ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡូយអស់ទាស់ មើលសម្រស់អ្នក​ម្តាយ​៤៣ឆ្នាំ​ និងកូនស្រី​​១៩​ឆ្នាំ

4 ឆ្នាំ មុន

អា​មេ​រិ​ក ​៖ ​ស្ត្រី Joleen Diaz អាយុ៤៣​ឆ្នាំ មក​ពី​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា ត្រូវ​បាន​គេ​អោយឈ្មោះ​ថា«ម្តាយសិច​ស៊ី​ជាងគេ​បំផុត​​លើ​ពិភពលោក​»ដោយ​មនុស្ស​រាប់​លាន​នាក់​បាន​សរសើរ​នាង ចំពោះ​សម្រស់​យុវវ័យ​មិន​គួរ​ឱ្យ​ជឿ ដែល​ជា​រឿយ​ៗ​ធ្វើ​អោយ​នាង​និង​កូនស្រី​អាយុ…

អា​មេ​រិ​ក ​៖ ​ស្ត្រី Joleen Diaz អាយុ៤៣​ឆ្នាំ មក​ពី​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា ត្រូវ​បាន​គេ​អោយឈ្មោះ​ថា«ម្តាយសិច​ស៊ី​ជាងគេ​បំផុត​​លើ​ពិភពលោក​»ដោយ​មនុស្ស​រាប់​លាន​នាក់​បាន​សរសើរ​នាង ចំពោះ​សម្រស់​យុវវ័យ​មិន​គួរ​ឱ្យ​ជឿ ដែល​ជា​រឿយ​ៗ​ធ្វើ​អោយ​នាង​និង​កូនស្រី​អាយុ ១៩​ឆ្នាំ មើល​ច្រ​លំ​ស្មាន​តែ​ជា​បងប្អូន​នឹង​គ្នា​ ។

គ្រូបង្រៀន​សាលា​បឋម​សិក្សា Joleen មើលទៅ​មិន​គួរ​ឱ្យ​ជឿ​ ចំពោះ​អាយុ​របស់​នាង ដែល​នាង​ចាត់​ទុក​ការ​ថែរក្សា​ស្បែក​ជា​អ្វី​ដែល​នាង​ធ្វើ​ជា​រៀងរាល់ថ្ងៃ​។ ក្នុង​បទ​សម្ភាសន៍​នា​ពេល​ថ្មី​ៗ​នេះ Joleen បាន​និយាយ​ថា​៖«​ខ្ញុំ​ថែរក្សា​ស្បែក​របស់ខ្ញុំ​ និង​លាងមុខ​ខ្ញុំ​រាល់ថ្ងៃ​ពេល​ព្រឹក​ និង​មុន​ពេល​ចូល​គេង​ ។ ខ្ញុំ​ចាប់ផ្តើម​ថែរក្សា​ស្បែក​របស់ខ្ញុំ​តាំងពី​ក្មេង​អាយុ​ប្រហែល១២ ឬ១៣ឆ្នាំ​។ ម្តាយ​របស់ខ្ញុំ​ធ្លាប់​ទិញ​គ្រឿង​ថែ​សម្រស់ ខ្ញុំ​បាន​លួច​ប្រើប្រាស់​ដោយ​ស្ងាត់​ៗ​» ។

នាង​បាន​ប្រាប់​ថា​៖«ខ្ញុំ​ប្រើប្រាស់​ថ្នាំលាប Tretinoin ដែល​គេ​ស្គាល់​ថា​ ជា Retin-A​។ ខ្ញុំ​បាន​ប្រើប្រាស់​វា​អស់​រយៈពេល​មួយ​ឆ្នាំ​កន្លះ​ហើយ​។ ខ្ញុំ​ក៏​ឃើញ​ថា ស្បែក​ខ្ញុំ​កាន់តែ​ស្អាត​ឡើង​ៗ​»

ប៉ុន្តែ​ការ​ថែរក្សា​ស្បែក​ គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​ធ្វើ​ឱ្យ Joleen មើលទៅ​ក្មេង​ជាង​វ័យ ​។ នាង​ក៏​ហាត់ប្រាណ ធ្វើ​តាម​របប​អាហារ​ ដែល​មាន​តុល្យភាព ​និង​មាន​សុខភាព​ល្អ សម្រាក​ឱ្យ​បាន​ច្រើន ហើយ​សំខាន់​បំផុត នាង​រក្សា​អារម្មណ៍​របស់​នាង​ឱ្យ​នៅ​ល្អ ដោយ​មិនសូវ​ឈឺក្បាល​ជាមួយនឹង​រឿង​អត់​ប្រយោជន៍​នៅ​អតីតកាល​ ។ ​ប្រភព​​៖Oddity Central​

អត្ថបទសរសេរ ដោយ