ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សីតុណ្ហភាព​នៅ​អាក់​តាក់​ទិ​ក​មាន​លើស​​ពី​២០​អង្សា​សេ

4 ឆ្នាំ មុន

អង់តាក់ទិក ៖ កាសែត​ GUARDIAN​ របស់​អង់គ្លេស​រាយការណ៍​នា​ថ្ងៃ​ទី​១៣​កុម្ភៈ​ថា ជា​លើក​ដំបូង​​សីតុណ្ហភាព​នៅ​អង់តាក់ទិក​មាន​លើស​ពី​២០​អង្សា​សេ ដែល​នោះ​ជា​ផលវិបាក​នៃ​ការ​កើន​កំ​ដៅ​បរិយាកាស​។ លើ​កោះ​SEYMOUR ស្ថិត​នៅ​ភាគ​ខាងជើង​ឧបទ្វីប​អង់​តង់​ទិ​ក ជិត​អា​ហ្ស​ង់​ទី​ន​ដែល​សី​តុល្យភាព​បាន​ឡើង​ដល់​២០,៧៥​អង្សា​សេ​កាលពី​ថ្ងៃ​ទី​៩​កុម្ភៈ​។…

អង់តាក់ទិក ៖ កាសែត​ GUARDIAN​ របស់​អង់គ្លេស​រាយការណ៍​នា​ថ្ងៃ​ទី​១៣​កុម្ភៈ​ថា ជា​លើក​ដំបូង​​សីតុណ្ហភាព​នៅ​អង់តាក់ទិក​មាន​លើស​ពី​២០​អង្សា​សេ ដែល​នោះ​ជា​ផលវិបាក​នៃ​ការ​កើន​កំ​ដៅ​បរិយាកាស​។

លើ​កោះ​SEYMOUR ស្ថិត​នៅ​ភាគ​ខាងជើង​ឧបទ្វីប​អង់​តង់​ទិ​ក ជិត​អា​ហ្ស​ង់​ទី​ន​ដែល​សី​តុល្យភាព​បាន​ឡើង​ដល់​២០,៧៥​អង្សា​សេ​កាលពី​ថ្ងៃ​ទី​៩​កុម្ភៈ​។ កាលពី​ឆ្នាំ​១៩៨២​នៅ​ទីនោះ​ធ្លាប់​មាន​សីតុណ្ហភាព​ខ្ពស់​ម្ដង​១៩,៨​អង្សា​សេ​។ កាល​ពិ​ប៉ុន្មាន​ថ្ងៃមុន​នេះ​នៅ​ឧបទ្វីប​នោះ​ធ្លាប់​មាន​សីតុណ្ហភាព​ខ្ពស់​ដល់​១៨,៣​អង្សា​សេ​

កាសែត​នោះ​បន្ត​ថា រាល់​ការ​វាយតម្លៃ​ត្រូវ​ផ្ដល់​សុពលភាព ដោយ​អង្គការ​ឧតុនិយម​ពិភពលោក​។ ប៉ុ​ន្តៃ​តួលេខ​នេះ​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ ព្រោះ​តំបន់​នោះ​មានការ​កើន​កំ​ដៅ​ដល់​៣​អង្សា​សេ តាំងពី​ចាប់ផ្ដើម​សករាជ​ឧស្សាហកម្ម​មក​ម៉្លេះ​។

ដូច្នេះ​រលក​កំ​ដៅ​និង​បាតុភូត​ឧតុនិយម​ឯទៀត​ៗ អាច​មាន​ដល់​កម្រិត​កំពូល​។ នៅ​អង់តាក់ទិក​ក៏​ដូច​ជា​នៅ​កន្លែង​ផ្សេង​ៗ​ទៀត សីតុណ្ហភាព​បាន​ឡើង​ខ្ពស់​ជាប់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ