ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​នៅ​ក្នុង​វិស័យ​សំណង់​កម្ពុជា​អាច​នឹង​កើត​មាន​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​ជា​លើក​ទី​៣​ឬទេ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​វិស័យ​សំណង់​របស់​កម្ពុជា កាលពី​ជាង​ពាក់កណ្តាល​ឆ្នាំ​២០១៩ និង​នៅ​ដើមឆ្នាំ​២០២០ បាន​បង្កើត​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ស្តី​ពី​ការ​បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្ត​កែប បណ្តាល​ឱ្យ​កម្មករ​បម្រើ​ការ​នៅ​ក្នុង​វិស័យ​នេះ​បាត់​ជីវិត និង​រង​របួស​អស់​ជា​ច្រើន​នាក់ ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​វិស័យ​សំណង់​របស់​កម្ពុជា កាលពី​ជាង​ពាក់កណ្តាល​ឆ្នាំ​២០១៩ និង​នៅ​ដើមឆ្នាំ​២០២០ បាន​បង្កើត​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ស្តី​ពី​ការ​បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្ត​កែប បណ្តាល​ឱ្យ​កម្មករ​បម្រើ​ការ​នៅ​ក្នុង​វិស័យ​នេះ​បាត់​ជីវិត និង​រង​របួស​អស់​ជា​ច្រើន​នាក់ ។ ករណី​បាក់​រលំ​អគារ​ទាំង​ពីរ​លើក​នេះ បាន​ធ្វើ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​មាន​ចង្ង​ល់​ក្នុង​ចិត្ត ប្រហែល​អាច​កើត​ឡើងជា​លើក​ទី​៣ នៅ​ថ្ងៃ​អនាគត ។ តើ​ទស្សនៈ​ក៏​ដូច​ករណី​បាក់​រលំ​អគារ​នៅ​ក្នុង​វិស័យ​សំណង់​កម្ពុជា​អាច​នឹង​កើត​ឡើងជា​លើក​ទី​៣​ដែរ​ឬទេ ?

បើ​តាម​អ្នកជំនាញ​នៅ​ក្នុង​គណៈ​ស្ថាបត្យកម្ម​កម្ពុជា​ទទួលស្គាល់​ថា ការ​សាងសង់​សំណង់​អគារ​នៅ​កម្ពុ​ជានា​ពេល​កន្លង​មាន​ខុសច្បាប់ និង​ត្រូវ​ច្បាប់ ។ ប៉ុន្តែ​ចាប់ពី​ពេល​នេះ​ទៅ​មាន​ន័យ​ថា ចាប់​ដើមឆ្នាំ​២០២០​ទៅ​រាល់​ការ​សាងសង់​ត្រូវ​តែ​គោរព​ទៅ​តាម​ច្បាប់ ហើយ​ការ​បាក់​រលំ​អគារ​នៅ​ពេល​កន្លង​មក​នឹង​ត្រូវ​បាន​កាត់​បន្ថយ ។
លោក មាន ដា​រ៉ា​ឬ​ទ្ធិ មន្ត្រី​គណៈ​ស្ថាបត្យកម្ម​កម្ពុជា​នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បានឱ្យ​ដឹង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ស្តី​ពី​ច្បាប់​សំណង់​កាល​ថ្មី​ៗ​នេះ​ថា វិស័យ​សំណង់​កម្ពុជា​ចាប់​រីក​លូតលាស់​នៅ​ពេល​មាន​ទីផ្សារ​បើកចំហរ​ជើងមេឃ ។ ប៉ុន្តែ​យើង​មិន​ទាន់​មានច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ តែ​មក​ដល់​ពេល​នេះ​យើង​មានច្បាប់​ចេញ​មក ។ ដូចនេះ​យើង​អាច​អនុវត្ត​វិស័យ​សំណង់​គោរព​ទៅ​តាម​គោលការណ៍​ច្បាប់ ។ លោក​លើក​ឡើង​ថា «​ការ​រីក​ចម្រើន​នៃ​វិស័យ​សំណង់​កន្លង​មក យើង​ធ្វើ​វា​មាន​ខុសច្បាប់​ខ្លះ និង​ត្រូវ​ច្បាប់​ខ្លះ អីចឹង​យើង​មិន​បាន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​នេះ​ទើប​ឱ្យ​មាន​បញ្ហា​បាក់​រលំ​អគារ​ពីរ​កន្លែង​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្ត​កែប ។ ដូចនេះ​ចាប់ពី​ពេល​នេះ​ទៅ​យើង​គោរព​ទាំងអស់​គ្នា​»​។

លោក​សង្កត់ធ្ងន់​ថា​«​យើង​សង្ឃឹមថា ទៅ​ថ្ងៃ​ខាង​មុខ​នៅ​ក្នុង​វិស័យ​សំណង់​របស់​យើង​នឹង​មិន​មាន​បញ្ហា​អ្វី​កើតឡើង​ទៀត​ទេ (​បាក់​រលំ​អគារ​) ដើម្បី​ឱ្យ​ម្ចាស់​សំណង់​គាត់​មាន​ភាព​កក់ក្តៅ​ក្នុង​ការ​ទទួលយក​សំណង់ ហើយ​ប្រជាជន​របស់​យើង​គាត់​មក​រស់នៅ​ក៏​ផុត​ពី​ការ​ភ័យ​ព្រួយ ។ ការ​បាក់​រលំ​អគារ​យើង​នឹង​មានការ​កាត់​បន្ថយ​ពីព្រោះ​យើង​មានច្បាប់​ត្រឹមត្រូវ ទាំង​ម្ចាស់​សំណង់ និង​អ្នកបច្ចេកទេស​គាត់​ត្រូវ​គោរព​ច្បាប់​ទាំងអស់​គ្នា ។ កាលណា​ច្បាប់​សំណង់​ចេញ​មក​យើង​បាន​រឹត​បណ្តឹង ។

បាន​ន័យ​ថា ម្ចាស់​សំណង់​ពី​ដើម​គាត់​សន្សំ​សំចៃ​ថវិកា​គាត់​រកតែ​ក្រុម​ជាង​មាន​តម្លៃ​សមរម្យ​មក​ធ្វើ អីចឹង​ក្រុម​ជាង​គាត់​មិន​បាន​យល់​ដឹង​ច្បាប់​អំពី​បច្ចេកទេស​នៃ​សំណង់​ធំ​ៗ ដែល​មា​នក​ម្ប​ស់​ខ្ពស់​ៗ មិន​អាច​ទទួលខុសត្រូវ​បាន​ទេ ព្រោះ​ជាង​ធម្មតា​គាត់​ធ្វើ​ទៅ​តាម​ការ​ចំណាំ​តាម​រយៈ​ធ្វើ​ផ្ទះល្វែង​ត្រឹម​មួយ​ជាន់ ឬ​ពីរ​ជាន់ ។ ប៉ុន្តែ​ចាប់ពី​បី​ជាន់ឡើង​ទៅ​មិន​អាច​ឱ្យ​ជាង​ធម្មតា​គ្រប់គ្រង​បាន​ទេ ហើយ​ម្ចាស់​សំណង់​នៅ​ពេល​យើង​មានច្បាប់​សំណង់​បែប​នេះ​ក៏​ធ្វើ​ឱ្យ​គាត់​មានទោស ។ ដូចនេះ​គាត់​ត្រូវ​តែ​ទៅ​ជួល​វិស្វករ ស្ថាបត្យករ​មក​សិក្សា​គម្រោង​ប្លង់ និង​មើល​ការដ្ឋាន​របស់​ពួក​គាត់ ហើយ​នៅ​ពេល​ខាង​មុខ​នេះ​ពេល​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​ការដ្ឋាន​មិនឃើញ​មាន​ស្វ​ករ​និង​ស្ថាបត្យករ​ប្រចាំការ​សំណង់​នឹង​ត្រូវ​បិទ រីឯ​ម្ចាស់​សំណង់​នឹង​មាន​បញ្ហា​ទៅ​តាម​ផ្លូវច្បាប់​» ។

លោក មាន ដា​រ៉ា​ឬ​ទ្ធិ​មាន​ប្រសាសន៍​ថា​«​ដូចនេះ​យើង​សង្ឃឹម​ទៅ​មុខ​យើង​ត្រូវ​គោរព​ច្បាប់​ទាំងអស់​គ្នា អីចឹង​សំណង់​នឹង​លែង​មាន​បញ្ហា​បាក់​រលំ​សំណង់​ទៀត​ហើយ ។ ចាប់ពី​យើង​បាន​ផ្សព្វផ្សាយ​ច្បាប់​សំណង់​នេះ​ទៅ ព្រោះ​តម្រូវ​ឱ្យ​មានការ​ទទួលទោស​ទាំង​ពីរ​នាក់​ម្ចាស់ផ្ទះ​ក៏​មានទោស និង​ស្ថាបត្យករ​និង​វិស្វករ​ដៅ​សិក្សា​គម្រោង​ប្លង់​ក៏​មានទោស​» ។

លោក ជា​សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​មាន​ប្រសាសន៍​ថា ដើម្បី​ផ្តល់​ជំនឿ​ជឿជាក់ និង​ឱ្យ​មានការ​គាំំ​ទ្រ​ដល់​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់​នេះ គឺ​អ្នក​វិនិយោគ​ចង់បាន​ភាពរឹងមាំ ។ បាន​ន័យ​ថា នៅ​ប្រទេស​ណា​ក៏​ដោយ​គេ​មក​បោះទុន​គេ​ថា តើ​នៅ​ស្រុក​យើង​មានច្បាប់​សំណង់​ឬ​អត់ បើ​អត់​មានច្បាប់​សំណង់​ឱ្យ​គេ​បាន​លើ​អី ? លោក​ឧបនាយករដ្ឋមន្ត្រី​បញ្ជាក់​ថា​« ការ​ផ្សព្វផ្សាយ​ថ្ងៃនេះ​គឺ​ចង់​ពង្រឹង​ច្បាប់​សំណង់ វិស្វករ​និង​ស្ថាបត្យករ​គឺជា​អ្នក​ដែល​មាន​វិជ្ជាជីវៈ​នៅ​ក្នុង​វិស័យ​សំណង់ និង​ការ​ត្រួតពិនិត្យ​បញ្ជាក់​អំពី​វិស័យ​សំណង់​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ