ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​ពេទ្យ​ថៃ​ម្នាក់ឆ្លង​កូ​រ៉ូ​ណា​ថ្មី​ពី​អ្នកជំងឺ​ព្រោះ​មិន​ពាក់​ម៉ាស់

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា បុគ្គលិក​សុខាភិបាល​ម្នាក់​ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី កាលពី​ថ្ងៃ​សុក្រ ដែល​ធ្វើ​អោយ​ចំនួន​សរុប​នៃ​ការ​ឆ្លង​នៅ​ក្នុង​ប្រទេស​ថៃ​កើន​ដល់ ៣៤​នាក់ ចាប់តាំងពី​ខែមករា​។ លោក…

តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា បុគ្គលិក​សុខាភិបាល​ម្នាក់​ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី កាលពី​ថ្ងៃ​សុក្រ ដែល​ធ្វើ​អោយ​ចំនួន​សរុប​នៃ​ការ​ឆ្លង​នៅ​ក្នុង​ប្រទេស​ថៃ​កើន​ដល់ ៣៤​នាក់ ចាប់តាំងពី​ខែមករា​។

លោក Suwanchai Wattanayingcharoenchai អគ្គនាយក​នៃ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​និយាយ​កាលពី​ម្សិលមិញ​ថា ស្ត្រី​អាយុ ៣៥​ឆ្នាំ ដែល​ជា​បុគ្គលិក​ពេទ្យ បាន​ឆ្លង​ជំងឺ​នេះ​ពី​អ្នកជំងឺ​។

ការ​ស៊ើបអង្កេត​បាន​បង្ហាញ​ថា គាត់​មិន​បាន​ពាក់​ម៉ាស​ឬ​ឈុត​ការពារ ខណៈ​ពេល​កំពុង​ព្យាបាល​អ្នកជំងឺ ដែល​នៅ​ពេល​នោះ​ត្រូវ​បាន​គេ​ច្រ​លំ​ថា​មិនកើត​ជំងឺ​កូ​រ៉ូ​ណា​ថ្មី​។ ក្រោយមក​អ្នកជំងឺ​បាន​វិ​វត្ត​ទៅ​ជា​គ្រុនក្តៅ​និង​ក្អក ហើយ​ក្រោយមក​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មានការ​ឆ្លង​មេរោគ Covid-19 ។

សហសេវិក ២៤​នាក់​របស់​ស្ត្រី ដែល​មានការ​សង្ស័យ​ថា​បាន​ឆ្លង​ដែរ ត្រូវ​បាន​គេ​ធ្វើតេស្ត​អវិជ្ជមាន និង​មិន​ទាន់​បាន​បង្ហាញ​រោគ​សញ្ញា​អ្វី​នៅឡើយ​ទេ​។ នាយកដ្ឋាន​បាន​និយាយ​ថា​ស្ត្រី​រូប​នេះ​បាន​ធ្វើការ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ ដែល​អ្នកជំងឺ​ដែល​មាន​ជំងឺរលាកស្រោមខួរ​ភាគច្រើន​កំពុង​ត្រូវ​បាន​ព្យាបាល​។ នាយកដ្ឋាន​បាន​បន្ថែម​ថា បន្ទាប់​ពី​បាន​ធ្វើតេស្ត​វិជ្ជមាន នាង​ត្រូវ​បាន​ផ្លាស់​ទៅ​វិទ្យាស្ថាន​ដែល​ត្រូវ​បាន​បំពាក់​សម្រាប់​ដោះស្រាយ​ជំងឺឆ្លង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ