ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាច់​ចង្កេះ ! គ្រប់​គ្នា​ស្មាន​តែ​អ្នក​ទាំង​ពី​ជា​បងប្អូន​នឹង​គ្នា​តែ​តាម​ការ​ពិត​ត្រូវជា​…

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា Joleen Diaz អាយុ​៤៣​ឆ្នាំ មក​ពី​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា ត្រូវ​បាន​គេ​ឱ្យឈ្មោះ​ថា «​ម្តាយ​ស៊ិ​ច​ស៊ី​ជាងគេ​បំផុត​លើ​ពិភពលោក​»…

តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា Joleen Diaz អាយុ​៤៣​ឆ្នាំ មក​ពី​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា ត្រូវ​បាន​គេ​ឱ្យឈ្មោះ​ថា «​ម្តាយ​ស៊ិ​ច​ស៊ី​ជាងគេ​បំផុត​លើ​ពិភពលោក​» ដោយ​មនុស្ស​រាប់​លាន​នាក់​បាន​សរសើរ​នាង ចំពោះ​សម្រស់​យុវវ័យ​មិន​គួរ​ឱ្យ​ជឿ ដែល​ជា​រឿយ​ៗ​ធ្វើ​ឱ្យ​នាង និង​កូនស្រី​អាយុ ១៩​ឆ្នាំ មើល​ច្រ​លំ​ស្មាន​តែ​ជា​បងប្អូន​នឹង​គ្នា ។

គ្រូបង្រៀន​សាលា​បឋម​សិក្សា Joleen មើលទៅ​មិន​គួរ​ឱ្យ​ជឿ​ចំពោះ​អាយុ​របស់​នាង ដែល​នាង​ចាត់​ទុក​ការ​ថែរក្សា​ស្បែក​ជា​អ្វី​ដែល​នាង​ធ្វើ​ជា​រៀងរាល់ថ្ងៃ​។ ក្នុង​បទ​សម្ភាសន៍​នា​ពេល​ថ្មី​ៗ​នេះ Joleen បាន​និយាយ​ថា​៖ «​ខ្ញុំ​ថែរក្សា​ស្បែក​របស់ខ្ញុំ និង​លាងមុខ​ខ្ញុំ​រាល់ថ្ងៃ​ពេល​ព្រឹក​និង​មុន​ពេល​ចូល​គេង​។ ខ្ញុំ​ចាប់ផ្តើម​ថែរក្សា​ស្បែក​របស់ខ្ញុំ​តាំងពី​ក្មេង​អាយុ​ប្រហែល ១២ ឬ ១៣ ឆ្នាំ​។ ម្តាយ​របស់ខ្ញុំ​ធ្លាប់​ទិញ​គ្រឿង​ថែ​សម្រស់ ខ្ញុំ​បាន​លួច​ប្រើប្រាស់​ដោយ​ស្ងាត់​ៗ»​។

នាង​បាន​ប្រាប់​ថា​៖ «​ខ្ញុំ​ប្រើប្រាស់​ថ្នាំលាប Tretinoin ដែល​គេ​ស្គាល់​ថា​ជា Retin-A​។ ខ្ញុំ​បាន​ប្រើប្រាស់​វា​អស់​រយៈពេល​មួយ​ឆ្នាំ​កន្លះ​ហើយ​។ ខ្ញុំ​ក៏​ឃើញ​ថា ស្បែក​ខ្ញុំ​កាន់តែ​ស្អាត​ឡើង​ៗ»​។

ប៉ុន្តែ​ការ​ថែរក្សា​ស្បែក​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​ធ្វើ​ឱ្យ Joleen មើលទៅ​ក្មេង​ជាង​វ័យ​។ នាង​ក៏​ហាត់ប្រាណ ធ្វើ​តាម​របប​អាហារ​ដែល​មាន​តុល្យភាព​និង​មាន​សុខភាព​ល្អ សម្រាក​ឱ្យ​បាន​ច្រើន ហើយ​សំខាន់​បំផុត នាង​រក្សា​អារម្មណ៍​របស់​នាង​ឱ្យ​នៅ​ល្អ ដោយ​មិនសូវ​ឈឺក្បាល​ជាមួយនឹង​រឿង​អត់​ប្រយោជន៍​នៅ​អតីតកាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ