ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា ប្រកាស​រក​ឃើញ​អ្នក​រត់លឿន​ជាង​ស្តេច​ល្បឿន Usain Bolt

4 ឆ្នាំ មុន

អាជ្ញាធរ​កីឡា​ឥណ្ឌា បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍ (១៥ កុម្ភៈ​) ថា​ពួក​គេ​នឹង​ធ្វើការ​សាកល្បង ចំពោះ​អ្នក​ប្រណាំង​ប្រពៃណី​ក្របី ដែល​បាន​បង្កើត​កំណត់​ត្រា ហើយ​ត្រូវ​បាន​យក​ទៅ​ប្រៀបធៀប​ទៅ​នឹង Usain Bolt…

អាជ្ញាធរ​កីឡា​ឥណ្ឌា បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍ (១៥ កុម្ភៈ​) ថា​ពួក​គេ​នឹង​ធ្វើការ​សាកល្បង ចំពោះ​អ្នក​ប្រណាំង​ប្រពៃណី​ក្របី ដែល​បាន​បង្កើត​កំណត់​ត្រា ហើយ​ត្រូវ​បាន​យក​ទៅ​ប្រៀបធៀប​ទៅ​នឹង Usain Bolt ។

នៅ​លើ​ផ្លូវ​ភក់ល្បាប់​លោក Srinivas Gowda បាន​រត់​ចម្ងាយ​១៤២.៥០​ម៉ែត្រ ដោយ​ប្រើ​ពេល ១៣.៦២​វិនាទី កាលពី​ថ្ងៃ​ទី​៣១ មក​រា​កន្លង​ទៅ ដោយ​បាន​បង្កើត​កំណត់​ត្រា​ក្នុង​កម្ម​វី​ធី​ប្រណាំង​ក្របី​បែប​ប្រពៃណី​ដែល​គេ​ស្គាល់​ថា Kambala ដែល​ធ្វើ​ឡើង​រៀង​រាល់​ឆ្នាំ​នៅ​រដ្ឋ Karnataka ភាគ​ខាងត្បូង​ប្រទេស ។

កសិករ​វ័យ​២៨​ឆ្នាំ រូប​នេះ​បាន​ក្លាយជា​មនុស្ស​ដែល​មានការ​ចាប់អារម្មណ៍​ខ្លាំង បន្ទាប់​ពី​មនុស្ស​ជា​ច្រើន​សរសើរ​រូបគេ នៅ​លើ​បណ្តាញ​សង្គម ហើយ​ប្រៀបធៀប​គេ​ទៅ​នឹង​អតីត​អ្នក​រត់ប្រណាំង Usain Bolt ដែល​ជា​បុរស​លឿន​បំផុត របស់​ពិភពលោក សម្រាប់​ការ​រត់​ចម្ងាយ​១០០​ម៉ែត្រ ក្នុង​រយៈពេល ៩.៥៨​វិនាទី ។ ប៉ុន្តែ បើ​តាម​ការ​គណនា​ឃើញ​ថា Srinivas Gowda មាន​កំណត់​ត្រា​លឿន​ជាង ដោយ​១០០​ម៉ែត្រ​រូបគេ ប្រើ​ពេល​ត្រឹមតែ ៩.៥៥​វិនាទី ។

បើ​តាម​ការ​បញ្ជាក់​ពី រដ្ឋមន្ត្រី​កីឡា​វ័យក្មេង​របស់​ប្រទេស​ឥណ្ឌា​លោក Kiren Rijiju បាន​និយាយ​ថា អាជ្ញាធរ​បាន​កោះហៅ Gowda មក​កាន់​រដ្ឋធានី​ញូ​វ​ដេ​លី ដើម្បី​ធ្វើតេស្ត​ក្រោម​ការ​បង្វឹក​ដ៏​ល្អ​បំផុត​របស់​គ្រូបង្វឹក​ក្នុង​ប្រទេស​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ