ម៉ោង​២​រំលង​អធ្រាត្រ​ហើយ​លេង​មួយ​ប្រាវ​បាក់​ស្លាក​ផ្ទះសំណាក់ និង​ធ្លាក់​ខ្សែភ្លើង​ពេញ​ផ្លូវ


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​កម្មករ​សំណង់​បើករថយន្ត​ដឹក​អីវ៉ាន់​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បើក​ទាក់​បាក់​ស្លាក​សញ្ញា និង​បង្គោល​ខ្សែភ្លើង​ធ្វើ​ឲ្យ​ដាច់​ខ្សែភ្លើង​ធ្លាក់​រាយ​ប៉ាយ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​2​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​14 ខែកុម្ភៈ ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​បេតុង​នៅ​ចំណុច​ភូមិ​5 សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ​គេ​បានឃើញ​យុវជន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​បើកបរ​តាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុង​ទិស​ដៅ​កើត​ទៅ​លិច ខណៈ​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​រថយន្ត​ដឹក​ទំនិញ​មក​ពី​ខេត្តស្វាយរៀង​អ្នកបើកបរ​គោលបំណង​ចង់​បើក​ទៅ​ចូល​ឃ្លាំង​ក្បែរ​កន្លែង​កើតហេតុ​ដោយសារ​តែ​បើក​ខុសផ្លូវ​ទើប​បណ្តាល​ឱ្យ​បើក​ទាក់​ខ្សែភ្លើង​អស់​មួយ​ដុំ និង​បាក់​ស្លាកផ្ទះសំណាក់​មួយ​នៅ​ក្បែរ​នឹង​កន្លែង​កើតហេតុ បណ្តាល​ឱ្យ​ដាច់​រាយ​ប៉ាយ​ពេញ​លើ​រថយន្ត ភ្លាម​ៗ​នោះ​ដែល​សមត្ថកិច្ច​បាន​មក​ដល់​ធ្វើការ​ឃាត់ខ្លួន​អ្នកបើកបរ​មិន​ឱ្យទៅ​ណា​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ