ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​លុតជង្គង់​លើកដៃ​សំពះ​អង្វរ តែ​ម្ចាស់​មិន​ព្រម ក្រោយ​បុក​រះ​កន្លែង​លក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានដឹង​ថា បុរស​ម្នាក់​ក្រោយ​ពី​ជួល​ផ្ទះ​បាន​ស្នាក់​​នៅ និង​សុំ​ការងារ​បាន​ធ្វើ សប្បាយចិត្ត​ពេក​ផឹកស៊ី​ដល់​ស្រវឹង លុះ​ត្រឡប់​មក​ផ្ទះ​វិញ​ក៏​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​ផ្សេង​ទៀត រួច​រេ​ចង្កូត​ឡើង​ចិញ្ចើម​ជ្រុល​ទៅ​បុក​រះ​កន្លែង​លក់​បបរ​.​ស បណ្តាល​ឱ្យ​បែក​ទូ តុ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានដឹង​ថា បុរស​ម្នាក់​ក្រោយ​ពី​ជួល​ផ្ទះ​បាន​ស្នាក់​​នៅ និង​សុំ​ការងារ​បាន​ធ្វើ សប្បាយចិត្ត​ពេក​ផឹកស៊ី​ដល់​ស្រវឹង លុះ​ត្រឡប់​មក​ផ្ទះ​វិញ​ក៏​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​ផ្សេង​ទៀត រួច​រេ​ចង្កូត​ឡើង​ចិញ្ចើម​ជ្រុល​ទៅ​បុក​រះ​កន្លែង​លក់​បបរ​.​ស បណ្តាល​ឱ្យ​បែក​ទូ តុ ខ្ទេចខ្ទី​តែ​ម្តង ប៉ុន្តែ​ទោះបីជា​ដឹង​កំហុស​ខ្លួន ហើយ​លុតជង្គង់​លើកដៃ​សំពះ ក៏​ម្ចាស់​មិន​ព្រម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ទល់មុខ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុងភូមិ​ប៉​ប្រ៉​កជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ពី​កន្លែង​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ បុរស​ខាងលើ ទើបតែ​សុំ​ការងារ​ទាំង​ប្តី ទាំង​ប្រពន្ធ​​បាន​ធ្វើ និង​ទើបតែ​បាន​ជួល​ផ្ទះ​ស្នាក់​នៅ​បាន ដោយ​សប្បាយចិត្ត​នឹកគិត​ថា ខ្លួន​ក្រ ហើយ​ពេល​នេះ​មានការ​ងារ​ធ្វើ​ហើយ ក៏​បាន​ទៅ​ហូប​អី និង​ផឹកស៊ី លុះ​ស្រវឹង​ក៏​ជិះ​ម៉ូតូ​តាម​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ពី​កើត​ទៅ​លិច លុះដល់​ចំណុច​ខាងលើ​ស្រាប់តែ​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​ផ្សេង រួច​រេ​បោល​ឡើង​ចិញ្ចើម​បុក​រះ​កន្លែង​លក់​បបរ​.​ស​តែ​ម្តង បណ្តាល​ឲ្យ​បែកបាក់​ទូ ដាក់​សាច់ ទូ​នំ​ប៉ាវ​ខ្ទេច ។

ប្រភព​ដដែល​បន្ត​ថា ស្រប​ពេល​បុរស​រូប​នេះ​ដឹង​កំហុស​ខ្លួនឯង ក៏​យំ​លើកដៃ​សំពះ​អង្វរ​ថា ខ្លួន​ក្រីក្រ​គ្មាន​លុយ​សង​ទេ តែ​ម្ចាស់​អ្នកលក់​មិន​ព្រម ព្រោះតែ​បែក​ទូកញ្ចក់​អស់​២ ដាច់ខាត​ត្រូវ​តែ​សង តែ​បុរស​រូប​នេះ​គ្មាន​លុយ ដូច្នេះ​មាន​តែ​ប្រគល់​ឲ្យ​សមត្ថកិច្ច​នាំ​យក​ទៅ​ប៉ុស្តិ៍​តែ​ម្តង ។

តាម​សម្តី​បុរស​ខាងលើ​បាន​ឲ្យ​ដឹង​ថា ខ្លួន​ពិតជា​ខុស​ហើយ តែ​គ្មាន​លុយ​សង ក៏​អង្វរ​ម្ចាស់​ហើយ​នៅ​មិន​ព្រម មាន​តែ​រង់ចាំ​លក់​ម៉ូតូ​សង​លុយ​ទេ ក្រ​ហើយ​ជាន់​លើ​ក្រ​ទៀត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ