ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិញ​ទំនិញ​តម្លៃ​ត្រឹមតែ​១​ដុល្លា​ប៉ុណ្ណោះ​ក្នុង​​ថ្ងៃ​សម្ពោធ​ហាង​មេ​ហ្គា​ឌី​ស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាង​មេ​ហ្គា​ឌី​សលក់​សំភារៈ​ប្រើប្រាស់​ក្នុង​គេហដ្ឋាន និង​សណ្ឋាគារ​ម៉ាក ល្បី​ៗ​សាខា 271 ចាប់ផ្តើម​បើក​ដំណើរការ​ជា​ផ្លូវការ​ជាមួយនឹង​ការ​ដាក់​បង្ហាញ​នូវ​ផលិតផល​ថ្មី​ម៉ាក Servewell នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ…

រាជធានី​ភ្នំពេញ ៖ ហាង​មេ​ហ្គា​ឌី​សលក់​សំភារៈ​ប្រើប្រាស់​ក្នុង​គេហដ្ឋាន និង​សណ្ឋាគារ​ម៉ាក
ល្បី​ៗ​សាខា 271 ចាប់ផ្តើម​បើក​ដំណើរការ​ជា​ផ្លូវការ​ជាមួយនឹង​ការ​ដាក់​បង្ហាញ​នូវ​ផលិតផល​ថ្មី​ម៉ាក Servewell នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ២០២០ នេះ​ហើយ​ដែល​មាន​ទីតាំង​នៅផ្ទះ​លេខ​៤៨៧ ផ្លូវ​២៧១ (​ទល់មុខ​ច្រកចូល​បុរី​ជី​ម៉ុង​)​។

នៅ​ថ្ងៃ​នោះ​ផង​ដែរ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​កិត្តិយស ដៃគូ​អាជីវកម្ម និង
បណ្តា​អ្នក​សារព័ត៌មាន​ច្រើន​កុះករ​។

លោក ហ៊ុយ ប៉េង​លាង នាយក​គ្រប់គ្រង​ទូទៅ បាន​ប្រាប់​ឲ្យ​ដឹង​ថា នេះ​គឺជា​សាខា​ហាង​មេ​ហ្គា​ឌី​ស​ទី​២ របស់​យើង ដែល​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ ព្រម​ជាមួយ​ការ​ដាក់​បង្ហាញ​នូវ​ផលិតផល​ចានជ័រ ម៉ាក​សឺ​វែ​ល (​គ្មាន​សារធាតុពុល​) ពី​ប្រទេស​ឥណ្ឌា ដែល​ក្រុមហ៊ុន​ទើប​ទទួល​បាន​សិទ្ធិ​ផ្តាច់មុខ​ក្នុង​ការ​ចែកចាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

គួរ​រលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​១៧ មក​រា ក្រុមហ៊ុន​បាន​បើក​សម្ពោធ​ហាង​មេ​ហ្គា​ឌី​ស សាខា​ទី​១ នៅ​ជាន់​ទី​១ ផ្សារ​បាយ័ន ទួល​គោក​។ លោក​បាន​សង្កត់ធ្ងន់​ថា ហាង​របស់​យើង​ផ្តល់​នូវ​ទំនិញ​ដែល​មានគុណ​ភាព​ខ្ពស់ តម្លៃ​សមរម្យ​ជាមួយ​សេវាកម្ម​អតិថិជន​ល្អ​ប្រសើរ ហើយ​លោក​សង្ឃឹម​ថា ហាង​ថ្មី​នេះ នឹង​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​អតិថិជន​យ៉ាងច្រើន​ផង​ដែរ​។

ម្យ៉ាងវិញទៀត​លោក​បាន​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​គ្រោង​នឹង​បើក​ពីរ​សាខា​នៅ​តំបន់​សំខាន់​ៗ​ផ្សេង​ទៀត នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ឆ្នាំ​២០២០​នេះ ព្រម​ជាមួយ​ការ​យក​ផលិតផល​ម៉ាក​ល្បី​ៗ​ជា​ច្រើន​ទៀត ពី​ក្រៅប្រទេស ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន និង​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ទិញ​ទំនិញ​នៅ​ក្នុង​ហាង​។

ក្នុង​ឱកាស​នេះ​ដែរ មានការ​បញ្ចុះតម្លៃ​រហូត​ដល់ ៣០% គ្រប់មុខ​ទំនិញ​ទាំងអស់​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ១៤ ដល់ ១៦ កុម្ភៈ ២០២០​។

កាន់តែ​ពិសេស​សម្រាប់​អតិថិជន ១០០ នាក់​ដំបូង​អាច​ទិញ​ទំនិញ​តម្លៃ​ត្រឹមតែ ១​ដុល្លា​ប៉ុណ្ណោះ​ជា​រៀងរាល់ថ្ងៃ​ជាមួយ​មុខទំនិញ​ដែល​បាន​កំណត់​។ *​លក្ខខណ្ឌ​ផ្សេង​ៗ​ត្រូវ​បាន​អនុវត្ត​។

នៅ​ក្នុង​កម្មវិធី​នេះ​ដែរ ក្រុមហ៊ុន​បាន​ចែក​អំណោយ​ទៅ​កាន់​សិស្ស​ក្រីក្រ​មក​ពីសា​លា​បឋម​សិក្សា​ហ៊ុន​នាង​បឹង​ត្របែក​ខាងត្បូង ចំនួន​ប្រហែល ៥០​នាក់ ដែល​ម្នាក់​ៗ​ទទួល​បាន​ដូច​ជា ៖ សៀវភៅ ប៊ិ​ច ខ្មៅ​ដៃ និង​ដប​ទឹក​ផង​ដែរ​។


ក្រុមហ៊ុន មេ​ហ្គា​ឌី​ស ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​ក្នុង​ការ​នាំ​ចូល និង​ចែកចាយ​ផលិតផល​ម៉ាក​ល្បី​ៗ​ពី​ក្រៅប្រទេស​ដូច​ជា ៖

១- សំភារៈ​គ្រែ​គេង ពូក ខ្នើយ ម៉ាក Everon (​ប្រទេស​កូរ៉េ​) និង ម៉ាក Goodnite (​ម៉ា​ឡេ​ស៊ី​)
២- សំភារៈ​ប្រើប្រាស់​ក្នុងផ្ទះ កាំបិត ខ្ទះ ស្លាបព្រា សម ម៉ាក Tramontina (​ប្រទេស​ប្រេ​ស៊ី​ល​)
៣- សំភារៈ ចានជ័រ (​គ្មាន​សារធាតុពុល​) ម៉ាក Servewell (​ប្រទេស​ឥណ្ឌា​)
៤- ដប​ទឹក ម៉ាក eplas និង ប្រភេទ​ប្លា​ស្ទិ​ក (​គ្មាន​សារធាតុពុល​) ម៉ាក Elianware (​ប្រទេស​ម៉ា​ឡេ​ស៊ី​)​។

សម្រាប់​ព័ត៌មាន​បន្ថែម​ទូរស័ព្ទ​លេខ 087 735 999 ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Megadis Store​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ