ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​មិន​តិច​ខ្នង​ទេ​នេះ សូម​បងប្អូន​ប្រយ័ត្ន​ជាង​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ករណី​ឆ្លង​ចរន្តអគ្គិសនី បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​អស់​មួយ​ខ្នង​ទាំងស្រុង និង​ឆ្លង​រាលដាល​ផ្ទះ​៤​ខ្នង និង​សាលារៀន​២​បន្ទប់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​55​នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​15…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ករណី​ឆ្លង​ចរន្តអគ្គិសនី បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​អស់​មួយ​ខ្នង​ទាំងស្រុង និង​ឆ្លង​រាលដាល​ផ្ទះ​៤​ខ្នង និង​សាលារៀន​២​បន្ទប់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​55​នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​15 ខែកុម្ភៈ​នេះ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​ក្រុម​ទី​4 ភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។

ម្ចាស់ផ្ទះ​ដែល​ឆេះ​ខូចខាត​មានឈ្មោះ ហាក់ គឹ​ម​នី ភេទ​ស្រី អាយុ​៦៦​ឆ្នាំ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ទំហំ​៦​ម៉ែត្រ​x១២​ម៉ែត្រ ឆេះ​ខូចខាត​អស់ទាំង​ស្រុង និង​ឆេះ​រាលដាល​ដល់​ផ្ទះ​ចំនួន​៤​ផ្ទះ និង​សាលារៀន​ចំនួន​២​បន្ទប់ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​ឬ​ស្សី​កែវ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ គឺ​មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​កន្លែង​កើតហេតុ​បាន​ទូរស័ព្ទ​មក​ប្តឹង​ថា មាន​អគ្គី​ភ័យ​កំពុង​តែ​ឆាបឆេះ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ចេញ​ជា​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​បង្ក អោយ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ទំនាក់ទំនង​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ការិយាល័យ​បង្កា និង​ពន្លត់អគ្គីភ័យ​មក​អន្តរាគមន៍​បាញ់​ពន្លត់ ដោយសារ​តែ​ភ្លើង​ឆាបឆេះ​ខ្លាំង​ពេក ទើប​សមត្ថកិច្ច​នាំ​គ្នា​រត់ឡើង​ទៅ​ជួយ​ក្មេង​តូច​ៗ​ចំនួន​2​នាក់ និង​មនុស្ស​ធំ​៣​នាក់​ជាប់​នៅ​ក្នុង​បន្ទប់​ដែល​ក្មេង​ជា​នៅ​ក្នុង​បន្ទប់​នោះ​ទី​១ មានឈ្មោះ​សុខ ចាន់​សម្បត្តិ ភេទ​ប្រុស អាយុ​6​ឆ្នាំ ទី​២ មានឈ្មោះ​សុខ ចាន់​អា​រី​យា ភេទ​ស្រី អាយុ​4​ឆ្នាំ ចំនែកឯ​មនុស្ស​3​នាក់​ទៀត មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ សំណាងល្អ​ហើយ​ដែល​ជួយ​បាន​ទាន់​ពេលវេលា​នឹង​មិន​មាន​អ្នក​រង​របួស​នោះ​ឡើយ ។

គ្រោះ​អគ្គី​ភ័យ​ខាងលើ​នេះ​ខូចខាត​ឆេះ​ផ្ទះ​អស់​មួយ​ខ្នង​ដែល​គេ​ខណ្ឌ​បំបែកចេញ​ជា​8​បន្ទប់ ស្មើនឹង​8​គ្រួសារ និង​ឆ្លង​រាលដាល​ទៅ​ដល់​ផ្ទះ​ចំនួន​៤​ខ្នង និង​សាលា​បឋម​សិក្សា​ខ្មែរ វៀតណាម សាមគ្គី ចំនួន​២​បន្ទប់ និង​ឆេះ​ខូចខាត​សម្ភារៈ​អស់ទាំង​ស្រុង ។ អគ្គី​ភ័យ​ខាងលើ​នេះ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​សរុប​ទាំងអស់​១៨​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ