ការមិនឈ្នានីស មិនបៀតបៀន មិនចងអាឃាត មិនគុំកួន មិនព្យាបាទ មិនពោលពាក្យចាក់ដោតជាដើមគឺជាការសន្សំកុសលធម៌លាងជម្រះចិត្តអាក្រក់ ចិត្តមិនស្អាតឱ្យជ្រះស្រឡះចេញអស់ពីខន្ធសន្តាន ហើយសេចក្តីល្អនេះក៏នឹងទ្រទ្រង់យើងឱ្យបានសុខចម្រើន ។
ហេតុនេះបុគ្គលមិនត្រូវធ្វេសប្រហែស កុំប្រមាទឱ្យសោះ គួរខិតខំសន្សំសេចក្តីល្អ បំពេញបុណ្យកុសល ធ្វើទានឱ្យបានច្រើនដើម្បីឱ្យបានជាទម្លាប់ ឬជានិស្ស័យ ព្រោះមនុស្សយើង មានជីវិតប្រមាណខ្លីណាស់ តិច តួចស្តួចស្តើង ឆាប់សឹករេចរឹល ឆាប់ធ្លុះធ្លាយពុកផុយណាស់ គឺមិនជាប់មាំទាំយូរអង្វែងទេ ជំងឺក៏ចូលមកញាំញីរាងកាយឱ្យរងទុក្ខខ្លោចផ្សា ហើយក៏ដល់នូវសេចក្តីស្លាប់ ។
កាលបើបុគ្គលយល់ច្បាស់អំពីហេតុពិតនៃជីវិតនេះហើយ គប្បីសន្សំសេចក្តីល្អឱ្យបានច្រើន ព្រោះមានតែកុសលធម៌ហ្នឹងហើយជាស្ពានចម្លងដំណើរយើងឱ្យបានទៅដល់ទីឋានល្អពោលគឺសុគតិភព ។ សាន សារិន
ចែករំលែកព័តមាននេះ