ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្ចាស់ផ្ទះឆេះ៖ ខាតបង់ច្រើនខ្លាំងណាស់ និង​ជំពាក់ធនាគារ​​ថែម​​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ​ផ្ទះ​លក់​ពូក ផ្ទះលក់​ម៉ូតូ​២​ល្វែង និង​ជួសជុល​ម៉ូតូ​១​ល្វែងទៀត ត្រូវ​បាន​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​ទាំង​ព្រឹក​ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​គិត​ជា​ប្រាក់​រាប់​ម៉ឺន​ដុល្លារ ហើយ​មូលហេតុ​ជំ​ហានដំបូង​សង្ស័យ​បណ្ដាល​មក​ពី​ទុ​ស្សេ​ចរន្ត​អគ្គិស​នី​ ។​ ខណៈនោះ​…

រាជធានីភ្នំពេញ​ ៖ ​ផ្ទះ​លក់​ពូក ផ្ទះលក់​ម៉ូតូ​២​ល្វែង និង​ជួសជុល​ម៉ូតូ​១​ល្វែងទៀត ត្រូវ​បាន​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​ទាំង​ព្រឹក​ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​គិត​ជា​ប្រាក់​រាប់​ម៉ឺន​ដុល្លារ ហើយ​មូលហេតុ​ជំ​ហានដំបូង​សង្ស័យ​បណ្ដាល​មក​ពី​ទុ​ស្សេ​ចរន្ត​អគ្គិស​នី​ ។​ ខណៈនោះ​ កម្លាំង​សមត្ថកិច្ច​បាន​ចេញ​អន្តរាគមន៍​ដោយ​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​ចេញ​ទៅ​បាញ់​ទឹក​ពន្លត់​រយៈពេល​២​ម៉ោង ទើប​រលត់​ទៅ​វិញ​ទាំងស្រុង​មិន​ឆេះ​រាល​ដល់​កន្លែង​ផ្សេង​ទៀត ហើយ​ក្នុង​ហេតុការណ៍​នេះ ​ក៏​បាន​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរ​នៅ​លើ​ផ្លូវ​វេង​ស្រេង​​យ៉ាងណែនតាន់តាប់ផងដែរ ​។ ​ប្រភព​ម្ចាស់ផ្ទះ​រង​គ្រោះ​​បានឱ្យដឹងថា​ «ពួក​គាត់​បាន​ចងការ​ប្រាក់​មួយ​ចំនួន​ធំ​​​ពី​ធនាគារ​ និង​ប្រាក់​ដែល​ខំ​សន្សំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ មក​ទិញ​សម្ភារខាងលើ​ ដើម្បី​ដាក់​លក់​រក​សុ​ី តែ​ពេល​នេះ​ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់​ឡើង ​និង​ជំពាក់​ធនាគារ​ថែម​ទៀត​ផង ។

ហេតុការណ៍ខាងលើ ​​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ​កុម្ភៈ ឆ្នាំ​២០២០ ដែល​ផ្ទះ​រង​គ្រោះ​ខាងលើ​ មាន​ទីតាំង​ស្ថិត​នៅ​ទល់មុខ​ផ្សារ​ត្រពាំង​ថ្លឹង តាម​បណ្ដោយ​ផ្លូវ​វ៉េ​ង​ស្រេង ក្នុងភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​កើតហេតុ​ គេ​​ឃើញ​ភ្លើង​ចាប់ផ្ដើម​ឆេះ​ចេញពីផ្ទះ​លក់​ពូក​មុន​ដែល​សង្ស័យ​បណ្ដាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី បន្ទាប់​មក​បាន​ឆាបឆេះ​រាលដាល​ដល់​ផ្ទះ​លក់​ម៉ូតូ​និង​ជួស​ជុល​ម៉ូតូ​ដែល​ស្ថិត​នៅ​ជប់​គ្នា​នោះ​ជា​បន្តបន្ទាប់​យ៉ាង​សន្ធោរ​សន្ធៅ​និង​ឆាប់រហ័ស​បំផុត ។​ មិនតែប៉ុណ្ណោះ​ក៏​មាន​សម្លេង​ផ្ទះ​គួរ​ឲ្យ​ខ្លាច​ចេញពី​ទីនោះ ​ដោយសារ​តែ​ការ​ទុ​ស្សេ​ចរន្តអគ្គិសនី ហើយ​ម្ចាស់ផ្ទះ​ទាំង​៤​ល្វែង​នោះ​មិន​ទាន់​ត្រូវ​បាន​ស្គាល់ឈ្មោះ​នៅឡើយ ដោយ​អ្វី​ៗ​ដែល​ពួក​គាត់​ខិតខំ​រក​និង​សន្សំ​មក​ជា​ច្រើន​ឆ្នាំ​ហើយ​នោះ​ត្រូវ​បាន​រលាយ​ត្រឹមតែ​ួ​យ​ប៉​ព្រិច​ភ្នែក​ប៉ុណ្ណោះ​។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​មាន​ហេតុការណ៍​បែប​នេះ​កើតឡើង​កម្លាំង​សម​ត្ថិ​ក​ច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចេញ​អន្តរាគមន៍​ភ្លាម​ៗ​ដោយ​បាន​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ពី​បណ្ដា​អង្គភាព​នានា​ចេញ​ទៅ​បាញ់​ពន្លត់ភ្លើង​រយៈពេល​ប្រមាណ​២​ម៉ោង​ទើប​រលត់​ទៅ​វិញ​ទាំងស្រុង​មិន​បណ្ដាល​ឲ្យ​ឆេះ​រាល​ដល់​ផ្ទះ​ជាប់​នោះ​ទៀត​។​

ទោះបី​បែប​ណា​មិន​ទាន់​ដឹង​ថា ​តើ​ចំនួន​ពូក​ដែល​ត្រូវ​ភ្លើង​ឆេះ​អស់​ប៉ុន្មាន​​នោះ​ទេ តែ​ម៉ូតូ​អស់​ជិត​១០០​គ្រឿង ក្នុង​នោះ​មាន​ហាង​លក់​ម៉ូតូ​ធំ​១​ល្វែង​និង​ម៉ូតូ​តូច​២​ល្វែង រីឯ​ទំហំ​នៃ​ការ​ខូចខាត​នេះ​ បើ​គិត​ជា​ទឹកប្រាក់​ខ្ទង់​រាប់​ម៉ឺន​ដុល្លារ​។

អត្ថបទសរសេរ ដោយ