ប្រាក់អឺរ៉ូដែលជាធម្មតាតែងតែបង្ហាញពីឥទ្ធិពលរបស់ខ្លួនលើប្រាក់នៃបណ្តាប្រទេសឯទៀតនៅលើពិភពលោកនោះ ថ្ងៃនេះបានបង្ហាញសញ្ញាធ្លាក់ថ្លៃបន្តិចធៀបជាមួយនឹងប្រាក់ ដុល្លារអាមេរិក ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី ១៤ខែកុម្ភៈ ឆ្នាំ ២០២០នេះឱ្យដឹងថា ១អឺរ៉ូទិញចូល តែ ១,០៧០០ ដុល្លារអាមេរិក លក់ចេញតែ ១,០៩៤០ ដុល្លារអាមេរិកប៉ុណ្ណោះ ដោយកាល ពីថ្ងៃម្សិលមិញទិញចូល ១,០៧៤០ ដុល្លារអាមេរិក និងលក់ចេញរហូតដល់ ១,០៩៨០ ដុល្លារអាមេរិកឯណោះ ។
ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់ដុល្លារអាមេរិកធៀបនឹងប្រាក់ប្រទេស មួយចំនួនរួមមាន៖ ១ដុល្លារអាមេរិកទិញចូល ៤.០៨៥,០០ រៀល លក់ចេញ ៤.០៩៨,០០ រៀល, ១ដុល្លារទិញចូល ១០៨,៦០ យ៉េនជប៉ុន លក់ចេញ ១១១,៤០ យ៉េន ជប៉ុន ។ ទន្ទឹមនេះ ១ដុល្លារអាមេរិកទិញចូល ៣០,៩៧២៧ បាតថៃ លក់ចេញ ៣១,២៥៦៧ បាតថៃ, ១ដុល្លារអាមេរិកទិញចូល ២៣.១០០,០០ ដុងវៀតណាម លក់ចេញ ២៣.៦០០,០០ ដុងវៀតណាម និង ១ដុល្លារអាមេរិកទិញចូល ៨.៧៧៨,០០ គីបឡាវ លក់ចេញ ១០.៤២២,០០ គីបឡាវ ។
កម្មវិធីនេះឧបត្ថម្ភដោយ អេស៊ីលីដា ទាន់ចិត្ត ដែលលោកអ្នកអាចធ្វើប្រតិបត្តិការសេវាធនាគារតាមរយៈទូរស័ព្ទចល័តដំណើរការដោយ Android និង iOS ៕
ចែករំលែកព័តមាននេះ