ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលលំបាក​ទាំង​៤​​ក្នុង​ថ្ងៃ​14​កុម្ភៈ នៃ​ការ​រួម​​មេរាត្រី​​របស់​សិស្សសាលា

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផល​លំបាក​ដែល​សិស្សសាលា​នាំ​គ្នា​ឡើងផ្ទះ​សំណាក់​ក្នុង​ថ្ងៃ​បុណ្យ​សង្សារ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ១-ការ​សិក្សា​របស់​អ្នក​នឹង​ធ្លាក់​ចុះ​ជា​ខ្លាំង ព្រោះ​អ្នក​នឹង​ចាប់ផ្តើម​មាន​អារម្មណ៍រ​វើ​លរ​វាយ ដោយ​ក្នុង​ខួរក្បាល​អ្នក​ពោរពេញ​ទៅ​ដោយ​រឿង​រួម​មេត្រី​នោះ​តែ​ប៉ុណ្ណោះ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នករៀន​មិន​ចូល​នោះ​ទេ ដោយ​អាច​ធ្លាក់​ដល់​ផ្លូវ​បោះបង់​ចោលការ​សិក្សា​ដ៏​មាន​តម្លៃ​របស់​អ្នក​។ ២-នៅ​ពេល​ដែល​អ្នក​បោះបង់​ចោលការ​សិក្សា អនាគត​របស់​អ្នក​នឹង​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផល​លំបាក​ដែល​សិស្សសាលា​នាំ​គ្នា​ឡើងផ្ទះ​សំណាក់​ក្នុង​ថ្ងៃ​បុណ្យ​សង្សារ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

១-ការ​សិក្សា​របស់​អ្នក​នឹង​ធ្លាក់​ចុះ​ជា​ខ្លាំង ព្រោះ​អ្នក​នឹង​ចាប់ផ្តើម​មាន​អារម្មណ៍រ​វើ​លរ​វាយ ដោយ​ក្នុង​ខួរក្បាល​អ្នក​ពោរពេញ​ទៅ​ដោយ​រឿង​រួម​មេត្រី​នោះ​តែ​ប៉ុណ្ណោះ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នករៀន​មិន​ចូល​នោះ​ទេ ដោយ​អាច​ធ្លាក់​ដល់​ផ្លូវ​បោះបង់​ចោលការ​សិក្សា​ដ៏​មាន​តម្លៃ​របស់​អ្នក​។

២-នៅ​ពេល​ដែល​អ្នក​បោះបង់​ចោលការ​សិក្សា អនាគត​របស់​អ្នក​នឹង​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង ដោយ​អ្នក​នឹង​ក្លាយជា​មនុស្ស​ដែល​អវិជ្ជា គ្មាន​ចំណេះ​ដើម្បី​ចិញ្ចឹម​ខ្លួន​អ្នក និង​គ្រួសារ​ឡើយ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អនាគត​អ្នក​មិន​មាន​ពន្លឺ​ឡើយ​។

៣-កេរ្តិ៍ឈ្មោះ​របស់​អ្នក និង​គ្រួសារ នឹង​ត្រូវ​បាន​បំផ្លាញ​ភ្លាម នៅ​ពេល​ដែល​អ្នក​ដទៃ​ដឹង​។ ជា​ពិសេស មាតាបិតា​អ្នក​នឹង​ឈឺចិត្ត​ខ្លាំង​ណាស់​ពេល​ដែល​កូនស្រី​ខ្លួន​ធ្វើ​បែប​នេះ ដោយ​ពួក​គាត់​នឹង​ពិបាក​ចិត្តជា​ខ្លាំង ព្រោះ​គាត់​ខំ​ចិញ្ចឹម​អ្នក ថែទាំ និង​ការពារ​អ្នក​បាន​យ៉ាង​ល្អ មិន​ឲ្យ​របួស​ឡើយ​។ ដូចនេះ អ្នក​គួរតែ​ដឹងគុណ និង​សងគុណ​គាត់ មិនមែន​ធ្វើ​រឿង​អាម៉ាស់​បែប​នេះ ឲ្យ​គាត់​អាប់មុខ ហើយ​ពិបាកចិត្ត​ខ្លាំង​ទេ​។

៤-ប្រសិនជា​អ្នក​មិន​ប្រយ័ត្ន អ្នក​នឹង​ងាយ​ឆ្លង​រោគ​ខ្លាំង​ណាស់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​រោគ​ស្ត្រី និង​រោគ​ផ្សេង​អាច​កើត​មាន​លើ​ខ្លួន​អ្នក​។

អ្នក​គួរតែ​ចាំ​ថា បុរស​ដែល​ស្រឡាញ់​អ្នក​ពិត នឹង​មិន​ឲ្យ​អ្នក​យក​ខ្លួន​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​បរិសុទ្ធ មក​បញ្ជាក់​ក្តី​ស្រឡាញ់​របស់​អ្នក​ចំពោះ​គេ​ឡើយ​។ ជា​ពិសេស បុរស​ដែល​ស្រឡាញ់​អ្នក​ពិត នឹង​មិន​ប៉ះពាល់​ខ្លួន​អ្នក​ឡើយ ដោយ​គេ​នឹង​ចូល​ស្តីដណ្តឹង​អ្នក​តាម​ប្រពៃណី ដើម្បី​បញ្ជាក់​ពី​ក្តី​ស្រឡាញ់​របស់​គេ​។

ដូចនេះ អ្នក​មិន​គួរ​ព្រោះតែ​កាដូ ឬ​ពាក្យ​ផ្អែមល្ហែម​របស់​គេ ហើយ​ព្រម​ប្រគល់​ខ្លួន​អ្នក​ដល់​គេ​នោះ​ទេ ទើប​អ្នក​មិន​ស្តាយក្រោយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ