ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​​ឆេះព្រៃយ៉ាង​សន្ធោសន្ធៅ​ត្រង់​ចំណុច៣ខណ្ឌ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​ករណី​អគ្គិភ័យ​បាន​ឆាបឆេះ​ព្រៃ​ត្រែង​យ៉ាង​សន្ធោសន្ធៅ​នៅ​ចំណុច៣​ខណ្ឌ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​នគរបាល​ចុះ​អន្តរាគមន៍​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែ កុម្ភ​: ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ព្រែក​អូរ…

រាជធានី​ភ្នំពេញ ៖ មាន​ករណី​អគ្គិភ័យ​បាន​ឆាបឆេះ​ព្រៃ​ត្រែង​យ៉ាង​សន្ធោសន្ធៅ​នៅ​ចំណុច៣​ខណ្ឌ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​នគរបាល​ចុះ​អន្តរាគមន៍​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែ កុម្ភ​: ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ព្រែក​អូរ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​នគរបាល​ល្បាត​ក្នុង​មូលដ្ឋាន​ដើម្បី​បង្ក​ការ​បទល្មើស កំពុង​តែ​ចុះ​ល្បាត ស្រាប់តែ​មក​ដល់​ព្រំប្រទល់​ខណ្ឌ​ចំនួន​៣ ក៏​ប្រទះ​ឃើញ​អណ្ដាតភ្លើង​ឆេះ​សន្ធោសន្ធៅ ហើយ​ក៏​ប្រញាប់​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ និង​ហៅ​ម្ចាស់​មូលដ្ឋាន​នគរបាល​ខណ្ឌដង្កោ ប៉ុន្តែ​ក្រោយមក​នគរបាល​ខណ្ឌដង្កោ​ចុះ​មក​ដល់​ថា​ទីតាំង​កើតហេតុ​នេះ​ស្ថិត​ក្នុង​សង្កាត់​ព្រែក​អូរ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល រួច​ក៏​ទំនាក់ទំនង​បន្ត​ទៀត ។

អគ្គិភ័យ​ឆេះ​ព្រៃ​ត្រែង​ខាងលើ​មាន​រយៈពេល​ជាង​១​ម៉ោង តែ​មិន​បាន​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ទេ ។ ក្រោយ​ពេល​កើតហេតុ​ក៏​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​ខេត្ត​ចុះ​មក​ដល់​ធ្វើការ​បាញ់​ពន្លត់ ហើយ​ភ្លើង​ក៏​រលត់​ទៅ​វិញ ក្នុង​នោះ​ដែរ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១​គ្រឿង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ