ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​ខាតបង់​ពី​៤​ទៅ​៥​ពាន់​លាន​ដុល្លារ

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ក្នុង​សេចក្ដី​ប្រកាស​មួយ​អង្គការ​អាកាសចរណ៍​ស៊ី​វិល​អន្តរជាតិ ​OACI ប្រកាស​នា​ថ្ងៃ​ទី​១៣​កុម្ភៈ​ថា ការ​ឆ្លង​រាលដាល​នៃ​វីរុស ​COVID-19 នាំ​ឲ្យ​មានការ​ធ្លាក់​ចុះ​ខ្លាំង​ពី​៤​ទៅ​៥​ពាន់​លាន​ដុល្លារ នៃ​ប្រាក់​ចំណូល​សម្រាប់​បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​លើ​ពិភពលោក​ទាំងមូល​។ អង្គការ​នោះ​របស់​អ​.​ស​.​ប​រាយការណ៍​ថា…

ប្រទេស​ចិន ៖ ក្នុង​សេចក្ដី​ប្រកាស​មួយ​អង្គការ​អាកាសចរណ៍​ស៊ី​វិល​អន្តរជាតិ ​OACI ប្រកាស​នា​ថ្ងៃ​ទី​១៣​កុម្ភៈ​ថា ការ​ឆ្លង​រាលដាល​នៃ​វីរុស ​COVID-19 នាំ​ឲ្យ​មានការ​ធ្លាក់​ចុះ​ខ្លាំង​ពី​៤​ទៅ​៥​ពាន់​លាន​ដុល្លារ នៃ​ប្រាក់​ចំណូល​សម្រាប់​បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​លើ​ពិភពលោក​ទាំងមូល​។

អង្គការ​នោះ​របស់​អ​.​ស​.​ប​រាយការណ៍​ថា ក្រុមហ៊ុន​អាកាសចរណ៍​៧០​ក្រុមហ៊ុន បាន​លុប​ចោល​បណ្ដា​ជើងហោះហើរ​អន្តរជាតិ​ទៅ​មក​ប្រទេស​ចិន ហើយ​ក្រុមហ៊ុន​អាកាសចរណ៍​៥០​ទៀត បាន​កាត់​បន្ថយ​សកម្មភាព​អាកាស​របស់​ពួក​គេ​។

ជា​ផលវិបាក បែប​នេះ​នាំ​ឲ្យ​មានការ​កាត់​បន្ថយ​៨០% ​នៃ​សមត្ថភាព​អាកាស​របស់​បរទេស សម្រាប់​បណ្ដា​អ្នកដំណើរ​ទៅ​និង​មក​ប្រទេស​ចិន និង​ការ​កាត់​បន្ថយ​៤០%​នៃ​សមត្ថភាព​អាកាស​របស់​បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​។

ក្នុង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ​២០២០ មានការ​កាត់​បន្ថយ​៣៩%​ទៅ​៤១%​នៃ​ចំនួន​អ្នកដំណើរ ដែល​មានការ​ចុះ​ថយ នៃ​អ្នកដំណើរ​ពី​១៦,៤​ទៅ​១៩,៦​លាន​នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ព្យាករណ៍​របស់​បណ្ដា​ក្រុមហ៊ុន​។

OACI ​វាយតម្លៃ​ថា ប្រទេស​ជប៉ុន​អាច​ខាតបង់​ប្រាក់​១,៩​ពាន់​លាន​ដុល្លារ​នៃ​ចំណូល​ទេសចរណ៍ ហើយ​ថៃ​អាច​ខាតបង់​១,១៥​ពាន់​លាន​ដុល្លារ​។ ម្យ៉ាងវិញទៀត​អង្គការ​នោះ​គូសបញ្ជាក់​ថា បណ្ដា​ផលវិបាក​នៃ​ការ​ឆ្លង​វីរុស នឹង​មាន​ធ្ងន់ធ្ងរ​ជាង​កាល​ការ​រាតត្បាត​នៃ​ជំងឺ​SRAS​ក្នុង​ឆ្នាំ​២០០៣​ទៅ​ទៀត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ