ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកឃួង ស្រេង ថ្លែងទៅកាន់​ភ្ញៀវ​ទេស​​​ចរ ដែលត្រឡប់​ទៅកាន់​ប្រទេស​ខ្លួនវិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង អមដំណើរ​ដោយ​អភិបាលរង លោក កើត ឆែ និង​លោក មាន…

រាជធានី​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង អមដំណើរ​ដោយ​អភិបាលរង លោក កើត ឆែ និង​លោក មាន ចាន់​យ៉ា​ដា ព្រមទាំង​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រមទាំង​មន្ដ្រី​មួយ​ចំនួន​ទៀត​ នៅ​រសៀល​ថ្ងៃ​ទី​១៤ កុ​ម្ភៈ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ ដើម្បី​​​ស្វាគមន៍ និង​ជូន​ដំណើរ​ក្រុម​ភ្ញៀវ​ទេសចរជើង​ទី​២ចំនួន១៤១​នាក់ ដែល​បាន​ជិះ​ប៉ា​ល់ Westerdam ​បន្ត​​​តាម​យន្តហោះ​ត្រឡប់​ទៅ​កាន់​ប្រទេស​របស់​ពួក​គាត់​វិញ ។

អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង ក្នុង​ឱកាស​អញ្ជើញ​ស្វាគមន៍​ដល់​ភ្ញៀវ​ទេស​ចរទាំងនេះ នៅ​ក្នុង​ព្រ​លាន​យន្តហោះ​ពោធិ៍ចិន​តុង ដោយ​មាន​ប្រសាសន៍​​ថា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន ​សែន បាន​អញ្ជើញ​ទៅ​ទទួល​ស្វាគមន៍​ដោយ​ផ្ទាល់​ភ្ញៀវ​បរទេស​ចំនួន​ជាង​២០០០​នាក់ ដែល​ជិះ​លើ​កប៉ាល់​ចូល​ចត​នៅ ក្រុងព្រះសីហនុ ដល់​ក្រុងព្រះ​សីហ​នុ​ ។ សម្ដេច​បាន​យកចិត្តទុកដាក់​ខ្លាំង​ណាស់​ចំពោះ​ភ្ញៀវ​អន្តរជាតិ​ ដែល​មក​លេង​នៅ​ប្រទេស​កម្ពុជា​។ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ស​ម្ដេច​តេ​ជោ​ ហ៊ុន សែន មិន​ត្រឹមតែ​យកចិត្តទុកដាក់​ចំពោះតែ​ប្រជាពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​សម្តេច​នូវបាន​យកចិត្តទុកដាក់​ជាមួយនឹង​បរទេស​ថែម​ទៀត ដែល​នេះ ​បង្ហាញ​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​របស់​សម្ដេច​តេ​ជោ​ហ៊ុន​សែន ។

លោក​បន្ត​ទៀត​ថា ក្នុង​នាម​ជា​មន្ត្រីរាជការក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ត្រូវ​តែ​អនុវត្ត​ទៅ​តាម​ការ​ណែនាំរបស់​សម្ដេច​តេ​ជោ​ហ៊ុន​សែន បើ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទាំង​២០០០​នាក់​នេះ ក្នុង​នាម​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏​ត្រូវ​តែ​អនុវត្ត​នូវ​អ្វី​ដែល​ជា​ការ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ។ ដូច្នេះ​ហើយ​ ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​នេះ​ បាន​មក​ទទួល​ស្វាគមន៍​ភ្ញៀវ​ទាំងនេះ​។ លោក​បាន​បញ្ជាក់​ផង​ដែរ​ថា មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ណា​ម្នាក់​ឆ្លង​ជម្ងឺ​កូ​រ៉​ណា​នូវឡើយ​ទេ មាន​តែ​ជនជាតិ​ចិនម្នាក់​គត់​ដែល​បាន​ឆ្លង​ជម្ងឺ​រលាក​សួត​ប្រភេទ​កូ​រ៉ូ​ណា​វីរុស​ថ្មី​នេះ ហើយ​បច្ចុប្បន្ន​នេះ​អ្នកជំងឺ​ជនជាតិ​ចិន​ម្នាក់​នោះ​ក៏​បានជា សះស្បើយ​ហើយ​ដែរ ដែល​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ក្រសួងសុខាភិបាល​របស់​កម្ពុជា ក៏​មាន​គ្រូពេទ្យ​ជំនាញ​ៗ មិន​ចាញ់​គ្រូពេទ្យ​បរទេស​ដែរ​។

សូម​បញ្ជាក់​ថា ក្រុម​ភ្ញៀវ​ទេសចរ​នៅ​លើ​នាវា Westerdam ចំនួន​១១៩​នាក់ ជា​ក្រុម​ជើង​ទី​១ បាន​ធ្វើ​ដំណើរ​តាម​យន្ដហោះ​ត្រឡប់​ទៅ​កាន់​ប្រទេស​របស់​ពួក​គេ​វិញ នៅ​វេលា​ថ្ងៃត្រង់​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ពេល​មក​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​វេលា​ម៉ោង ៩​និង​២០​នាទី​ព្រឹក​មិ​ញ ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ក្រុម​ទី​២ ដែល​មាន​ជាង ១០០​នាក់​ផង​ដែរ​នោះ ក៏​បាន​ធ្វើ​ដំណើរ​ចេញពី​ខេត្ត​ព្រះ​សីហ​នុ និង​បន្ដ​ចាកចេញ​តាម​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ ឆ្ពោះទៅ​កាន់​ទឹកដី​កំណើត​របស់​ពួក​គេ​វិញ។

អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ ថា នៅ​ថ្ងៃនេះ​អ្នកដំណើរ​ដែល​ជិះ​លើ​នាវា WESTERDAM ចំនួន​៤១៧​នាក់ ចាក​ចេញពី​ប្រទេស​កម្ពុជា តាម​ជើង​យន្តហោះ​ទៅ​កាន់​ប្រទេស​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​។អ្នកដំណើរ​ទាំង ៤១៧​នាក់​នេះ ត្រូវ​បាន​ចែក​ចេញ​ជា​៣​ជើង​យន្តហោះ ដែល​ពីរ​ជើង​ហោះ​ទៅ​កាន់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ទើប​បន្ត​ហោះ​ទៅ​កាន់​ប្រទេស​សង្ហ​បុរី រួច​បន្ត​តាម ជើងហោះហើរ ទៅ​កាន់​ប្រទេស​របស់​ពួក​គាត់​រៀង​ៗ​ខ្លួន​។ ចំណែក​ជើងហោះហើរ​មួយ​ជើង​ទៀត គឺ​ត្រូវ​ហោះ​ពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះទៅ​កាន់​ប្រទេស​របស់​ពួក​គាត់​តែ​ម្តង​។

កប៉ាល់​ទេសចរណ៍ Westerdam ដឹក​មនុស្ស​សរុប​ជាង ២២០០​នាក់ ក្នុង​នោះ​អ្នកដំណើរ​១៤៥៥​នាក់ និង​បុគ្គលិក​កប៉ាល់​ចំនួន ៨០២​នាក់ បាន​ចាក​ចេញពី​ទីក្រុង​ហុងកុង ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២០ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ កោះ​តៃវ៉ាន់ ហ្វី​លី​ពី​ន ជប៉ុន កូរ៉េ​ខាងត្បូង កោះ​ហ្គាំ (​អា​មេ​រិ​ក​) និង​ប្រទេស​ថៃ បដិសេធ​មិន​ឲ្យ​ចូល​ចត​ឡើយ ដោយ​សារ​តែ​ការ​ព្រួយបារម្ភ​ថា ក្នុង​ចំណោម​មនុស្ស​រាប់​ពាន់​នាក់​នៅ​លើ​នោះ អាច​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី (Covid-19)​។ ប៉ុន្តែ​នៅ​ទីបំផុត សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​នាវា​អា​មេ​រិ​កមួយ​នេះ ចូល​ចត​កាលពី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ នេះ​៕

អត្ថបទសរសេរ ដោយ