ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​លា​លា​៦​នាក់​នាំ​គ្នា​​លេង​ទឹក​ឆ្នេរ​ខ្សាច់ បែរ​ជា​ជួប​រឿង​ស្មាន​មិន​ដល់​បន្ត​បន្ទាប់

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្មេង​សិស្សសាលា​វ័យ​ជំ​ង​ទង់ មាន​ទាំងប្រុស ទាំងស្រី​ចំនួន​៣​នាក់ ដែល​មាន​អាយុ​ទើបតែ​១៤​ឆ្នាំ បាន​លង់ទឹក​ទន្លេ​បាត់បង់​ជីវិត​ជា​បន្តបន្ទាប់ ខណៈ​ដែល​ជន​រង​គ្រោះ រួម​នឹង​មិត្តភក្តិ​ជា​ច្រើន​នាក់​ទៀត​បាន​នាំ​គ្នា​ចុះ​ទៅ​លេង​ទឹក​នៅ​ចុង​ខ្សាច់​ឆ្នេរទន្លេ​មេគង្គ…

ខេត្តក្រចេះ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្មេង​សិស្សសាលា​វ័យ​ជំ​ង​ទង់ មាន​ទាំងប្រុស ទាំងស្រី​ចំនួន​៣​នាក់ ដែល​មាន​អាយុ​ទើបតែ​១៤​ឆ្នាំ បាន​លង់ទឹក​ទន្លេ​បាត់បង់​ជីវិត​ជា​បន្តបន្ទាប់ ខណៈ​ដែល​ជន​រង​គ្រោះ រួម​នឹង​មិត្តភក្តិ​ជា​ច្រើន​នាក់​ទៀត​បាន​នាំ​គ្នា​ចុះ​ទៅ​លេង​ទឹក​នៅ​ចុង​ខ្សាច់​ឆ្នេរទន្លេ​មេគង្គ ហេតុការណ៍​ខាងលើ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នេះ កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ថ្មី​២ ឃុំ​ខ្សាច់​អណ្ដែត ស្រុក​ឆ្លូង​។

សេចក្តីរាយការណ៍​បន្ត​ថា ក្មេង​រង​គ្រោះ​ទាំង​៣​នាក់ ១-​ឈ្មោះ ឡេ ចាន់​រក្សា ភេទ​ស្រី អាយុ​១៤​ឆ្នាំ ២-​ឈ្មោះ ធិ​ន ភក្ត្រា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ និង​៣-​ឈ្មោះ ខុន ធា​រ៉ា ភេទ​ស្រី អាយុ​១៤​ឆ្នាំ ក្មេង​ប្រុស​-​ស្រី​រង​គ្រោះ​ទាំង​៣​នាក់​នេះ រស់នៅ​ស្រុក​ឆ្លូង ខេត្តក្រចេះ​។

បើ​តាម​នគរបាល​ស្រុក​ឆ្លូង​បាន​និយាយ​ថា ខណៈ​ពេល​កើតហេតុ​ភ្លាម​ៗ​នោះ កម្លាំង​នគរបាល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ជួយ​រក ក៏​ប្រទះ​ឃើញ​សព​ក្មេង​ប្រុស​-​ស្រី​ចំនួន​២​នាក់ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ម្នាក់​ទៀត​ត្រូវ​បាន​លិច​បាត់​ក្នុង​ទន្លេ​បាត់ ។ លុះ​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៤ ខែកុម្ភ​នេះ ទើបត្រូវ​បាន​ក្រុម​គ្រួសារ ក៏​ដូច​ជា​នគរបាល​ប្រទះ​ឃើញ និង​ស្រង់​ក្មេង​ស្រី​រង​គ្រោះ​ចេញពី​ក្នុង​ទឹកទន្លេ​។

អធិការ​នគរបាល​ស្រុក​ឆ្លូង លោក ឆុង តូ​រ៉ា​ន់ បាន​និយាយ​ថា នៅ​ល្ងាច​ថ្ងៃ​កើតហេតុ​នោះ ក្មេង​ជំទង់​ជា​សិស្ស​មាន​គ្នា​៦​នាក់ បាន​នាំ​គ្នា​ចុះ​ទៅ​លេង​ទឹក​នៅ​ឆ្នេរ​ខ្សាច់​ក្នុង​ឃុំ​ខ្សាច់​អណ្តែត ស្រុក​ឆ្លូង​។ លុះ​មួយសន្ទុះ​ក្រោយមក ក្មេង​ទាំងនោះ​ក៏​បាន​ជួប​ហេតុការណ៍​លង់ទឹក​ទន្លេមេគង្គ​តែ​ម្តង និង​បាន​លង់​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ចំនួន​៣​នាក់ ក្នុង​នោះ​មាន​ស្រី​២​នាក់​។ ចំណែក​មិត្តភក្តិ​គេ​៣​នាក់​ផ្សេង​ទៀត ត្រូវ​បាន​អ្នក​ឃើញ​ហេតុការណ៍​ជួយ​សង្គ្រោះ​ទាន់ ដោយ​បាន​បោះ​កង់​ឡាន​ឱ្យ​ពួក​គេ​តោង ទើប​រួច​ផុត​ជីវិត​បាន​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ