តើ​មហាសេដ្ឋី៤​រូប​នេះ​នឹង​ធ្វើ​អ្វី​ ប្រសិនបើ​ពួក​គាត់​អាច​ចាប់ផ្តើម​សា​ជា​ថ្មី​បាន?


វិធី​មួយ​ក្នុង​ការ​រៀនសូត្រ​ពី​មហាសេដ្ឋី គឺ​ពិចារណា​លើ​អ្វី​ដែល​ពួក​គេ​ចង់​ធ្វើ​ ប្រសិនបើ​ពួក​គេ​អាច​ចាប់ផ្តើម​សា​ជា​ថ្មី​ម្តងទៀត​ បាន​ដោយ​មិន​មាន​អ្វី​ទាល់តែ​សោះ​ លើក​តែងតែ​ចំណេះដឹង​ដែល​ពួក​គេ​មាន ។ មហា សេដ្ឋី​ជា​ច្រើន​បាន​ជួបនឹង​សំណួរ​នេះ​ហើយ​ខាងក្រោម គឺជា​ចម្លើយ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់​មហាសេដ្ឋី​មួយ​ចំនួន ​៖

១-លោក ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates)​
លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ បាន​ចែករំលែក​ថា ប្រសិនបើ​លោក​មានឱកាស​ចាប់ផ្តើម​សា​ជា​ថ្មី​ម្តងទៀត​នោះ​លោក​នឹង​ធ្វើការ​ក្នុង​ផ្នែក​បច្ចេកវិទ្យា Artificial Intelligence ឲ្យ​បាន​កាន់តែ​ស៊ីជម្រៅ ។ លើស​ពី​នេះ​ទៅ​ទៀត លោក​មើលឃើញ​ការ​លូតលាស់ និង​ការ​ធ្វើ​នវានុវត្តន៍​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​ថាមពល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ។

២-លោក វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett)
លោក​មហាសេដ្ឋី បា​ហ្វេ​ត មិន​ចង់​មានជីវិត​មួយ​ផ្សេង​ពី​ជីវិត ​ដែល​លោក​មាន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ឡើយ ។ លោក​ធ្លាប់​បាន​និយាយ​ថា «​ខ្ញុំ​មានជីវិត​ដ៏​រីករាយ​កាលពី​នៅ​អាយុ​ខ្ទង់២០​ឆ្នាំ៣០​ឆ្នាំ ហើយ​បច្ចុប្បន្ន​ដែល​ខ្ញុំ​អាយុ៨៦​ឆ្នាំ​ក៏​នៅ​សប្បាយ​ដែរ​» ។

៣-លោក​ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerberg)​
នាយក​ប្រតិបត្តិ​របស់ Facebook រូប​នេះ​បាន​និយាយ​ថា​ លោក​នៅ​តែ​ចង់​ធ្វើ​អ្វី​ដែល​ស្រ​ដៀង​នឹង Facebook ដដែល ដែល​អនុញ្ញាត​ឲ្យ​លោក​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​អុីន​ធើ​រណេ​ត ​ដើម្បី​ត​ភ្ជាប់​មនុស្ស​លើ​ពិភពលោក​ ឱ្យកាន់តែ​នៅ​ជិត​គ្នា និង​ជំរុញ​ដល់​ភាព​បើក​ទូលាយ​ផង​ដែរ ។

៤-លោក ម៉ាក ឃ្យូ​បេន (Mark Cuban)
លោក​មហាសេដ្ឋី ឃ្យូ​បេន ឆ្លើយ​នឹង​សំណួរ​ខាងលើ​ថា «​ខ្ញុំ​មិន​ប្រាកដ​ថា​ ខ្ញុំ​អាច​ក្លាយជា​មហាសេដ្ឋី​សា​ជា​ថ្មី​ម្តងទៀត​បាន​ទេ ព្រោះ​ដើម្បី​មក​ដល់​ដំណាក់កាល​នេះ អ្នក​ត្រូវ​មានសំណាង​ល្អ​» ។ ប៉ុន្តែ​លោក​បាន​អះអាង​ថា ​វា​មិន​ពិបាក​សម្រាប់​លោក ​ក្នុង​ការ​ក្លាយជា​អ្នកមាន​ទេ ​ដោយ​គ្រាន់តែ​ធ្វើការ​ផ្នែក​លក់​នៅ​ពេល​ថ្ងៃ និង​ធ្វើ​ជា​អ្នក​ក្រឡុក​ស្រា​នៅ​ពេល​យប់​ជា​ការ​ស្រេច ។ បន្ទាប់​មក​លោក​នឹង​សន្សំ​ថវិកា​រហូត​ដល់​លោក​អាច​ចាប់ផ្តើម​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង ៕ ណៃ ដា​លី​ន

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ