ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​បា.ញ់​រះ​នៅ​កូ​រ៉ាត​នាំ​គ្នា​បន់ស្រន់​ឱ្យ​ឆាប់​ធូរស្បើយ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ក្រុម​គ្រួសារ​នៃ​ជន​រង​គ្រោះ​ដោយសារ​ការ​បាញ់ប្រហារ​ដ៏​សាហាវ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ​កំពុង​សង្ឃឹមថា មនុស្ស​ជាទី​ស្រលាញ់​របស់​ពួក​គេ ដែល​ខ្លះ​នៅ​តែ​ស្ថិត​ក្នុង​ការ​ព្យាបាល​កម្រិត​ធ្ងន់​នឹង​ឆាប់​ជា​សះស្បើយ ។ លោក Boonthan…

តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ក្រុម​គ្រួសារ​នៃ​ជន​រង​គ្រោះ​ដោយសារ​ការ​បាញ់ប្រហារ​ដ៏​សាហាវ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ​កំពុង​សង្ឃឹមថា មនុស្ស​ជាទី​ស្រលាញ់​របស់​ពួក​គេ ដែល​ខ្លះ​នៅ​តែ​ស្ថិត​ក្នុង​ការ​ព្យាបាល​កម្រិត​ធ្ងន់​នឹង​ឆាប់​ជា​សះស្បើយ ។

លោក Boonthan Karun ជា​ឪពុក​របស់​លោក Pol Sgt Kritsada Karun មាន​ប្រសាសន៍​ថា គាត់​និង​ក្រុម​គ្រួសារ​សង្ឃឹមថា កូនប្រុស​របស់​គាត់​នឹង​ជា​សះស្បើយ​។ Pol Sgt Kritsada គឺជា​សមាជិក​ម្នាក់​នៃ​អង្គភាព​ប្រឆាំង​ភេរវកម្ម Arintharaj 26 ស្ថិត​នៅ​ក្រោម​ការិយាល័យ​ប៉ូ​លី​ស​ក្រុង​ដែល​បាន​ប្រយុទ្ធ​ជាមួយ​ខ្មាន់កាំភ្លើង​នៅ​ខាងក្នុង​ផ្សារ​ទំនើប Terminal 21 ក្នុង​ខេត្ត Nakhon Ratchasima ។ មន្ត្រី​រូប​នោះ​ត្រូវ​បាន​គេ​បាញ់​ចំ​ក្បាល ក្នុង​កំឡុង​ពេល​ប្រតិបត្តិការ​ប៉ូ​លី​ស​កាលពី​ថ្ងៃ​ទី​៨ ខែកុម្ភៈ​ដើម្បី​ប្រយុទ្ធ​នឹង​ខ្មាន់កាំភ្លើង ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ម៉ា​ហា​រ៉ា​ជុ​។ គាត់​បាន​នៅ​កន្លែង​ព្យាបាល​កម្រិត​ធ្ងន់ តាំងពី​ពេល​នោះ​មក​។

លោក Boonthan និយាយ​ថា​គាត់​ដឹង​ថា វា​ជា​ការ​លំបាក​សម្រាប់​កូនប្រុស​របស់​គាត់​ក្នុង​ការ​ជា​សះស្បើយ​ពេញលេញ ប៉ុន្តែ​បាន​និយាយ​ថា​គាត់​ត្រូវ​បាន​ប្រាប់​ដោយ​គ្រូពេទ្យ​ថា កូនប្រុស​របស់​គាត់​ឈ្មោះ Pol Sgt Kritsada កំពុង​មាន​ភាព​ប្រសើរ​ឡើង​បន្តិច​ម្តង​ៗ​។

ជាមួយ​គ្នា​នេះ​ដែរ អភិបាលខេត្ត Nakhon Ratchasima លោក Wichian Chantharanothai បាន​និយាយ​ថា ការ​បរិច្ចាគ​សាធារណៈ​កំពុង​ហូរ​ចូល ហើយ​ចំនួន​សរុប​បាន​កើនឡើង​ដល់ ៥៨​លាន​បាត​កាលពី​ថ្ងៃ​សុក្រ​។

ជាបឋម អាជ្ញាធរ​នឹង​ផ្តល់​ប្រាក់​ចំនួន ៣០០០០០​បាត​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ម្នាក់​ៗ ដោយ​លោក​បាន​បន្ថែម​ថា​រាល់​ថវិកា​ទាំងអស់ ដែល​បាន​បរិច្ចាគ​នឹង​ទៅ​ដល់​គ្រួសារ​នៃ​អ្នក​ដែល​បាន​ស្លាប់​ឬ​រង​របួស​នៅ​ក្នុង​ការ​បាញ់ប្រហារ​នេះ​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ