ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​កម្ពុជា​ស្នើ​ឲ្យ​ម៉ា​ឡេ​ស៊ី​ធ្វើតេស្ត​ឡើង​វិញ​លើ​វីរុស​កូ​រ៉ូ​ណា​ថ្មី​លើ​ជនជាតិ​អា​មេ​រិ​ក​កាំ​ង​ម្នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ស្តី​ពី​ករណី​ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ថ្មី​(Covid-19) លើ​ជនជាតិ​អា​មេ​រិ​ក​កាំ​ង​ម្នាក់​ក្រោយ​ពី​បាន​ចាក​ចេញពី​នាវា​ខ្នាត​ធំ​វេ​ស្ទឺ​ដាម​ចូល​ចត​នៅ​កម្ពុជា នា​យប់​ថ្ងៃ​ទី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ​នេះ ។ ករណី​នេះ​ក្រសួងសុខាភិបាល​កម្ពុជា ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ម៉ា​ឡេ​ស៊ី…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ស្តី​ពី​ករណី​ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ថ្មី​(Covid-19) លើ​ជនជាតិ​អា​មេ​រិ​ក​កាំ​ង​ម្នាក់​ក្រោយ​ពី​បាន​ចាក​ចេញពី​នាវា​ខ្នាត​ធំ​វេ​ស្ទឺ​ដាម​ចូល​ចត​នៅ​កម្ពុជា នា​យប់​ថ្ងៃ​ទី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ​នេះ ។

ករណី​នេះ​ក្រសួងសុខាភិបាល​កម្ពុជា ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ម៉ា​ឡេ​ស៊ី ពិនិត្យ​ឡើង​វិញ អំពី​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​នេះ​ឲ្យ​មាន​ភាព​សុក្រឹត​ឡើង​វិញ ។

សេចក្តីប្រកាស​នោះ​បាន​ឲ្យ​ដឹង​ថា ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សារ​ធារ​ណ​ជន​ទាំងអស់​ឲ្យ​បាន​ថា ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​នេះ​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តី​ពី​ស្ត្រី​ជនជាតិ​អា​មេ​រិ​កាំ​ង​ម្នាក់ អាយុ​៨៣​ឆ្នាំ ដែល​អាជ្ញាធរ​ម៉ា​ឡេ​ស៊ី​មាន​ផ្ទុក (Covid-19) នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ។

សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល​បាន​បន្ត​ថា ករណី​នេះ​មុន​ការ​ចាកចេញ​របស់​បុគ្គល​រូប​នេះ ក៏​ដូច​ជា​អ្នកទេសចរ​ដទៃ​ទៀត​ពី​នាវា​ខ្នាត​ធំ WESTERDAM ក្រសួងសុខាភិបាល បាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់ និង​បាន​ធ្វើការ​ជា​មួ​អង្គការ​សុខភាព​ពិភពលោក ព្រមទាំង​អង្គការ USCDC របស់​អា​មេ​រិ​ក ហើយ​យើង​បាន​អនុវត្ត​តាម​ស្តង់ដា​បច្ចេកទេស និង​និយ័ត​កម្ម​សុខភាព​អន្តរជាតិ​ឆ្នាំ​២០០៥ (HR2005) របស់​អង្គការ​សុខភាព​ពិភពលោក​។

ចំពោះ​ករណី​ដែល​បាន​ប្រកាស​ដោយ​អាជ្ញាធរ​ម៉ា​ឡេ​ស៊ី នូវ​ភាព​វិជ្ជមាន Covid-19 នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ខាងលើ​នេះ ក្រ​សូ​ង​សុខាភិបាល​កម្ពុជា ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ម៉ា​ឡេ​ស៊ី ពិនិត្យ​ឡើង​វិញ អំពី​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​នេះ​ឲ្យ​មាន​ភាព​សុក្រឹត​ឡើង​វិញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ