កិលេស​កាម​ជា​ប្រភព​នាំ​ឱ្យ​កើតទុក្ខ


កិលេស​ជា​គ្រឿង​ចង​ឆ្វាក់​ចិត្ត​សត្វ អ្នកបួស​គួរ​ពិចារណា​ឱ្យ​ឃើញ​ប្រាកដ​នូវ​ទោស​នៃ​កិលេស​កាម​ថា​ជា​ដុំ​ភ្លើង​ដែល​កំពុង​តែ​ឆេះ​រោល​សព្វ​ខ្លួនប្រាណ ឃើញ​នូវ​ជាតរូប​ហាក់ដូចជា​គ្រឿង​សស្ត្រាវុធ ឃើញ​ហេតុ​នាំ​មក​នូវ​ទុក្ខ តាំង​តែ​អំពី​ការ​ចុះ​ចាប់បដិសន្ធិ​ក្នុង​គភ៌​មក ឃើញ​នូវ​ភ័យ​ធំ​ក្នុង​នរក​ទាំងឡាយ ។ ព្រោះតែ​ឃើញ​នូវ​ទុក្ខទោស​ទាំងនេះ​ហើយ​ក៏​បាន​ដល់​នូវ​សេចក្តី​សង្វេគ ហើយ​ស្វែងរក​សេចក្តីសុខ​ក្នុង​ធម៌​មិន​ងាក​ក្រោយ ។

កុលបុត្រ​ដែល​បាន​ចេញ​ចាក​ផ្ទះ​ចូល​មក​កាន់​ផ្នួស ដើម្បី​ប្រយោជន៍​ណា ប្រយោជន៍​នោះ គឺ​ការ​អស់​ទៅ​នៃ​កិលេស​ជា​គ្រឿង​ចង​ឆ្វាក់​ចិត្ត​សត្វ អ្នកបួស​បាន​កម្ចាត់​ចោល​អស់ហើយ​ដែរ ។

នៅ​ពេល​ដែល​អ្នកបួស​ពិចារណា​ឃើញ​នូវ​ទោស​នៃ​កាម​បែប​នេះ​ហើយ នឹង​ធ្វើ​ឱ្យ​ចិត្ត​ដល់​នូវ​ក្តី​សង្វេគ នឿយ​ណាយ​ក្នុង​កាមតណ្ហា ក៏​កម្ចាត់​ចោល​នូវ​សេចក្តី​ជាប់ជំពាក់​ឱ្យ​អស់ពី​ខន្ធ​សន្តាន លែង​នឹកនា​ដល់​កាម​តម្រេក​តទៅ​ទៀត​ហើយ ។ សាន សារិន

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ