ឮ​សូរ​ប្រាវ​! អ្នក​ភូមិ​រត់​ចេញ​ទៅ​មើលឃើញ​​ឡាន​មួយ​គ្រឿង​ប៊ិះ​ធ្លាក់​ចូល​ស្ទឹង


ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​យីឌុ​ប​មួយ​គ្រឿង​មាន​ដឹក​ដំឡូង​មី​ស្ងួត​សង្ស័យ​បើកបរ​ក្នុង​ល្បឿន​លឿន​លុះ​មក​ដល់​ផ្លូវ​កោង បណ្តាល​ឱ្យ​ក្រឡាប់​ផ្ងារជើង​ជាប់​គុម្ព​ឫស្សី​ចាក់​ដំឡូង​មី​ចូល​ស្ទឹង ប៉ុន្តែ​សំណាងល្អ​រថយន្ត​មិន​បាន​ធ្លាក់​ចូល​ស្ទឹង ហើយ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​កោង​ស្រប​មាត់​ស្ទឹង ស្ថិត​ភូមិ​អន្លង់​ថ្ងាន់ ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូ​រី​។

រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ដែល​ដឹក​ដំឡូង​មី​ខាងលើ​ជា​ប្រភេទ​យី​ឌុ​ប ម៉ាក​ហ៊ី​ណូ ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-១៧៩០ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ស្រាប់តែ​លាន់ឮ​សូរ​ប្រាវ លុះ​ចេញ​មក​មើលឃើញ​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​ខាងលើ​ក្រឡាប់​ផ្ងា​ជើង​ជាប់​គុម្ព​ឫស្សី​ក្បែ​មាត់​ស្ទឹង ហើយ​ចាក់​ដំឡូង​មី​ចូល​ក្នុង​ស្ទឹង ប៉ុន្តែ​សំណាងល្អ​មិន​បណ្តាល​ឱ្យ​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​ឡើយ​។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា មូលហេតុ​គ្រោះ​ចរាចរណ៍​ខាងលើ​កើតឡើង​គឺ​ដោយសារ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​នេះ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង ហើយ​ជា​ផ្លូវ​កោង​ទៅ​ទិស​ខាងកើត​ដោយសារ​បើក​លឿន​ដល់​ចំណុច​ផ្លូវ​កោង​នោះ ទើប​បណ្តាល​រេ​ចង្កូត​ក្រឡាប់​ផ្ងារជើង​ឡើង​លើ តែ​សំណាង​មិន​ធ្លាក់​ចូល​ស្ទឹង​ទាំង​កណ្តាល​យប់ ដោយសារ​រថយន្ត​ជាប់​គុម្ព​ឫស្សី តែ​ដំឡូង​មី​ស្ងួត​បាន​ធ្លាក់​ចូល​ស្ទឹង​អស់​ស្ទើង​ទាំងស្រុង​។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរផ្លូវ​កោង​ជា​ចំណុចកើតហេតុខាងលើ​ ពួក​គាត់​មានការ​ព្រួយបារម្ភ ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើងជា​ញឹកញាប់​នៅ​ចំណុច​ផ្លូវ​កោង​នោះ ដោយសារ​អ្នកបើកបរ​រថយន្ត​បើក​លឿន ហើយ​ផ្លូវ​តូច​ស្រប​មាត់​ស្ទឹង​ត​ភ្ជាប់​ផ្លូវ​ក្នុង​ឃុំ​បត់​ត្រង់​ទៅ​ឃុំ​រហាត់ទឹក ផ្លូវ​តូច​បែប​នេះ​ហើយ​មាន​ផ្លូវ​កោង​ច្រើន​ដែល​មិនឃើញ និង​អាច​ប្រឈម​គ្រោះថ្នាក់​គ្រប់ពេលវេលា​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ ប្រជាពលរដ្ឋ​សំណូមពរ​ដល់​អ្នកបើកបរ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ស្រប​មាត់​ស្ទឹង​ត្រូវ​បើកបរ​ដោយ​ប្រុង​ប្រយ័ត្ន ការពារ​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ ព្រោះ​ផ្លូវ​នេះ​មាន​ផ្លូវ​កោង​ច្រើន ដើម្បី​ការពារ​សុវត្ថិភាព​អ្នក​រួម​ដំណើរ​និង​អ្នក​ដៃ​ទែ​គឺ​បើកបរ​ត្រូវ​គោរព​ច្បាប់​ទាំងអស់​គ្នា​ពេល​ធ្វើ​ដំណើរ​លើ​ផ្លូវ​តូច​ហើយ​ផ្លូវ​កោង​ច្រើន ចៀសវាង​កើត​មាន​គ្រោះថ្នាក់​ដូច​ករណី​រថយន្ត​ធុន​ធំ​ដែល​បើក​លឿន​បណ្តាល​ក្រឡាប់​ផ្ងារជើង​ខាងលើ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ