ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man City អាច​បាត់បង់​កីឡាករ​ឆ្នើម​របស់​ខ្លួន ក្រោយ​រង​បម្រាម​ពី UEFA

4 ឆ្នាំ មុន

កីឡាករ​ឆ្នើម​ៗ​របស់​ក្រុម Manchester City អាច​ច្រានចោល​កិច្ចសន្យា​របស់​ពួក​គេ ហើយ​ដើរ​ចេញពី​ក្លិប ដោយសារ​តែ​សេចក្តីសំរេច​របស់ UEFA ហាមឃាត់​ក្លិប​នេះ​ពី​ការ​ប្រកួត​ពានរង្វាន់​ទ្វីបអឺរ៉ុប​រយៈពេល​ពីរ​រដូវ​កាល នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មេធាវី​កីឡា​លោក John…

កីឡាករ​ឆ្នើម​ៗ​របស់​ក្រុម Manchester City អាច​ច្រានចោល​កិច្ចសន្យា​របស់​ពួក​គេ ហើយ​ដើរ​ចេញពី​ក្លិប ដោយសារ​តែ​សេចក្តីសំរេច​របស់ UEFA ហាមឃាត់​ក្លិប​នេះ​ពី​ការ​ប្រកួត​ពានរង្វាន់​ទ្វីបអឺរ៉ុប​រយៈពេល​ពីរ​រដូវ​កាល នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មេធាវី​កីឡា​លោក John Mehrzad ។

រំលឹក​ជូន​ថា កាលពី​យប់​ថ្ងៃ​សុក្រ UEFA បាន​ប្រកាស​ថា ពួក​គេ​បាន​រក​ឃើញ​ថា​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Premier League ខាងលើ​រំលោភ​លើ​ច្បាប់ Financial Fair Play ហើយ​ពួក​គេ​នឹង​ត្រូវ​បាន​ហាមឃាត់​រយៈពេល​ពីរ​រដូវ​កាលពី​ក្របខ័ណ្ឌ Champions League និង Europa League ។ ដំណឹង​នេះ​នាំ​ឱ្យ​មានការ​រំពឹង​ទុក​ថា តើ​កីឡាករ​មួយ​ចំនួន​របស់​ពួក​គេ​នឹង​ចង់​បន្ត​នៅ​ក្លិប ដោយ​គ្មាន​ឱកាស​ទទួល​បាន​ជោគជ័យ​ពី​ពានរង្វាន់​ទ្វីបអឺរ៉ុប​រហូត​ដល់​ឆ្នាំ​២០២៣ ប្រសិនបើ​ពួក​គេ​បរាជ័យ​នៅ​រដូវ​កាល​នេះ​។

ក្នុង​នោះ​កីឡាករ​៣​រូប​ដែល​គេ​ជឿជាក់​ថា​នឹង​ដើរ​ចេញពី​ក្លិប មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Manchester មួយ​នេះ​ក្នុង​នោះ​រួម​មាន Leroy Sane, Sergio Aguero និង Raheem Sterling​។ ស្រប​ពេល​ដែល​អនាគត​របស់​លោក Pep Guardiola ជាមួយ​ក្លិប​ក៏​គេ​ជឿជាក់​ថា​នឹង​មាន​ភាព​រកាំរកូស​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ