ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន្ត្រាក់​អារម្មណ៍​មិន​តិច​ទេ ម្ចាស់​ជើង​ឯក កូយ ឡាយ មក​ប្រកួត​ជម្រុះ​យក​៨​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ខ្សែក្រវាត់ ក្នុង​ប្រភេទ​ទម្ងន់​៦៣.៥ គីឡូក្រាម រដូវ​កាល​ទី​៧ នា​សង្វៀន​ប៉ុស្តិ៍​លេខ​៥ កាលពី​រាត្រី​ថ្ងៃ​ទី​១៥ កុម្ភៈ ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ខ្សែក្រវាត់ ក្នុង​ប្រភេទ​ទម្ងន់​៦៣.៥ គីឡូក្រាម រដូវ​កាល​ទី​៧ នា​សង្វៀន​ប៉ុស្តិ៍​លេខ​៥ កាលពី​រាត្រី​ថ្ងៃ​ទី​១៥ កុម្ភៈ ឆ្នាំ​២០២០ កន្លង​ទៅ បង្ក​ការ​កន្ត្រាក់​អារម្មណ៍​មិន​តិច​ទេ ដោយសារ​តែ​កីឡាករ កូយ ឡាយ ដែល​គេ​ស្គាល់​ថា ជា​ជើងឯក​រដូវ​កាល​ទី​៦ មក​ប្រកួត​ជា​គូ​ជម្រុះ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ច​ម្ង​ល់​ត្រូវ​បាន​បកស្រាយ ខណៈ​ដែល​ម្ចាស់​ជើងឯក មិន​ត្រូវ​បាន​អនុញ្ញាតិ​ឱ្យ​ប្រកួត​រដូវ​កាល​ថ្មី ដើម្បី​ទុក​ឱកាស​ឱ្យ​កីឡាករ​ផ្សេង​នោះ​។ ការ​ប្រកួត​នេះ គឺជា​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ជើងឯក TV5 KNOCK SERIS By K-Cement រ​ដូ​ល​កាល​ទី​៧ ឈាន​ទៅ​វគ្គ​ទី​២ ក្នុង​ស​ប្ដា​ហ៍​ទី​១០​។

គូ​ដណ្តើម​ពាន​នៅ​ក្នុង​ថ្ងៃ​នោះ គឺ​កីឡាករ ណា​ម ម៉ូ​រ៉ា​ក់ ត្រូវ​ប្រកួត​ដណ្ដើម​កៅអី​៨​នាក់ ជាមួយ​ភាគី​​ម្ចា​ង​ទៀត គឺ វេន សុ​ភ័ក្ត្រ ប៉ុន្តែ​ដោយសារ វេន សុ​ភ័ក្ត្រ មាន​ជំងឺ​មក​ប្រកួត​មិន​បាន ទើប​តម្រូវ​ឱ្យ ណា​ម ម៉ូ​រ៉ា​ក់ ឡើង​ដោយ​ស្វ័យប្រវត្តិ​។

យ៉ាងណាមិញ កីឡាករ ណា​ម ម៉ូ​រ៉ា​ក់ ត្រូវ​គណៈកម្មការ​តម្រូវ​ឱ្យ​ប្រកួត​ជា​មួ​ង​កីឡាករ​ជំនួស គឺ​ប្រកួត​ជាមួយ​ម្ចាស់​ជើងឯក​រដូវ​កាល​ទី​៦ គឺ​កីឡាករ កូយ ឡាយ តែ​ម្ដង ទើប​ធ្វើ​ឱ្យ​ការ​ប្រកួត​ល្អ​មើល ដោយសារ​ធម្មតា​អ្នក​មក​ជំនួស​ច្រើន​ប្រកួត​លេង​ៗ​មិន​ចង់​ឈ្នះ តែ​សម្រាប់ កូយ ឡាយ អត់​លេង​ៗ​ទេ គឺ​វ៉ៃ​ទាល់តែ ណា​ម ម៉ូ​រ៉ា​ក់ រយៈ​ចិញ្ចើម​តែ​ម្ដង ដើម្បី​កុំឱ្យ​បាក់​មុខជា​ជើង​ឯង​។

ទំនង​មក​ពី​កីឡាករ ណា​ម ម៉ូ​រ៉ា​ក់ មិន​ចង់​ចំណាយ​កម្លាំង​វ​ច្រើន ព្រោះ​ដឹង​ថា ឈ្នះ​ដោយ​ស្វ័យ​ប្រវត្តិ​ផង ទើប​សុំ​ឈប់​ប្រកួត ស្របគ្នា​ដែល​គណៈកម្មការ​ក៏​ព្រមឱ្យ​ផ្អាក ដើម្បី​ការពារ​កុំឱ្យ​ភាគី ណា​ម ម៉ូ​រ៉ា​ក់ បង្គោល​ក្រហម​មាន​គ្រោះថ្នាក់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ