ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​៣​ថ្ងៃ​ ពលរដ្ឋ​ជាង​១ម៉ឺន​​នាក់​មក​​ចាប់​​ត្រី​នៅ​បឹង​ក្រម​យ៉ាង​ព្រោង​ព្រាត (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​នៅ​បឹង​ក្រម ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ បាន​រៀបចំ​ពិធី​ចាប់​ត្រី​តាម​ទំនៀមទម្លាប់​បុរាណ​ខ្មែរ ដែល​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ រហូត​ដល់​ថ្ងៃ​ទី​១៥ កុម្ភៈ…

ខេត្ត​ត្បូងឃ្មុំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​នៅ​បឹង​ក្រម ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ បាន​រៀបចំ​ពិធី​ចាប់​ត្រី​តាម​ទំនៀមទម្លាប់​បុរាណ​ខ្មែរ ដែល​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ រហូត​ដល់​ថ្ងៃ​ទី​១៥ កុម្ភៈ ២០២០ គឺ​មាន​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ចូលរួម​ចាប់​ត្រី​មាន​រហូត​ទៅ​ដល់​ជាង​១​ម៉ឺន​នាក់ ។ ជាមួយ​គ្នា​នោះ អ្នក​ដែល​ចាប់​បាន​ត្រី​ច្រើន​ជាងគេ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​៥០​ម៉ឺន​រៀល​ទៀត​ផង​។

បើ​តាម​ស្ត្រី​ឈ្មោះ​សែន យ៉េន អាយុ​៥៨​ឆ្នាំ នៅ​ឃុំ​ជាំ​ក្រវៀន ប្រាប់​ថា រូប​គាត់ និង​សមាជិក​ក្រុម​គ្រួសារ​ជា​ច្រើន​នាក់​នាំ​គ្នា​មក​ចាប់​ត្រី​ដោយ​ប្រើ​ឧបករណ៍​នេសាទ​បុរាណ មាន​អង្រុត​មក​ចូលរួម​ចាប់​ត្រី​នឹង​គេ ពិតជា​មាន​អារម្មណ៍​សប្បាយ​រីករាយ​ខ្លាំង​ណាស់ ព្រោះថា​ការ​ចាប់​ត្រី​នៅ​ពាក់​កណ្ដាល​​ខែកុម្ភៈ​នេះ មាន​មនុស្ស​ចូលរួម​ច្រើន​កុះករ​ជាង​ឆ្នាំ​កន្លង​ទៅ​។

ចំណែក​ស្ត្រី​ឈ្មោះ ហៀ​ង ផ​ន អាយុ​៥៨​ឆ្នាំ អ្នក​ភូមិ​សា​ទុំ ប្រាប់​ឲ្យ​ដឹង​ថា សមាជិក​ក្រុម​គ្រួសារ​គាត់​មាន​គ្នា​៤​នាក់​ធ្វើ​ដំណើរ​តាម​ម៉ូតូ​២​គ្រឿង​មក​ចាប់​ត្រី​នៅ​បឹង​ក្រម​នឹង​គេ​។ គាត់​បាន​លាន់មាត់​ថា នៅ​ឆ្នាំ​២០២០​នេះ មាន​មនុស្ស​ទាំង​ក្មេង ចាស់ ប្រុស​ស្រី​បាន​ចុះ​ចាប់​ត្រី​ឡើង​ច្រើន​កកកុញ​តែ​ម្ដង​។ គាត់​ចាប់​បាន​តែ ១kg ទោះបីជា​អភិបាលខេត្ត​បាន​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ណា​ដែល​​ចុះ​ចាប់​ត្រី​ច្រើន​ជាងគេ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​៥០​ម៉ឺន​រៀល​។

ស្ត្រី​ដដែល​បន្ត​ថា ដោយ​លេចឮ​មាន​ប្រាក់​រង្វាន់​បែប​នេះ​ហើយ ទើប​មនុស្ស​កាត់​មក​ពី​ទី​ជិត​ទី​ឆ្ងាយ​នាំ​គ្នា​មក​ចាប់​ត្រី ម្នាក់​ៗ​ពិតជា​មាន​ភាព​សប្បាយ​រីករាយ គាត់​ចង់បាន​រង្វាន់​នឹង​គេ​ដែរ តែ​មិន​អាច​មាន​លទ្ធភាព​ព្រោះ ចាប់​បាន​តិច​ពេក​។

លោក​អឿ​ន រិ​ទ្ធ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត មាន​ប្រសាសន៍​ថា ពិធីបុណ្យ​ចាប់​ត្រី​នៅ​ឆ្នាំ​នេះ ដោយ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់ទី​១៥ កុម្ភៈ ២០២០ ដោយ​លោក​អភិបាលខេត្ត និង​លោក​ជំទាវ លោក​អភិបាលរង​ខេត្ត ដឹកនាំ​មន្ត្រីរាជការ ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​នាំ​គ្នា​ចុះ​ចាប់​ត្រី ដែល​ធ្វើ​ធំ​នៅ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ​នេះ​តែ​ម្ដង ។ ផ្ទៃ​ទំហំ​បឹង​ក្រម​ជាង​១​ហិ​កតា ទឹក​ចាប់ពី​ត្រឹម​ជង្គង់​ដល់​ត្រឹម​ចង្កេះ នឹង​មាន​មនុស្ស​តាម​ការ​ប៉ាន់​ប្រមាណ គឺ​ទាំង​៣​ថ្ងៃ​សរុប​ជាង​១៧.០០០​នាក់ ជាមួយ​នោះ​កងកម្លាំង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​បាន​យាម​ពង្រឹង​សន្តិសុខ និង​សណ្ដាប់ធ្នាប់​បាន​ល្អ មិន​មាន​បញ្ហា​ណាមួយ​កើតឡើង​នោះ​ទេ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សា​រលើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ