំ​លិខិតបញ្ជាក់​កា​ចូល​ជា​ស្ថាពរ​នៃ​សាល​ដិ​កា​ចុះ​ថ្ងៃ​ទី​១៩ មិថុនា​២០១៧ របស់​ឃ្លាំង​អូន ជាដើម​ចោទ​សាល​ដិ​កា​សាលាឧទ្ធរណ៍​បាន​ចូល​ជា​ស្ថាពរ ចាប់ពី​ថ្ងៃ​ទី​១៩ មិថុណា ឆ្នាំ​២០១៧ ។ ចុះហត្ថលេខា​ដោយ​ប្រធាន​សាលាឧទ្ធរណ៍​លោក​យូ ប៊ុ​ន​ឡេ​ង ។

ដោយ​សព​ថ្ងៃ​ជន​រង​គ្រោះ​មាន​ជីវភាព​ក្រីក្រ និង​មាន​ជំងឺ​ប្រចាំ​កាយ​ផង គ្មាន​មុខរបរ​គ្មាន​ផ្ទះសម្បែង​ជ្រកកោណ​ទៅ​រស់នៅ​ជាមួយ​បងស្រី ដូច្នេះ​ស្ត្រី​រង​គ្រោះ​គ្មាន​លទ្ធភាព​ជួល​មេធាវី​ឯកជន​ទេ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ​នេះ​បាន​អំពាវនាវ​សុំ​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី​ហ៊ុន​សែន មេត្តា​ផ្តល់​មេធាវី​ជួយ​រក​យុត្តិធម៌​ដោយ​ក្តី​អនុគ្រោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ