ប្រទេសចិន៖ នៅថ្ងៃសុក្រ ទី១៤ កុម្ភៈនេះ មន្ត្រីសុខាភិបាលចិនបាននិយាយថា បុគ្គលិកពេទ្យចិន៦នាក់បានស្លាប់ និង១៧១៦នាក់បានឆ្លងវីរុសកូរ៉ូណា ដែលនេះវាបង្ហាញពីការប្រឈមខ្ពស់សម្រាប់ក្រុមវេជ្ជបណ្ឌិតចំពេលដែលមន្ទីរពេទ្យនៅខ្វះខាតគ្រឿងប្រដាប់ការពារខ្លួនទប់ទល់នឹងការឆ្លងវីរុស ។
អនុប្រធាននៃគណៈកម្មាធិការសុខាភិបាលជាតិចិន លោកហ្សេង យីស៊ិន បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា «បុគ្គលិកពេទ្យ៦នាក់បានស្លាប់ និង១៧១៦នាក់ទៀតបានឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសចិន គិតត្រឹមថ្ងៃទី១៣ កុម្ភៈ ។
ពេលនេះអាជ្ញាធរចិនកំពុងបញ្ជូនឧបករណ៍ការពារការឆ្លងវីរុសនេះយ៉ាងមមាញឹកទៅកាន់បណ្តាមន្ទីរពេទ្យនានាក្នុងក្រុងវូហានជាកន្លែងដែលវេជ្ជបណ្ឌិតនិងពួកគិលានុបដ្ឋាក គិលានុបដ្ឋាយិកា ទទួលអ្នកជំងឺដ៏ច្រើនទាំងថ្ងៃទាំងយប់ ខណៈក្រុមគ្រូពេទ្យខ្លះទទួលនិងព្យាបាលអ្នកជំងឺទាំងមិនមានប្រដាប់ការពារខ្លួនត្រឹមត្រូវ ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃសុក្រ ទី១៤ កុម្ភៈនេះ មនុស្សជាង៦៤.០០០នាក់ហើយបានឆ្លងវីរុសនេះនៅចិន និងជិត១៥០០នាក់ត្រូវវីរុសនេះសម្លាប់ ។ ដោយសាន សារិន
ចែករំលែកព័តមាននេះ