ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​សិល្បៈ​គំនូរ​តាម​ជញ្ជាំង​តាម​ដងផ្លូវ​លើក​ដំបូង​នឹង​ធ្វើ​ឲ្យ​ស្មារតី​យុវជន​ជំនាន់​ក្រោយ​មានឱកាស​បង្ហាញ​ស្នាដៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មវិធី​សិល្បៈ​គំនូរ​តាម​ជញ្ជាំង​លើក​ដំបូង​នៅ​កម្ពុជា​នេះ​នឹង​ធ្វើ​ឲ្យ​ស្មារតី​យុវជន​ជំនាន់​ក្រោយ មានឱកាស​ក្នុង​ការ​បង្ហាញ​ស្នាដៃ​របស់​ខ្លួន តាម​រយៈ​ពេទ្យ​កោសល្យ​រៀង​ៗ​ខ្លួន ។ នេះ​បើ​តាម​លោកស្រី ភឿន ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌…

រាជធានី​ភ្នំពេញ ៖ កម្មវិធី​សិល្បៈ​គំនូរ​តាម​ជញ្ជាំង​លើក​ដំបូង​នៅ​កម្ពុជា​នេះ​នឹង​ធ្វើ​ឲ្យ​ស្មារតី​យុវជន​ជំនាន់​ក្រោយ មានឱកាស​ក្នុង​ការ​បង្ហាញ​ស្នាដៃ​របស់​ខ្លួន តាម​រយៈ​ពេទ្យ​កោសល្យ​រៀង​ៗ​ខ្លួន ។ នេះ​បើ​តាម​លោកស្រី ភឿន ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ វិចិត្រសិល្បៈ ។

ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន ក្នុង​កម្មវិធី​សិល្បៈ​គំនូរ​លើ​ជញ្ជាំង កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែកុម្ភៈ​នេះ លោកស្រី ភឿន ស​កុ​ណា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ចិត្រ​សិល្បៈ​បាន​លើក​ឡើង​ថា កម្មវិធី​ពិតជា​មាន​សារៈសំខាន់​ព្រោះថា អ្នក​ដែល​បាន​ចូលរួម​អាច​សួរនាំ និង​ជួប​ផ្ទាល់​ជាមួយ​អ្នកសិល្បៈ​ល្បី​ៗ​តែ​ម្តង និង​បាន​ស្គាល់​អ្វី​ៗ​ប្លែក​ៗ​អំពី​ប្រទេស​កម្ពុជា​ផង និង​ប្រទេស​សាំ​ហ្គា​ពួរ​ផង ។ លោក​បញ្ជាក់​ថា​៖ «​នេះ​គេ​ហើយ​ថា ការ​រួម​គ្នា​នៃ​វប្បធម៌​ពីរ​ដែល​មាន​ភាព​ដូច​គ្នា និង​ភាព​ខុស​គ្នា​ដែរ ។ ដូច​គ្នា​ត្រង់​ថា ប្រជាជន​សាំង​ហ្គា​ពួរ​ក្តី ប្រជាជន​កម្ពុជា​ក្តី​មាន​ភាព​រីករាយ​រាក់​ទាញ​រួសរាយ ហើយ​ស្រឡាញ់​វប្បធម៌ ។ ភាព​ខុស​គ្នា​យើង​អាច​រក​ឃើញ ក្នុង​វប្បធម៌​នៃ​ប្រទេស​នីមួយ​ៗ​ដូច​ជា តាម​រយៈ​ចំណីអាហារ ចម្រៀង តន្ត្រី របាំ … » ។

លោកស្រី​បាន​បន្ត​ថា នេះ​ជា​ឱកាស​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ក្នុង​ប្រទេស​នីមួយ​ៗ​អាច​ស្គាល់​តាន់​តែ​ច្បាស់ ហើយ​គោរព​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ទាំង​ភាព​ខុស​គ្នា និង​ដូច​គ្នា​នៃ​វប្បធម៌ ។ ជាមួយ​គ្នា​នោះ​ដែរ​លោកស្រី រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា នេះ​ជា​លើ​ដំបូង​ហើយ នៃ​ការ​រៀបចំ​កម្មវិធី​សិល្បៈ​គំនូ​លើក​ជញ្ជាំង (Street Art Fest) ដែល​ប្រទេស​សាំង​ហ្គា​ពួរ ទី​មួយ និង​បាន​រៀបចំ​ឡើង​នៅ​កម្ពុជា ។ ហើយ​កន្លង​មក​ក៏​មាន​ប្រទេស​ផ្សេង​ៗ​ទៀត​និង​អង្ក​ការ​ផ្សេង​ក៏​ចង់​បង្កើត​កម្មវិធី​នេះ​ដែរ ។ លោកស្រី​បញ្ជាក់​ថា​៖«​គំនូរ​លើ​ជញ្ជាំង​តាម​ដងផ្លូវ​នៅ​កម្ពុជា​មិន​ទាន់​រីក​សុះសាយ​ដែរ អី​ញ្ចឹ​ង​វា​ជា​ការ​ចាប់ផ្តើម​ពីព្រោះ​គំនូរ​តាម​ជញ្ជាំង​នៅ​លើ​ដងផ្លូវ​នេះ ក៏​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​សប្បាយ​រីករាយ​ដែរ ។ អី​ញ្ចឹ​ង​បាន​យើង​យល់​ឃើញ​ថា វប្បធម៌ គឺជា​ថ្មី​ដែល​យើង​ទទួល​បាន ស្រប​តាម ស្ថានភាព​សង្គម និង​ប្រទេស​យើង ។ យើង​ទទួល​អ្វី​ដែល​ត្រូវ​និង​វប្បធម៌​របស់​យើង​» ។

លោកស្រី​បន្ថែម​ថា កម្មវិធី​នឹង​នឹង​ធ្វើ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​មានឱកាស​ក្នុង​ការ​បង្ហាញ​ស្នាដៃ​ដែល​ខ្លួន​មាន តាម​រយៈ​ទេ​ព្យ​កោសល​ដែល​មាន ។ លោកស្រី Stella Toh ប្រធាន​គណៈកម្មាធិការ​រៀបចំ​កម្មវិធី បាន​លើក​ឡើង​ថា​កម្មវិធី សិល្បៈ​គំនូរ​លើ​ជញ្ជាំង​នេះ​មាន គឺ​គោលដៅ​ជួយ​ធ្វើការ​ក្រើនរំលឹក​ឡើង​វិញ​នូវ​សិល្បៈ​គំនូរ​លើ​ជញ្ជាំង និង​វប្បធម៌​របស់​ប្រជាជន​កម្ពុជា និង​សិង្ហ​បុរី​ទៅ​កាន់​ប្រ​ជ​ជន​កម្ពុជា​ទាំង​ចាស់ និង​ក្មេង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ